ក្រីក្រមែនពិតតែតស៊ូរៀនសូត្រគួរឱ្យសរសើរ! ទើបតែអាយុ៥ឆ្នាំ រៀនថ្នាក់ទី ១ ​តែចេះអានអក្សរដល់ថ្នាក់ទី ៦ (មានវីដេអូ)

ថ្មីៗនេះរូបភាព និងវីដេអូក្មេងស្រីតូចអាយុ ​៥ឆ្នាំមួយរូប ​បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ​និងធ្វើឱ្យគ្រប់គ្នាសម្តែងក្តីអាណិតអាសូរផងដែរ ​ដោយប្អូនមានអាយុតិច ​ហើយទើបតែរៀនថ្នាក់ទី១ប៉ុណ្ណោះ ​តែបែរជាមានភាពឆ្លាតវៃអាចអានអក្សរថ្នាក់ ​ទី ៤ ​៥ ​និង ៦ទៀតផង។

ដោយប្អូនស្រីទោះបីជាមានគ្រួសារក្រីក្រយ៉ាងណា ​តែប្អូនស្រីពិតជាមានការតស៊ូក្នុងការសិក្សាមែនទែន  ថែមទាំងមានភាពឆ្លាតវៃលើសក្មេងៗមិត្តរួមថ្នាក់ដទៃផងដែរ។

តាមរយៈគណនីហ្វេសប៊ុក Tang Kim Heng  បានបង្ហោះរូបភាព  និងវីដេអូក្មេងស្រីឆ្លាតមួយរូបនេះ ដោយបានរៀបរាប់ថា៖ « នៅព្រឹកថ្ងៃទី 29 /11/2019 នៅសាលាបឋមសិក្សាបាដាក ដែលស្ថិតនៅភូមិអូរឃ្មុំ ឃុំ រស្មីសង្ហារ ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង បានធ្វើតេស្តសិស្សឈ្មោះ វ៉ាត សំនៀង ភេទ ស្រី អាយុ 5 ឆ្នាំ រៀនថ្នាក់ទី ១(ខ) ។

ដោយប្អូនស្រីមានសមត្ថភាពខ្ពស់អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អរហូតដល់ទៅ95% ។កត្តាជីវភាពរបស់ប្អូនមិនសូវជាធូរធារប៉ុន្មានទេតែប្អូនខិតខំប្រឹងប្រែងរៀនសូត្រណាស់ទើបតែថ្នាក់ទី១សោះ។បើបងប្អូនមានបំណងចង់ជួយឧបត្ថម្ភដល់ការសិក្សារបស់ប្អូនស្រីអាចទាក់ទងមកនាងខ្ញុំតាមលេខទូរស័ព្ទ 0965257113 ឬ ហ្វេសប៊ុក Tang Kim Heng សូមអរគុណ!! » ។

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

S145

74273703_2545572042329165_8110041244429713408_o

74957494_2545571795662523_1437740053227896832_o

78113637_2545571948995841_231750890489380864_o

78124381_2545571558995880_9210117020455010304_o


78317460_2545571842329185_7625600381191454720_o

78423675_2545571622329207_648542149050105856_o

78582658_2545571725662530_7092021922401091584_o

78894637_2545571402329229_829465979946795008_o

79385623_2545572108995825_2019403831992909824_o