ការគេងគ្រែដាច់ដោយឡែកពីដៃគូ អាចជាគន្លឹះឈានទៅរកសុខភាពល្អ និង សុភមង្គលជាងមុន បើយោងតាមការស្ទង់មតិថ្មីមួយ

គ្រែដាច់ដោយឡែកមិនមែនជាសញ្ញានៃជម្លោះក្នុងគ្រួសារទេ តែវាគឺជាកូនសោរសម្រាប់សុខភាពល្អប្រសើរនិងមានទំនាក់ទំនងរីករាយជាងមុន។

 

Are Separate Beds The Kiss Of Death In A Relationship 748x421

ការស្ទង់មតិបានបង្ហាញថាមួយក្នុងចំណោមគូស្វាមីភរិយាចំនួន ៦ គូបានគេងគ្រែផ្សេងគ្នា នេះមិនមែនដោយសារតែពួកគេមិនអាចទ្រាំជាមួយគ្នាបានទេប៉ុន្តែពួកគេគេងបែកគ្នាដោយសារតែពួកគេចង់បានការគេងលក់ស្កប់ស្កល់។

 ការស្រមុករបស់ដៃគូរ ការគេងរើខ្លួន ឬការចូលគេងក្រោយ កណ្តាលអធ្រាត្រនៅពេលដែលមនុស្សម្នាក់ទៀតកំពុងគេងលក់មុន  អាចធ្វើឱ្យគូស្វាមីភរិយាប្រាថ្នាចង់បាន ការគេងដាច់ដោយឡែកពីគ្នា” ។

12123450 6909699 Image A 251_1554940707991

ប្រហែលជាវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសាររបាយការណ៍នេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតពូក ប៉ុន្តែអ្នកជំនាញខ្លះក៏យល់ស្របនឹងការរកឃើញបែបនេះដែរ។

មិនត្រឹមតែប៉ុណ្ណឹងទេពួកគេនិយាយថាការបំបែកទំនាក់ទំនងនៅពេលចូលគេងគួរតែត្រូវបានលើកទឹកចិត្ត។ វេជ្ជបណ្ឌិត Neil Stanley បានធ្វើការស្រាវជ្រាវអំពីការគេងអស់រយៈពេល ៣៥ ឆ្នាំហើយ ហើយគាត់មិនមែនធ្វើការស្រាវជ្រាវលើការគេងគ្រែផ្សេងពីគ្នា ប៉ុណ្ណោះទេប៉ុន្តែនៅក្នុងបន្ទប់ផ្សេងពីដៃគូរបស់គាត់ផងដែរ។ បណ្ឌិត Stanley មានប្រសាសន៍ថា“ ខ្ញុំជាអ្នកគាំទ្រគំនិតនេះខ្លាំងជាងគេ លើពិភពលោកនៃការចែកគ្រែគេងដាច់ដោយឡែក” ។

នៅឆ្នាំ ២០០៥ លោកបានសហការជាមួយអ្នកស្រាវជ្រាវមួយចំនួនទៀតបានធ្វើការសិក្សាដោយអោយគូស្វាម៉ីភរិយាពាក់ឧបករណ៍មួយនៅពេលពួកគេគេងដែលឃ្លាំមើលការភ្ញាក់និងចលនា៖ លទ្ធផលបានបង្ហាញថានៅពេលដែលដៃគូម្នាក់រើខ្លួន ដៃគូម្ខាងទៀតក៏ធ្វើដូចគ្នាដែរ។ គាត់និយាយថា “តាមពិតមួយភាគបីនៃការរំខានដំណេករបស់អ្នកបណ្តាលមកពីដៃគូរបស់អ្នក” ។

ផលប៉ះពាល់នៃការរំខាននេះទៅលើសុខភាពរបស់អ្នក និងសុខភាពនៃទំនាក់ទំនងរបស់អ្នកអាចជាផលប៉ះពាល់ធំណាស់។

ការវិភាគឆ្នាំ ២០១៦ នៃការសិក្សាមុន ៗ ដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រ Paracelsus ក្នុងប្រទេសអាឡឺម៉ង់បានបង្ហាញថាបញ្ហាដំណេកនិងបញ្ហាទំនាក់ទំនងមានទំនោរកើតឡើងក្នុងពេលដំណាលគ្នា។

ការស្រាវជ្រាវក៏បានបង្ហាញថាអ្នកដែលគេងមិនបានស្កប់ស្កល់មានអត្រានៃការលែងលះខ្ពស់ហើយប្រសិនបើមនុស្សម្នាក់គេងមិនបានលក់ស្រួលពួកគេខ្វះការយល់ចិត្តគ្នា ហើយមានទំនាស់កាន់តែច្រើន។ (លើសពីនេះទៅទៀតការគេងពេលយប់មិនស្កប់ល្អ ធ្វើឱ្យអ្នកងាយនឹងកើតជម្ងឺផ្តាសាយ ៤ ដង នេះបើយោងតាមការសិក្សាឆ្នាំ ២០១៥ នៅក្នុងអត្ថបទស្រាវជ្រាវពីការគេង) ។

លោកវេជ្ជបណ្ឌិត Stanley បន្ថែមថា“ ការគេងមិនបានល្អជះឥទ្ធិពលដល់ ផលិតភាពការងារ ទំនាក់ទំនង និងបានបង្កើនហានិភ័យនៃគ្រោះថ្នាក់របស់អ្នក ហើយបើវាកើតឡើងកាន់តែយូរជាងនេះ វាអាចធ្វើអោយអ្នក ឡើងទម្ងន់ កើតជម្ងឺទឹកនោមផ្អែមប្រភេទ ២ និងជំងឺធ្លាក់ទឹកចិត្ត” ។

