រកឯណាបានប្រពន្ធបែបនេះ! ប្តីមើលតែ YouTube រថយន្ត Jeep ឆ្នាំ2020 រាល់យប់ មិនដាច់ចិត្តទិញទេ ចឹងមានតែប្រពន្ធបំពេញបំណងប្តីម្តងមើល

ជីវិតប្តីប្រពន្ធ ពិតជាបានឆ្លងកាត់រឿងរ៉ាវមួយចំនួនជាមួយគ្នាយ់ាងច្រើនរហូតមានថ្ងៃនេះ ទាំងការលំបាក ​ទាំងការរីករាយ ​និងការឆ្លងឧបសគ្គរាប់មិនអស់។

ជាក់ស្តែងគូស្នេហ៍ប្តីប្រពន្ធមួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំជើបរំជួល  និងរំភើបខ្លាំងដោយសារតែប្រពន្ធឃើញប្តីស្រលាញ់ឡានស៊េរីទំនើប ​Jeep  2020  តែមិនដាច់ចិត្តទិញសោះ ​ខ្លួនជាប្រពន្ធអាណិតប្តីពេកក៏លេងទិញឡានទំនើបមួយនេះ​មកពញ្ញាក់អារម្មណ៍ប្តីរបស់ខ្លួន ​ពិតជាគួរឱ្យរំភើបខ្លាំងមែន។

តាមរយៈគណនីហ្វេសប៊ុកផេក M Manika online shop បានសរសេររៀបរាប់ថា៖ « ប្តី ចូលចិត្តមើលតែ YouTube រថយន្ត Jeep ឆ្នាំ2020 រាល់យប់ មិនដាច់ចិត្តទិញទេ ចឹង 💛មានតែប្រពន្ធបំពេញបំណងប្តីម្តងមើល ព្រោះតាំងពីចាប់ដៃគ្នារស់ជាប្តីប្រពន្ធ គឺមានតែប្តីបំពេញក្តីស្រម៉ៃនិងបំណងប្រាថ្នារបស់អូនរហូតមក😘

អគុណខ្លាំងណាស់ច្រើនឆ្នាំមកនេះដែលតែងតែមើលថែ ផ្តល់កំលាំងចិត្ត និងភាពកក់ក់ក្តៅ ទួសអូនមិនបានរៀនសូត្រច្រើន😔គ្មានបញ្ញា ខ្វះកាអប់រំ ឆាប់ភ័យស្លនស្លោ និងឆាប់បាក់ទឹកចិត😔ក៏ប្តីនៅតែមិនខ្វល់ខ្វាយនៅតែខំត្រួសត្រាយ រហូតដល់អូនមានថ្ងៃនេះ🥰ចឹងថ្ងៃនេះជាថ្ងៃល្អអូនជូនកាដូរប្តីសំរាប់ឆ្លងឆ្នាំថ្មីគឺ រថយន្ត Jeep ឆ្នាំ2020 ឆ្នាំថ្មីហេងៗណាប្តីសម្លាញ់ចិត្ត💚💛អូនស្រលាញ់គ្រួសាយើង💚💛

បងប្អូនស្រី្តបើដាក់គោលដៅអោយត្រូវចំណុចហើយ យើងជោគជ័យយើងអាចធ្វើរអ្វីដើម្បីមនុស្សដែយើងស្រលាញ់បានយ៉ាងពេញដៃ💪🏻ពីក្មេងកំព្រា បោះបង់ពេលវេលារចោលអត់ប្រយោជន៍. ដល់ពេលតាំងចិត្តធ្វើរទើបដឹងថាស្តាយពេលវេលារកន្លងមកប៉ុណ្ណា🥰តោះចឹងនៅចាំអីទៀតខ្ញុំជឿថាបងប្អូនស្រ្តីយើងធ្វើបានលើសនឹងទៀត​»៕

S 1234


76751452_583275195829406_2216732711383465984_n

78534450_583275849162674_5886897469723246592_n

79426215_583275219162737_2419709842135449600_n

79646492_583275279162731_4415958268485042176_n