ត្រៀមខ្លួនហើយ ឬនៅសម្រាប់ដំណើរកំសាន្តក្នុងឆ្នាំ ២០២០? បើមិនទាន់ទេអាចជ្រើសមួយណាក៏បានក្នុងចំនោមកន្លែងកំសាន្តទាំង ២០នេះ ធានាថាអ្នកនឹងពេញចិត្តស្តូកតែម្តង!!!

សម្រាប់ការធ្វើដំណើរកំសាន្ត យើងអាចបែងចែកបានថា​ មានមនុស្ស ២ ប្រភេទនៅក្នុងពិភពលោកនេះ នោះគឺអ្នកដែលធ្វើដំណើរកំសាន្តដោយគ្នានផែនការ និងអ្នកដែលរៀបចំផែនកាដំណើរកំសាន្តទុកជាមុនបានយ៉ាងម៉ត់ចត់។ អ្នកខ្លះចូលចិត្តដំណើរកម្សាន្តរយៈពេលខ្លី តែច្រើនកន្លែងដោយចំណាយពេលពីរបីថ្ងៃគឺច្រើនបំផុត។ ទន្ទឹមនឹងនេះដែរអ្នកផ្សេងទៀតជ្រើសរើសការធ្វើដំណើរកំសាន្តរយៈយូរ និងមិនសូវមមាញឹកខ្លាំងដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីទីក្រុង ទាំងអ្នកទេសចរ និងអ្នកស្រុក។

ឆ្នាំ ២០២០ គឺជាពេលវេលាដ៏ពិសេសមួយ ដែលត្រូវបានបន្ថែមនូវទិសដៅថ្មីទៅក្នុងបញ្ជីដំណើរកំសាន្តរបស់អ្នក។ ដើម្បីជួយអ្នកក្នុងការបង្រួមជម្រើសរបស់អ្នក គេហទំព័រ Kalib9 បានប្រមូលផ្លុំ កន្លែងទេសចរណ៍ជាច្រើនដើម្បីផ្តល់ការងាយស្រួលដល់ការធ្វើដំណើរកំសាន្តរបស់អ្នក ព្រមទាំងផ្តល់ការបំផុសគំនិតនៅក្នុងឆ្នាំ ២០២០នេះផងដែរ ។

1. Marrakesh, Morocco

Morocco Marrakesh Ali Ben Youssef Medersa Islamic School.

ទីតាំងគោលដៅ៖ Ben Youssef Madrasa

អ្វីដែលគួរឱ្យរំភើប៖ ជាកន្លែងទាក់ទាញភ្ញៀវទេសចរគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅ Marrakesh ស្ថាបត្យកម្មនៃសតវត្សរ៍ទី ១៤ បានធ្វើឱ្យមានការចាប់អារម្មណ៍ដល់អ្នកដំណើរ ហើយមានភ្ញៀវទេសចរណ៍ច្រើនបំផុត។

2. Tokyo, Japan

Tokyo Sakura Cherry Blossom With Light Up At Nakameguro , Tokyo

ទីតាំងគោលដៅ៖ ពហុកីឡដ្ឋានជាតិ

អ្វីដែលគួរឱ្យរំភើប៖ នៅខែកក្កដា ដល់ខែសីហាឆ្នាំ ២០២០ ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅឆ្នាំ ២០២០ ។ សម្រាប់អ្នកគាំទ្រកីឡាវាជាឱកាសដ៏អស្ចារ្យមួយក្នុងការចូលរួមព្រឹត្តិការណ៍នេះ។

3. Athens, Greece

Christmas In Athens.

ទីតាំងគោលដៅ៖ Little Kook

អ្វីដែលគួរឱ្យរំភើប៖ នៅលើពិភពលោកមិនមានហាងនំខេកណាដែលមានភាពទាក់ទាញដូច Little Kookនោះទេ។ ការតុបតែងបាបផ្លាស់ប្តូរជារៀងរាល់រដូវកាល និងជាកន្លែងមួយក្នុងចំណោមកន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

4. Dubai, UAE

Dubai Opera House At Night

ទីតាំងគោលដៅ៖ Dubai Design District (d3)

អ្វីដែលគួរឱ្យរំភើប៖ ជាតំបន់រចនាដែលបានបើកនាពេលថ្មីៗនេះនៅឌូបៃ ហើយក៏ជាកន្លែងសម្រាប់អ្នកច្នៃប្រឌិតក្នុងស្រុក ដែលមិនអាចខកខានគោលដៅសម្រាប់ការរបស់អ្នករចនាសិល្បៈ និងអ្នកនិយមវប្បធម៌ផងដែរ។

5. Budapest, Hungary

Budapest.

