ភ្ញាក់ផ្អើលខ្លាំង! ​ទើបតែភ្ជាប់ពាក្យបានប៉ុន្មានខែ ​ពេជ្រ ​សូលីកា ​មានផ្ទៃពោះហើយជាមួយគូដណ្តឹង?

ភ្នំពេញ៖ កាលពីប៉ុន្មានខែមុន តារាចម្រៀង និងតារាសម្តែងស្រីមានប្រជាប្រិយភាពកញ្ញា ពេជ្រ សូលីកា បានសម្រេចចិត្តភ្ជាប់ពាក្យបញ្ចប់ភាពនៅលីវជាមួយនឹងគូស្នេហ៍រូបស្រស់សង្ហា ដោយការចូលរួមអបអរពីបណ្តាអ្នកគាំទ្រ និងភ្ញៀវជាច្រើន សម្រាប់ថ្ងៃពិសេសមួយនេះ។

តែពេលនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយគូដណ្តឹងតារាស្រីរូបនេះបានធ្វើការបង្ហោះជាសាធារណៈ ជាមួយរូបភាពលើគណនី ​Instgram  គឺរូបអេកូកូននៅក្នុងផ្ទៃ ដែលទើបតែចាប់កំណើតបានប៉ុន្មានខែនេះ ដោយមានការ ​Mention  គញ្ញា ពេជ្រ ​សូលីកាផងដែរ ​ដែលអាចបញ្ជាក់បានថាពួកគេកំពុងតែមានកូនជាមួយគ្នា ពោរពេញដោយក្តីសុខ។

បើទោះបីជាមានការងឿងឆ្ងល់ ​មានការសរសើរផង ​និងរិះគន់ផងយ៉ាងណាក្តី តែមើលទៅអ្នកទាំងពីរពិតជាមានសុភមង្គលខ្លាំងមែនទែន ​ដោយមិនខ្វល់ពីការរិះគន់ឡើយ ​បានជាហ៊ានបើកចំហព័ត៌មានបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

013d623aa7dd1c075f5170deb0a5818b2c6dae10


86c24e0fd6403aa9295b50b438ac346fe3e4da19

3937c68778719f5c2165cdbd30ad60ccef362f44

43c26e538638104c2506c03b40ba45cc61cf74c9

2ece3e550ad286dfcf28a571da9212e1c62e6832