ត្រៀមៗផ្អាកទៀតហើយ! អគ្គិសនីកម្ពុជា ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមាន ៣តំបន់ធំៗនេះ

មួយរយៈនេះ ​ដោយសារតែខ្វះខាតនូវការផ្គត់ផ្គង់អគ្គិសនី ​ធ្វើឱ្យអគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនីជាច្រើនកន្លែងជាបន្តបន្ទាប់។ ​ឯនៅក្នុងថ្ងៃទី ​១៥ ​ខែធ្នូ ឆ្នាំ ​២០១៩ ​វិញ ​ក៏មានការផ្អាកដល់ទៅ ​៣តំបន់ធំៗឯណោះ

នេះបើយោងតាមគណណីហ្វេសប៊ុកផេកជាផ្លូវការរបស់ អគ្គិសនីកម្ពុជា - EDC បានរៀបរាប់ថា៖ « ព័ត៌មានបន្ថែម៖ ករណីអគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមាន ក្នុងសេចក្តីជូនដំណឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅ (១)តំបន់ភ្លើងលេខ៣៨៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន (២)សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (៣)សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សង្កាត់ដង្កោ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា ដោយសារការប្ដូរទូរ (MV) ចាប់ Cross Arm អូសខ្សែការពាររន្ទះ និងផ្ទេរលីងអាកាសខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) មិនទាន់រួចរាល់ ទើបធ្វើឲ្យការភ្ជាប់ចរន្តអគ្គិសនីមានភាពយឺតយ៉ាវបន្តិច។

ក្រុមការងារបច្ចេកទេសកំពុងខិតខំប្រឹងប្រែងបំពេញការងារនេះ ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៨:៣០នាទីល្ងាច។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។


សូមអរគុណ ថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភំ្នពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ »

S 11

75576620_1591256807683519_5197876271815589888_n

1978810_523998391076038_8138362933926303849_n