ពិតជាកម្របានឃេីញនៅស្រុកខ្មែរ!​ លោកយាយអាយុ​ ៧១​ ឆ្នាំមកទទួលសញ្ញាបត្ររបស់ខ្លួនក្រោយការតស៊ូបញ្ចប់ការសិក្សាដោយជោគជ័យ​ (មានវីដេអូ)

ពិតណាស់ការពិតនៅក្នុងលោកយេីងនេះមនុស្សម្នាក់ៗតែងតែមានបំណងប្រាថ្នារៀងខ្លួនដោយអ្នកខ្លះសម្រេចបានហេីយអ្នកខ្លះទៀតក៏សម្រេចពុំទាន់បាននៅឡេីយនោះទេ​ ។ ចំណែកការសិក្សាក៏ជាផ្នែកដែលធំបំផុតមួយនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗដូចគ្នាដែរដែលពុំអាចខ្វះបាននោះទេ​ ។

បេីយេីងក្រឡេកមកមេីលលោកយាយម្នាក់ដែលមានអាយុ​ ៧១​ ឆ្នាំគាត់បានខិតខំតស៊ូរៀនសូត្របំពេញក្ដីស្រមៃរបស់ខ្លួនរហូតបានសម្រេចក្ដីប្រាថ្នាធំជាងគេក្នុងឆាកជីវិតរបស់លោកយាយផ្ទាល់ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Buddhism for Education of Cambodia(BEC) បានបង្ហោះវិដេអូ អមជាមួយនឹងរូបលោកយាយ ថែមមកជាមួយសារយ៉ាងខ្លីថា៖ « លោកយាយ មានជន្មាយុ ៧១ ឆ្នាំ តស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។ ពិធីប្រគេននិងប្រគល់សញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានអប់រំជាតិ ភ្នំពេញ ។ សូមចូលរួមត្រេកអរជាមួយលោកយាយផង! ០៥  ឈ្នូ ២០១៩ »។

ដោយសារឃេីញបែបនេះហេីយទេីបមហាជនមានការសាទរជាមួយនឹងលោកយាយផ្ទាល់ដោយមានពាក្យជូនពរផង​ ជូនដល់លោកយាយផ្ទាល់ដែលបានសម្រេចគោលបំណងនាវ័យបែបនេះផងដែរ​ ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម

25 03 2019 2689863842680122003904b


25 03 2019 2689863842680122003904c

25 03 2019 2689863842680122003904d

25 03 2019 2689863842680122003904e

25 03 2019 2689863842680122003904f