ចេះតែឆ្ងល់ភ្ញៀវចេញចូលហាងមីចិននេះសរសើរថាឆ្ងាញ់ខ្លាំង ​ស្រាប់តែរកឃើញថាម្ចាស់ហាងលួចដាក់ម្សៅម្យ៉ាងក្នុងមីទៅវិញ

ចិន៖ ហាងមីចិនលក្ខណៈគ្រួសារគ្មានយីហោមួយកន្លែងស្ថិតនៅក្នុងខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន ត្រូវបានប៉ូលីសចុះស្រាវជ្រាវ ​និងចាប់ខ្លួនម្ចាស់ហាងក្រោយរកឃើញសម្បកម្សៅ មួយចំនួន ដែលម្ចាស់ហាងបានលួចដាក់នៅក្នុងមីសម្រាប់ឱ្យភ្ញៀវទទួលទាន។

ការស៊ើបអង្កេត ​និងការរកឃើញមួយនេះត្រូវបានធ្វើឡើង ក្រោយប៉ូលីសមានការសង្ស័យខ្លាំង ព្រោះតែហាងមួយនេះមានភាពល្បីល្បាញខ្លាំង ​ដោយអតិថិជនដែលមកញ៉ាំសុទ្ធតែលាន់មាត់ថាទឹកស៊ុបមានរសជាតិឆ្ងាញ់ខុសពីហាងដទៃ ​ថែមទាំងធ្វើឱ្យឃ្លានចេះតែមកចង់មកហាងនេះញ៉ាំទៀត។


ក្រោយការស៊ើបអង្កេតយ៉ាងដិតដល់ប៉ូលីសបានរកឃើញថាម្ចាស់ហាងបានលួចដាក់ម្សៅ ញៀន ជាគ្រឿងផ្សំសម្រាប់ចម្អិនស៊ុបជានិច្ច ដើម្បីធ្វើឱ្យភ្ញៀវតែងតែនឹកចង់មកញ៉ាំ ដោយក្នុងនោះគេបានរកឃើញកញ្ចប់ម្សៅជាច្រើននៅក្នុងផ្ទះម្ចាស់ហាងនេះផងដែរ រហូតឈានទៅដល់ការចាប់ខ្លួនម្ចាស់ហាងតែម្តង៕

070f36a1 A040 4852 B6cb A4c4acd9dfd1da4fa7a0 6298 42c1 9c85 9a5bb32c2215