Wow! ចម្រៀងដំបូងរបស់ជ័យលាភី X-Factor Cambodia ចាន់ សុបញ្ញា ទទួលបានការគាំទ្រមិនធម្មតា!

ភ្នំពេញ៖ អតីតជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor ប្អូនប្រុស ចាន់ សុបញ្ញា បានបង្ហាញសំនៀងផ្ទាល់ខ្លួនលើកដំបូងហើយក្នុងផលិតកម្មរស្មីហង្សមាស ក្រោយការបង្ហោះនៅលើ Youtube & Facebook Official របស់ផលិតកម្មនេះ។

Screen Shot 2019 12 28 At 3.12.31 PM

«ស្រលាញ់អ្នកណាក៏គេមានសង្សារ» ជាបទចម្រៀងដំបូងរបស់បញ្ញា ក្រោមស្នាដៃនិពន្ធទំនុកច្រៀងដោយអ្នកនិពន្ធល្បីពូកែសរសេរអត្ថន័យចាក់ដោត លោក អ៊ីនុ និងនិពន្ធបទភ្លេងដោយលោក សាន់ សុវណ្ណឌីន។ គ្រាន់តែចេញផ្សាយមិនទាន់បានប៉ុន្មានផង បទចម្រៀងមួយបទនេះ ហាក់ទាក់ទាញបេះដូងអ្នកស្ដាប់បានយ៉ាងច្រើន ខណៈមានអ្នកចូលស្ដាប់ជិត ១លានដង នៅលើ Facebook & ក្បែរ កន្លះលាន View នៅលើ Youtube របស់ផលិតកម្មរស្មីហង្សមាស។ ជាមួយបទចម្រៀងដំបូងមួយបទនេះ បញ្ញា ហាក់ទទួលបានការសរសើរយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ហើយក៏មានមតិសារទរយ៉ាងច្រើនផងដែរ ព្រោះបទចម្រៀងមួយបទនេះ ពិតជាបទចម្រៀងដែលអ្នកគាំទ្របញ្ញា ទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរផងដែរ។

Screen Shot 2019 12 28 At 3.12.17 PM


Screen Shot 2019 12 28 At 3.12.24 PM

ដើម្បីកុំឱ្យខាតពេលយូរ ចូលស្ដាប់បទចម្រៀង «ស្រលាញ់អ្នកណាក៏គេមានសង្សារ» ពី ចាន់ សុបញ្ញា ទាំងអស់គ្នា៖