ស្រ្តីមានផ្ទៃពោះគួរយល់ដឹងបំផុត !!! អាកប្បកិរិយាទាំង ៩ របស់ម្តាយមានផ្ទៃពោះដែលប៉ះពាល់ដល់ទារក!

ការសិក្សាបានបង្ហាញថាការធ្លាក់ទឹកចិត្តនិងការថប់អារម្មណ៍ចំពោះស្ត្រីមានផ្ទៃពោះអាចបង្កើនឱកាសនៃការកើតមិនគ្រប់ខែនិងទម្ងន់ទារកទាប។ ប៉ុន្តែមានរឿងខ្លះដែលអាចជួយដល់អនាគតកូនរបស់អ្នកបាន។ នៅក្នុងអត្ថបទនេះអ្នកនឹងរៀនអំពីឥរិយាបទនិងសកម្មភាពមួយចំនួនដែលអាចជួយអ្នកបានច្រើនក្នុងអំឡុងពេលអ្នកមានផ្ទៃពោះ។

គេហទំព័រ៖ kalib9 សូមជូនពរអ្នកម្តាយនិងទារកនាពេលអនាគតអោយមានសុខភាពល្អ និងមានការចែករំលែកជាមួយអ្នកនូវរឿងចំនួន ៩ ដែលអ្នកត្រូវយល់ដឹង។

១… ការវាយដំ នឹងការស្រែកខ្លាំងៗ

1

តើ​អ្នក​គួរ​ធ្វើអ្វី:

១… សម្រាកអោយបានច្រើន

២… គេងឱ្យបានគ្រប់គ្រាន់

៣… សមាធិ

៤… ពិគ្រោះជាមួយវេជ្ជបណ្ឌិតអោយបានទៀងទាត់

២… ញាំស្ករច្រើនពេក

2

តើ​អ្នក​គួរ​ធ្វើអ្វី:

១… បរិភោគផ្លែឈើឱ្យបានច្រើនជំនួសឱ្យបង្អែម

២… កាត់បន្ថយការទទួលទានសូដា

៣ ការប្រែប្រួល​អារម្មណ៍

3

តើ​អ្នក​គួរ​ធ្វើអ្វី:

១… ដើរហើរស្រូបយកខ្យល់បរិសុទ្ធអោយបានច្រើន

២… ទៅមើលកុនជាមួយមិត្តភក្តិ

៤ ការដែរត្រាំទឹកក្តៅឬសូណា

4

តើ​អ្នក​គួរ​ធ្វើអ្វី:

១… កុំធ្វើឱ្យខ្លួនអ្នកក្តៅ និងងូតទឹកមិនអោយលើសពី ១០ នាទី

២… ងូតទឹកដែលមានសិតុណ្ហភាពដូចគ្នាទៅនឹងសីតុណ្ហភាពរាងកាយរបស់អ្នក

៣… ក្នុងករណីណាក៏ដោយសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ប្រសិនបើគ្រូពេទ្យនិយាយថាមិនអីទេសសម្រាប់ការងូតទឹកក្តៅ ប៉ុន្តែអ្នកត្រូវតែកំណត់ពេលវេលាដែលអ្នកងូត នឹងពេលចូលសូណា។

៥ យំសោក

5

តើ​អ្នក​គួរ​ធ្វើអ្វី:


១… មិនត្រូវមានការយំសោកនៅអំឡុងពេល២សប្តាហ៍ចុងក្រោយ

២… មានការគាំទ្រពីស្វាមី នឹងនិយាយជាមួយម្តាយរឺ ស្ត្រីមានផ្ទៃពោះផ្សេងទៀត

៦ ជំងឺវិកលចរិក

6

តើ​អ្នក​គួរ​ធ្វើអ្វី:

១… ប្រសិនបើមាននរណាម្នាក់បង្ហាញសញ្ញាទាំងនេះសូមកុំស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតនិងស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រភ្លាមៗ

៧ ការគេងមិនលក់ រឺគេងមិនស្កប់ស្កល់

7

តើ​អ្នក​គួរ​ធ្វើអ្វី:

១… រៀបចំកាលវិភាគគេងរបស់អ្នក

២… ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ

៣… ផឹកទឹកឱ្យបានច្រើនក្នុងពេលថ្ងៃ

៤… ប្រសិនបើអ្នកមិនអាចគេងលក់កុំបង្ខំខ្លួនអ្នក ព្យាយាមអានសៀវភៅប៉ុន្តែកុំចំណាយពេលអានយូរពេក

៥… ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីទីតាំងណាដែលល្អបំផុតសម្រាប់អ្នកក្នុងការគេង

៨ បញ្ចេញសកម្មភាពតិច

8

តើ​អ្នក​គួរ​ធ្វើអ្វី:

១… កុំគេងច្រើនពេក គួរបញ្ចេញសកម្មភាពអោយបានច្រើន

២… គ្រូពេទ្យណែនាំឱ្យធ្វើលំហាត់ប្រាណប្រមាណ ៣០ នាទីក្នុងមួយថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះដែលធ្វើអោយមានសុខភាពល្អ ទាំងម្តាយ នឹងទារក។

៣… កុំភ្លេចអំពីការដើរបានច្រើន។ វានឹងធ្វើឱ្យអ្នកមានរាងស្អាតហើយខួរក្បាលរបស់អ្នកនឹងទទួលបានអុកស៊ីសែនមួយចំនួនដែលមានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្ត

៩ ការទទួលទានជាតិកាហ្វេអ៊ីនបន្ថែម

9

តើ​អ្នក​គួរ​ធ្វើអ្វី:

១… ចំពោះការផឹកការហ្វេក្នុងអំឡុងពេលមានផ្ទៃពោះ វាមិនមានការប៉ះពាល់អ្វីដល់ទារកទេ ប្រសិនបើយើងចេះកំណត់នៃការផឹក ហើយផឹកមិនអោយលើសពី ៣០០មីលីក្រាមក្នុងមួយថ្ងៃ។

តើមានអ្វីទៀតដែលល្អប្រសើរជាងនេះដើម្បីចៀសវាងពេលមានផ្ទៃពោះ? តើអ្វីទៅជាវិធីល្អបំផុតនិងមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យអារម្មណ៍ស្ងប់និងគេចផុតពីការផ្លាស់ប្តូរអារម្មណ៍របស់អ្នក? សូមចែករំលែកបទពិសោធន៍របស់អ្នកជាមួយពួកយើងនៅក្នុងមតិយោបលខាងក្រោម!

ប្រែសម្រួលដោយ៖ Sokheng

ប្រភពដើម ៖​ Bright side