នេះក៏ព្រោះតែកោសិកានីមួយៗនៅក្នុងខ្លួនមាន “ពេលវេលា” របស់វា រៀងៗខ្លួនដូច្នេះការរំខានកោសិការនេះតាមរយៈការគេងមិនបានគ្រប់គ្រាន់យូរទៅ វានឹងមានឥទ្ធិពលអាក្រក់ទៅលើកោសិកានីមួយៗក្នុងខ្លួនរបស់យើង។

វេជ្ជបណ្ឌិត Stanley មានប្រសាសន៍ថា“ ការគេងពិតជាមានសារៈសំខាន់ណាស់ហើយវាគ្មានហេតុផលណាដែលយើងគួរតែប្រថុយគ្រោះថ្នាក់ ដើម្បីជាប្រយោជន៍នៃការគេងជាមួយគ្នានោះទេ” ។ ប៉ុន្តែតើការចែកបន្ទប់គេងដាច់ដោយឡែកសម្រាប់ជាប្រយោជន៍ដល់ ការគេងលក់ស្កប់ស្កល់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតផ្លូវភេទរបស់អ្នកដែរឬទេ?


ជាក់ស្តែងណាស់វាគឺមិនពិតទេ ។ តាមពិតវាអាចជាកាប្រសើរឡើងទៅវិញទេ ព្រោះថាការគេងដាច់ពីគ្នាមានន័យថាចំណង់រួមភេទកាន់តែមាន ។ បណ្ឌិត Stanley មានប្រសាសន៍ថា “នៅក្នុងអត្ថបទស្រាវជ្រាវមួយ អ្នកជំនាញសង្គមវិទ្យាបានបង្ហាញថាហេតុផលតែមួយគត់ដែលអ្នករួមភេទជាមួយដៃគូរបស់អ្នកនៅលើគ្រែមុនពេលអ្នកគេងគឺដោយសារតែវាគឺជាពេលឯកជនតែមួយដែលអ្នកនៅជាមួយស្ងាត់ៗ” ។

នៅក្នុងសៀវភៅមួយដែលត្រូវបានបោះពុម្ពផ្សាយនៅដើមឆ្នាំនេះសាស្រ្តាចារ្យ Hilary Hinds អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Lancaster ពន្យល់ថារហូតមកដល់ទសវត្សឆ្នាំ ១៩៥០ ការគេងគ្រែជាមួយគ្នាមិនត្រូវបានគេគិតថាជាសេចក្តីចង់បានរបស់គូស្វាមីទាល់តែសោះបន្ទប់គេងដាច់ដោយឡែកគឺជាចំណូលចិត្តដែលត្រូវបានបង្កើតឡើងជាយូរមកហើយរបស់គូស្វាមីពួកអភិជន ខណៈពេលដែលអ្នកមានជីវភាពមធ្យមប្រើគ្រែភ្លោះនៅចុងសម័យ Victorian ដំបូងដោយហេតុផលសុខភាព។

Sb4

សាស្រ្តាចារ្យ Hinds ពន្យល់ថា“ ទ្រឹស្តីចំបងនៃការចម្លងជំងឺនៅពេលនោះគឺថាជំងឺនឹងបង្កើតឡើងភា្លមៗក្នុងខ្យល់ពុល។ ដូច្នេះវាមានមានការថប់អារម្មណ៍ដែល ថាប្រសិនបើអ្នកស្រូបខ្យល់ដង្ហើម ដែលបញ្ចេញចោលដោយដៃគូ របស់អ្នក អ្នកនឹងប្រឈម នឹងគ្រោះថ្នាក់។

12123450 6909699 Image A 251_1554940707991

ដូចនេះតើយើងគួរធ្វើយ៉ាងណា?

“យ៉ាងហោចណាស់មនុស្សពេញវ័យដែលមានគូ គួរតែមានគ្រែទទឹង ៦ ហ្វីត ទើបជាការល្អ ព្រោះពេលនោះអ្នកនឹងមានទំហំគ្រែ ៣ ហ្វីតសំរាប់ខ្លួនអ្នក ដូចជាអ្នកនឹងនៅលើគ្រែតែមួយតែឯងដែរ។ បណ្ឌិត Stanley មានប្រសាសន៍ថា “នេះជាការចាប់ផ្តើម” ។ គ្រែភ្លោះគឺជាការប្រសើរ ដូច្នេះអ្នកអាចមានពូក និងកម្រាលពូកក្រាស់ដែលសមនឹងអ្នក។

Twin Beds Excellent Sleep

“យ៉ាងណាមិញការគេងគឺជារឿងអាត្មានិយមបំផុតដែលយើងអាចធ្វើបាន។ អ្នកមិនអាចចែករំលែកការគេងរបស់អ្នកជាមួយអ្នកណាម្នាក់បានទេ ដូច្នេះហេតុអ្វីបានជាចែករំលែកគ្រែរបស់អ្នក? '

 

តើអ្នកយល់យ៉ាងណាដែរចំពោះការរកឃើញថ្មីនេះ។ លោកអ្នកអាចចែករំលែកឬផ្ដល់យោបល់លើអត្ថបទនេះ។

 

ប្រភព Dailymail

ប្រែសម្រួលដោយ Hanuman