ទីបំផុតយុទ្ធនាការ​ ផ្ទះមួយអំពូលមួយដែលល្បីថាមានអ្នកគាំទ្រច្រើន ចាប់ផ្ដេីមដំណេីរការសាកល្បងហេីយ​ !

កាលពីប៉ុន្មានថ្ងៃមុនអភិបាលស្រុកបន្ទាយស្រី​ លោក​ ឃឹម​ ហ្វីណង់​ បានផុសអត្ថបទ​ សាកគិតមេីល​ មួយដែលមានឈ្មោះថា​ ផ្ទះមួយអំពូលមួយ​ ដេីម្បីភូមឃុំមានសុវត្ថិភាព​ ហេីយស្រាប់តែទទួលបានមតិស្របជាច្រេីនពីសំណាក់បងប្អូនដែលលេងបណ្ដាញសង្គម​ ។

ក៏ប៉ុន្តែកាលពីថ្ងៃទី​ ២៧​ ខែ​ ធ្នូនេះ​ យុទ្ធនាការភូមិមួយអំពូលមួយបានត្រូវឲ្យដាក់ដំណេីរការសាកល្បងនៅឯភូមិព្រះដាក់​ ស្រុកបន្ទាយស្រី​ ខេត្ត​ សៀមរាបមុនគេ។

ចង់ជ្រាបច្បាស់សូមអានអត្ថបទខាងក្រោម​ ៖

«យុទ្ធនាការ “ផ្ទះ១ អំពូល១” ត្រូវបានប្រកាសចាប់ផ្តើមដាក់អនុវត្តនៅភូមិព្រះដាក់ ដែលជាភូមិសាកល្បងមុនគេនៅក្នុងស្រុកបន្ទាយស្រី

ផ្ទះទាំង៥១៨ខ្នងនៅក្នុងភូមិព្រះដាក់ នឹងទទួលបានអំពូលសូឡាស្វ័យប្រវត្តិដើរដោយពន្លឺថ្ងៃ ក្នុង១ផ្ទះ ១អំពូល ដោយរួមមានទាំងបង្គោលដែក ការធានាគុណភាពរយៈពេល២ឆ្នាំ និងការតម្លើងចាក់សុីម៉ង់ត៍ជើងភ្ជាប់ជូនដល់ផ្ទះនីមួយៗ ដោយផ្ទាល់ពីក្រុុមការងាររបស់រដ្ឋបាលស្រុក។

S 1

ដំណើរការសាកល្បងលើកដំបូងនេះ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាអំណោយទាំងស្រុង ដោយផ្តោតខ្លាំងទៅលើការស្វែងយល់ពីបញ្ហាបច្ចេកទេស ដូចជាប្រភេទនិងគុណភាពអំពូល ល្បឿននៃការតម្លើង ក៏ដូចជាគំលាតនៃទីតាំងដាក់និងប្រភេទដងសសរអំពូលជាដើម។ ក្រុមការងារនឹងធ្វើការសាកល្បងទៅលើកត្តាហិរញ្ញវត្ថុនិងការចូលរួមក្រោមរូបភាពផ្សេងៗទៀតវិញម្តងនៅក្នុងជំហានក្រោយៗ។ ពត៌មានទាំងនេះនឹងក្លាយជាធាតុចូលដ៏សំខាន់ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តជំហានបន្ទាប់ និងធានាអោយបាននូវភាពជោគជ័យនៃការអនុវត្តនិងបញ្ចប់គម្រោងទាំងមូលនៅក្នុងឆ្នាំ២០២០នេះ។

ជួសមុខអោយរដ្ឋបាលស្រុកបន្ទាយស្រី និងប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ទាំងមូល ខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមហ៊ុន Yes 018 (yes kh )ដែលបានឧបត្ថម្ភដល់យុទ្ធនាការក្នុងដំណាក់កាលសាកល្បងនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមអំពាវនាវ និងស្វាគមន៍ដល់រាល់ការចូលរួមឧបត្ថម្ភគ្រប់រូបភាពដល់យុទ្ធនាការនេះ ដើម្បីឈានទៅដល់ការអនុវត្តបាន១០០% ទៅលើផ្ទះទាំង១មុឺនខ្នងនៅក្នុងទូទាំងស្រុកបន្ទាយស្រី ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្កើនសុវត្ថិភាពក្នុងភូមិរបស់យើងទាំងអស់គ្នា » ។


80765758_142441750510876_6567713579288494080_o

គូសបញ្ជាក់ផងដែរថា​យុទ្ធនាការផ្ទះមួយអំពូលមួយនេះគឺកេីតឡេីងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកេីតឡេីនៅពេលយប់ដោយសារខ្វះពន្លឺនិងការពារជនមិនល្អដែលនៅទីងងឹត​ ៕

80484655_142441650510886_1903886859751129088_o

81110852_142441697177548_639077883670691840_o

81176254_142441680510883_8246283589948276736_o

81203999_142443213844063_4815661028996022272_o

80387594_142441977177520_4558281828133240832_o

81355067_142443167177401_1265797007537078272_o