ហត់ហើយ ​អស់ទ្រាំហើយ! ពេលខ្លះដែលយើងដើរចេញមិនមែនយើងចង់ទេ ​គឺគេជាអ្នកចង់ឱ្យយើងដើរចេញដោយខ្លួនឯង

មានស្នេហាដឹងហើយថាប្រាកដជាជួបតែរឿងជូរចត់ និងឈឺចាប់ជាងពេលផ្អែមល្ហែម ដូចពាក្យចាស់ថា វេលាមានក្តីសុខដើរលឿនណាស់ តែបន្តិចការឈឺចាប់ក៏បានមកដល់ តែនៅតែមិនរាង ចង់សាកល្បងស្នេហាមួយនេះម្តងហើយម្តងទៀត។ កន្លងមកដែលយើងបានស្កាល់គ្នា តើមានរសជាតិបែបណាខ្លះដែលថាខ្ញុំមិនធ្លាប់បានទទួលពីអ្នកនោះ? ទាំងសម្តី​ កាយវិការ​ ការបន្ទោស​ ការបង្អាប់​ ភាពគ្រោតគ្រាត​ ភាពសោះអង្គើយ​ ការមិនខ្វល់​ មិនអើពើ!

តើ.......

- ប៉ុន្មានដងហើយ​ ដែលគេធ្វើឱ្យយើង​ ខូចចិត្ត?

- ប៉ុន្មានដងហើយ​ ដែលគេធ្វើឱ្យយើង​ ក្រៀមក្រំ?

- ប៉ុន្មានដងហើយ​ ដែលគេធ្វើឱ្យយើង​ ពួនយំ?

- ប៉ុន្មានដងហើយ​ ដែលគេធ្វើឱ្យយើង​ ឈឺចាប់?

- ប៉ុន្មានដងហើយ​ ដែលគេធ្វើឱ្យយើង​ អស់សង្ឃឹម?

- ប៉ុន្មានដងហើយ​ ដែលគេធ្វើឱ្យយើងខកចិត្ត​ ?

- ប៉ុន្មានដងហើយ​ ដែលគេធ្វើឱ្យយើង​ចង់ចុះចាញ់​ដើរចេញ?


ហើយនិង....

- ប៉ុន្មានដងហើយ​ ដែលយើង​ មិនខឹង?

- ប៉ុន្មានដងហើយ​ ដែលយើង​ ព្រមអភ័យ?

- ប៉ុន្មានដងហើយ​ ដែលយើង​ នៅទ្រាំ?

- ប៉ុន្មានដងហើយ​ ដែលយើង​ ចាំលួង​ និងទ្រគេគ្រប់ពេល?

- ប៉ុន្មានដងហើយ​ ដែលយើងនៅតែឈរនៅទីនេះ​ ត្រង់នេះ?

- ប៉ុន្មានដងហើយ​ ដែលយើងអាចធ្វើអ្វីគ្រប់យ៉ាងសម្រាប់គេ?

- ប៉ុន្មានដងហើយ​ ដែលយើងប្រាប់ខ្លួនឯងថាមានសង្ឃឹម​ ញញឹមលួងខ្លួនឯង...?

ប៉ុន្តែ.....ពេលនេះយើងហត់ហើយ​ យើងគួរសម្រាកខ្លះក៏ល្អ​ ពេលខ្លះការព្យាយាម​ និងការអត់ទ្រាំមានកំណត់​ ហើយបើគេមិនពេញចិត្តនឹងយើង​ហើយ គេមិនចង់ឃើញវត្តមានរបស់យើង​ហើយ​ ទោះយើងធ្វើអ្វីក៏ខុស​ ហើយក៏មិនត្រូវចិត្តគេដែរ...ពេលខ្លះការដែលយើងចាកចេញ ការពិតយើងមិនចង់ដើរចេញនោះទេ​ តែគឺជាគេទេដែលចង់ឱ្យយើងដើរចេញដោយខ្លួនឯង !! ដូច្នេះឈប់ឆ្កួតទៀតទៅ!