គួរឱ្យសរសើរខ្លាំង! ត្រឹមជាសិស្សថ្នាក់ទី ១២ តែឆ្លៀតពេលសម្រាកថ្ងៃចុងសប្តាហ៍មកបង្រៀនអង់គ្លេសក្មេងៗដោយឥតគិតថ្លៃ

ថ្មីនេះក្មេងស្រីយុវតីវ័យក្មេង  រៀនថ្នាក់ទី១២ មួយរូប នៅក្នុងខេត្តសៀមរាប ​ទទួលបានការកោតសរសើរជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ​ដោយសារតែប្អូនស្រីនៅក្មេងវ័យ ​និងនៅក្នុងឆ្នាំប្រលងផងនោះ ​បែរជាមានទឹកចិត្តជួយផ្តល់ចំណេះដឹង ដោយជួយបង្រៀនភាសាអង់គ្លេសដល់ក្មេងៗតូចៗនៅក្នុងថ្ងៃចុងសប្តាហ៍ដោយឥតគិតថ្លៃ។

តាមរយៈគណនីហ្វេសប៊ុកផេក Association of Children Dream បានឲ្យដឹងថា៖ « យុវតី ច្រាច់ នី បច្ចុប្បន្ននាងមានអាយុ១៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២B នៃសាលាវិទ្យល័យក្រឡាញ់។ សព្វថ្ងៃនាងស្នាក់នៅផ្ទះម្តាយធម៌ នៅភូមិស្រណាល ដោយសារចំងាយផ្លូវពីស្រុកកំណើតឆ្ងាយ និងជីវភាពគ្រួសារមានកាខ្វះខាត ម្តាយឪពុករបស់នីទៅធ្វើកម្មករនៅប្រទេសថៃ ។

រាល់ថ្ងៃនីងើបទៅរៀនតាំងពីព្រលឹម រហូតដល់ម៉ោង៦ល្ងាចទើបដល់ផ្ទះវិញ បើទោះជានឿយហត់បន្តិច តែនីនៅអាចធ្វើជាគ្រូបង្រៀនភាសារអង់គ្លេសស្ម័គ្រចិត្ត រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដើម្បីជួយពង្រឹងចំនេះដឹងផ្នែកភាសារបរទេស និងបំប៉នបន្ថែម នូវចំនេះពីសាលាដល់កុមារ ដែលខ្វះខាត ។ អរគុណចំពោះទឹកចិត្តដ៏ល្អ »៕

S 1346789

78786963_2584154315025850_1818261021643505664_o

79240472_2584154191692529_1138016765498884096_o

76765471_2584154071692541_8046549198159478784_o


74240099_2584154505025831_4144244751710814208_o

78452895_2584155085025773_2885381277383393280_o

78569872_2584155311692417_6701378888594882560_o

78831333_2584154638359151_8481854931156860928_o

79146361_2584154778359137_931990165017067520_o

79728753_2584154908359124_548389275553497088_o