ផ្ទុះការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម! Designer រុស្ស៊ីមួយរូបចោទប្រកាន់ថាបវរកញ្ញាកម្ពុជាបានចម្លងម៉ូតសំលៀកបំពាក់របស់ខ្លួន

ថ្មីៗនេះប្រទេសកម្ពុជាមានកិត្តិយសខ្លាំងដោយបានពាំនាំ បរវរកញ្ញាឯកកម្ពុជា ​Miss  Universe Cambodia កញ្ញា សំណាង អេលីណា ទៅប្រកួតសម្រស់នៅលើទឹកដីក្រៅប្រទេស ដោយមានបណ្តាអ្នកគាំទ្រជាច្រើន តែងតែលើកទឹកចិត្តដល់នាងពីចំងាយ។

​ទោះមិនទទួលបានលទ្ធផលជោគជ័យ​ តែរូបសម្រស់ យ៉ាងស្រស់ស្អាត ភាពក្លាហាន និងភាពជឿជាក់របស់បវរឯកកម្ពុជាបានធ្វើឱ្យមានការចាប់អារម្មណ៍មែនទែនពីសំណាក់ក្រសែភ្នែកអន្តរជាតិ ។

តែថ្មីៗនេះរឿងមួយដ៏កក្រើកបានកើតឡើង  ដោយមានភាពចម្រូងចម្រាស់គ្នាពីឈុតសំលៀកបំពាក់ទទួលទានអាហារពេលរាត្រីរបស់បវរកញ្ញាកម្ពុជា ​ស្រាប់តែទទួលបានការប្រតិកម្មក្នុងបណ្តាញសង្គម ​ក្រោយពី  Designer  ជនជាតិរុស្ស៊ីមួយរូបបានចេញមុខចោទប្រកាន់ថាឈុតរ៉ូបកម្ពុជា ជាការចម្លងស្នាដៃពីខ្លួនដោយគ្មានការអនុញ្ញាតិ។

ដោយយោងតាមរយៈការបង្ហោះសាររបស់  Designer  ជនជាតិរុស្ស៊ីមួយរូបមានគណនីហ្វេសប៊ុក Sveta Slobodov-Leyfman បានសរសេររៀបរាប់ជាភាសារុស្ស៊ី ដោយមានអត្ថន័យចោទមកកាន់ប្រទេសកម្ពុជាថា៖ « ​ខ្ញុំពិតជាមានការខឹងសម្បារខ្លាំងមែនទែនចំពោះពពួកមនុស្ស ដែលចាំតែលួចម្លងពីគេ។

ខ្ញុំពិតជាមិនដឹងអ្វីទាល់តែសោះនូវការលួចកម្មសិទ្ធបញ្ញាម៉ូតសំលៀកបំពាក់របស់ខ្ញុំ ​ដោយខ្ញុំទើបតែដឹងនៅពេលដែលអ្នកគាំទ្រខ្ញុំបានផ្ញើឱ្យមើលថ្មិៗនេះប៉ុណ្ណោះ។ ដោយស្នាដៃរបស់ខ្ញុំត្រូវបានគេលួចយ៉ាងគក្លើនថែមទាំងដាក់ក្រោមស្នាដៃរចនាម៉ូតដោយ Madam Boutiques Amy ដោយគ្មានការអៀនខ្មាសសូម្បីតែបន្តិចសោះ។

​ខ្ញុំបានទាក់ទងទៅហ្វេនក្លឹបកម្ពុជាដើម្បីសុំរកយុត្តិធម៌ ​តែពួកគេបែរជាមិនអើពើ ​ថែមទាំងប្លុកខ្ញុំចោលទៀត  »។

គួរឱ្យដឹងផងដែរថា ​រូបភាពច្នៃម៉ូតរបស់  Designer  រុស្ស៊ីមួយរូបនេះតែងតែបង្ហោះនៅលើបណ្តាញសង្គម Instagram: svetaleyfman  ហើយរូបភាពដែល  Designer រូបនេះចោទប្រកាន់ថាខាងអ្នកច្នៃម៉ូតខ្មែរចម្លងពីខ្លួន ​បានបង្ហោះលើ  Instagram  ជាសាធារណៈតាំងពីថ្ងៃទី ​២ ខែធ្នូរ ​ឆ្នាំ ​២០១៨ ​មកម្ល៉េះ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?


Copy  1

S Copy

31673570_2014208788831307_6374954472086437888_n

79963123_2419445008307681_3433362329180307456_n

79411861_2419444908307691_9000837824060063744_n

79809934_2419444954974353_8906851140621041664_n

79674107_2419445064974342_3631697832940929024_n