ទីតាំងគោលដៅ៖ Buda

អ្វីដែលគួរឱ្យរំភើប៖ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅទីក្រុង Budapest នៅថ្ងៃចុងសប្តាហ៍ សូមចំណាយពេលនៅថ្ងៃដំបូងរបស់អ្នកនៅ Buda ដែលជាជ្រុងម្ខាងនៃទីក្រុង អ្នកនឹងមើលឃើញទេសភាពទាំងអស់នៃទីក្រុងនេះ ជាពិសេសគឺ ពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតមួយនេះ។

6. Chengdu, China

Sleeping Giant Panda Baby

ទីតាំងគោលដៅ៖ មូលដ្ឋានស្រាវជ្រាវនៃការបង្កាត់ពូជផេនដាយក្ស

អ្វីដែលគួរឱ្យរំភើប: មូលដ្ឋានស្រាវជ្រាវបើកសម្រាប់ភ្ញៀវទេសចរណ៍ និងជាកន្លែងសម្រាប់សត្វខ្លាឃ្មុំផេនដាជិត ២០០ ក្បាល។

7. Monterey, California, USA

7

ទីតាំងគោលដៅ៖ ស្ពាន Bixby Creek

អ្វីដែលគួរឱ្យរំភើប៖ ប្រសិនបើអ្នកបានមើលរឿង Big Little Lies អ្នកប្រាកដជាដឹងពីមូលហេតុដែលអ្នកគួរតែទៅទីនេះ។ នៅពេលអ្នកបើកបរឆ្លងកាត់ស្ពានហើយរីករាយនឹងទេសភាពដ៏អស្ចារ្យ ព្រមទាំងស្រូបយកខ្យល់ដង្ហើមដ៏បរិសុទ្ធនេះ អ្នកប្រកដជាមិនអាចដកចិត្តបានទេ។

8. Sicily, Italy

Santa Maria Del Monte

ទីតាំងគោលដៅ៖ Caltagirone

អ្វីដែលគួរឱ្យរំភើប៖ ស្ថាបត្យកម្ម និងសារមន្ទីរទីក្រុងដ៏អស្ចារ្យនឹងក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកថតរូប អ្នករចនា និងសិល្បករ។

9. Luxembourg

9

ទីតាំងគោលដៅ៖ Luxembourg

អ្វីដែលគួរឱ្យរំភើប៖ អ្នកអាចកំសាន្តជាមួយប្រទេសទាំងមូលនៅចុងសប្តាហ៍ដូច្នេះកុំប្រញាប់ប្រញាល់ពេកអី សូមរីករាយជាមួយអាកាសធាតុល្អ និងឧទ្យានទេសភាពនៃ Luxembourg សិនទៅ។

10. Tbilisi, Georgia

View Of Juma Mosque And Arabic Style Building In Old Tbilisi, Ge

ទីតាំងគោលដៅ៖ Abanotubani

អ្វីដែលគួរឱ្យរំភើប៖ មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃក្រុងទី Tbilisi គឺជាកន្លែងដែលអ្នកអាចភ្ញាក់ផ្អើលជាមួយនឹងផ្ទះចម្រុះពណ៌សម្រាកលំហែកាយនៅក្នុងសួន និងចូលទៅកន្លែងញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់ដើម្បីសាកល្បងម្ហូបពិសេសនៅទីនោះ។

11. Foz do Iguaçu, Brazil

Iguazu Falls Cataratas Del Iguazu Are Waterfalls Of The Iguazu River


ទីតាំងគោលដៅ៖ ទឹកធ្លាក់ Iguazú

អ្វីដែលគួរឱ្យរំភើប៖ មានទីតាំងស្ថិតនៅតាមព្រំដែនជាមួយប្រទេសអាហ្សង់ទីន ទឹកជ្រោះអ៊ីហ្គួហ្សាគឺជាប្រព័ន្ធទឹកជ្រោះធំជាងគេបំផុតនៅលើពិភពលោក។

12. Cape Town, South Africa

Cape Town From Above

ទីតាំងគោលដៅ៖ Table Mountain

អ្វីដែលគួរឱ្យរំភើប៖ ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងទេសភាពទីក្រុងសូមឡើងទៅកំពូលភ្នំ Table Mountain តាមផ្លូវអាកាស។

13. Bilbao, Spain

Guggenheim Museum In Bilbao

ទីតាំងគោលដៅ៖ សារមន្ទីរ Guggenheim Bilbao

អ្វីដែលគួរឱ្យរំភើប៖ ក្នុងនាមជាគំរូដ៏អស្ចារ្យនៃស្ថាបត្យកម្មនាសតវត្សរ៍ទី ២០ សារមន្ទីរសិល្បៈទំនើប និងសហសម័យគឺជាប្រធានសម្រាប់ការច្នៃប្រឌិត។

14. Doha, Qatar

Aerial View Of The Pearl Qatar Island In Doha Through The Morning Fog Qatar, The Persian Gulf

ទីតាំងគោលដៅ៖ Pearl-Qatar

អ្វីដែលគួរឱ្យរំភើប៖ តើបានរៀបចំផែនការថ្ងៃឈប់សម្រាកនៅនិទាឃរដូវរបស់អ្នកហើយឬនៅ? កោះសិប្បនិម្មិត Pearl-Qatarគឺជាកោះថ្មីមួយនៅ Dubai ។

15. Salzburg, Austria

Beautiful View Of The Historic City Of Salzburg With Festung Hoh

ទីតាំងគោលដៅ៖ Old town

អ្វីដែលគួរឱ្យរំភើប៖ ភ្នំដែលគ្របដណ្តប់ដោយព្រិល ផ្សារបុណ្យណូអែលច្រើននិងការអបអរសាទរសំលៀកបំពាក់នៅពេលរាត្រី នៅថ្ងៃទី ៥ ខែធ្នូធ្វើឱ្យរដូវរងាជារដូវល្អបំផុតសម្រាប់ការកំសាន្តនៅ Salzburg។

16. Samarkand, Uzbekistan

The Sunrise In Samarkand

ទីតាំងគោលដៅ៖ Bibi-Khanym Mosque

អ្វីដែលគួរឱ្យរំភើប៖ វិហារនៅសតវត្សរ៍ទី ១៥ ត្រូវបានតុបតែងដោយក្បឿងចម្លាក់ថ្មម៉ាប និងគំនូរ ហើយស្ថិតក្នុងចំណោមកន្លែងទាក់ទាញវប្បធម៌ចំណាស់ជាងគេ និងស្រស់ស្អាតបំផុត។

17. Provence, France

17

ទីតាំងគោលដៅ៖ Valensole

អ្វីដែលគួរឱ្យរំភើប៖ រូបថតនៅវាលផ្កាឡាវេនឌ័គឺជាក្តីសុបិន្តសម្រាប់មនុស្សជាច្រើនមែនទេ?

18. Jamaica

Golden Sunrise Over The Sea Waves, Hdr Image

ទីតាំងគោលដៅ៖ Jamaica

អ្វីដែលគួរឱ្យរំភើប៖ រីករាយថ្ងៃវិសមកាល​ ដោយការហែលទឹកសមុទ្រ ដេកនៅលើឆ្នេរខ្សាច់ហើយ សប្បាយជាមួយនឹងរឿងរ៉ាវក្នុងជីវិតនៅក្នុងគោលដៅដ៏ពេញនិយមមួយនេះ។

19. Jodhpur, India

19

ទីតាំងគោលដៅ៖ ទីក្រុងពណ៌ខៀវ

អ្វីដែលគួរឱ្យរំភើប៖ Jodhpur ត្រូវបានគេស្គាល់ថាជាទីក្រុងខៀវ។ សូមរីករាយជាមួយការដើរជុំវិញទីក្រុង ថតរូប និងស្វែងយល់ពីទេសភាពប្រវត្តិសាស្ត្រ។

20. Melbourne, Victoria, Australia

Aerial View Of Melbourne Australia

ទីតាំងគោលដៅ៖ អគារ Eureka

អ្វីដែលគួរឱ្យរំភើប៖ អ្នកចំណាយពេលត្រឹមតែ ៣៨ វិនាទីប៉ុណ្ណោះដើម្បីឡើងទៅជាន់ទី ៨៨ នៃអគារ Eureka Tower ហើយមើលទេសភាពដ៏អស្ចារ្យនៃទីក្រុងមែលប៊ន។

ទោះបីកន្លែងខ្លះប្រហែលជាមិនថ្មីសម្រាប់អ្នកចូលចិត្តក៏ដោយ ក៏អ្នកអាចស្វែងរកវាបានក្នុងរដូវផ្សេងទៀតផងដែរ។ ព័ត៌មានលម្អិតជាច្រើនអាចផ្លាស់ប្តូរចំណាប់អារម្មណ៍របស់អ្នកអំពីទីក្រុង។ ដូចជាពិធីបុណ្យក្នុងស្រុក ការផ្លាស់ប្តូរទេសភាពទីក្រុង និងជាពិសេសពេលវេលានៃឆ្នាំដែលអ្នកទៅ។ ស្វែងរកកន្លែងវិស្សមកាលបន្ទាប់របស់អ្នកនៅក្នុងអត្ថបទនេះហើយត្រៀមខ្លួនចេញទៅទីនោះ ហើយរីករាយ និងទទួលយកបទពិសោធន៍ល្អទាំងអស់គ្នា។

ប្រសម្រួល៖ Crusher

ប្រភព៖ Bright Side