អនុវត្តក្បួនថតរូប ១% នេះដើម្បីថតនិងកែរូបសាមញ្ញ អោយទៅជារូបស្អាតអស្ចារ្យ

ក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១២ នៅទីក្រុងឡុងដ៍ក្រុមជិះកង់ឈ្មោះ GB ជាក្រុមយកឈ្នះពាន។ ក្រោយមកមានការចោទប្រកាន់ថាមានការលេងល្បិចពីក្រុមអ្នកជិះកង់។ អ្វីដែលគួរឱ្យកត់សំគាល់បំផុតនោះគឺក្រុមអ្នកជិះកង់បារាំង Team GB ដែលត្រូវបានគេចោទប្រកាន់ ថាបានប្រើ កង់ខុសពីធម្មតា ។

វាមិនមានការលេងល្បិចអីទេ ចម្លើយទៅនឹងភាពជោគជ័យរបស់ក្រុមអ្នកជិះកង់គឺវាពិតជាសមញ្ញជាងអ្វីដែលយើងគិត គឺពួកគេប្រើរូបមន្ត ១% ។ ច្បាប់នេះចែងថាប្រសិនបើអ្នកអាចកែលំអបាន ១ ភាគរយនៃគ្រប់ស្ថានភាពទាំងអស់នៃការប្រកួតរបស់អ្នក អ្នកនឹងអាចយកជ័យជម្នះបាននៅទីបញ្ចប់។ ក្បួននេះ ដំណើរការនៅក្នុងការប្រកួតកីឡា ដំណើរការនៅក្នុងអាជីវកម្ម ដូច្នេះតើយើងប្រហែលជាអាចអនុវត្តវាទៅលើការថតរូបបានទេ?

ថ្ងៃនេះយើងនឹងក្រលេកមកមើលវិធីបង្កើតរូបថតសាមញ្ញមួយអោយទៅជារូបដែលអស្ចារ្យដោយប្រើក្បួន ១ ភាគរយ។

Ru1

More the 1% than “magic wheels” By Simon Connellan

 

គិតមុនពេលអ្នកថត

មុនពេលដែលយើងទៅឆ្ងាយ យើងមិនចាំបាច់ត្រូវច្របូកច្របល់ដោយគិតច្បាប់ 1% ដែលជាចំនួនដាច់ខាតនោះទេ។ គោលការណ៍គឺថាអ្នកកែលម្អនូវរាល់ទិដ្ឋភាពនៃការថតរបស់អ្នកដោយភាគរយតូចមួយ ។

ភាពអស្ចារ្យ នៃការថតរូបឌីជីថល អនុញ្ញាតឱ្យយើងថតរូបរាប់រយដងរាល់ពេលដែលយើងចេញទៅក្រៅជាមួយកាមេរ៉ា។ ប៉ុន្ដែតើវានឹងទៅជាយ៉ាងណាបើយើងចំណាយពេលច្រើន គិតអំពីការថតចាប់យកប្លង់របស់យើង?

ចូរធ្វើវាមួយៗ និងចំណាយពេលមួយភាគធំ នៃពេលវេលាថតរបស់អ្នក ដោយគ្រាន់តែក្រឡេកមើល និងវិភាគទិដ្ឋភាពប្លង់នៅពីមុខអ្នក។ តាមរយៈការកាត់បន្ថយការរកមើលប្លង់ល្អក្នុង Viewfinder និងសម្លឹងមើលអ្វីដែលអ្នកចង់ថត អ្នកនឹងឃើញចំនុចពិសេស តួចៗជាច្រើនដែលអាចធ្វើឱ្យការថតរូបរបស់អ្នកប្រសើរឡើង។

ពេលវេលាបន្ថែមអ្នកអាចចាំរហូតដល់មាន ពន្លឺព្រះអាទិត្យចាំងគ្រប់គ្រាន់។ វាអាចអនុញ្ញាតអោយអ្នកថតរូប មនុស្សដើរលើផ្លូវ ដ៏ល្អឥតខ្ចោះមួយ។ ពេលវេលាដែល អ្នកចំណាយគិតបែបនេះអាចអោយអ្នកទទួលបានប្លង់ដ៏ល្អ ។

Ru2

 

ការកែលម្អការចាប់ប្លង់របស់អ្នក

ចឹងមកក្រឡេកមើលវិធីដែលយើងអាចអនុវត្តច្បាប់ ១% ចំពោះការចាប់ប្លង់របស់អ្នក។ ជាថ្មីម្តងទៀតវាមកដល់ការចំណាយពេលគិតពីក្បួនមួយភាគរយ លើការចាប់ប្លង់របស់អ្នក។ ទោះយ៉ាងណាភាគច្រើននៃពួកយើងមានទំនោរក្នុងការថតរូបរបស់យើងដោយផ្អែកលើក្បួន តែមួយដដែលៗ។ ចុះបើយើងបង្កើនចំនួនក្បួនរបស់យើងដោយប្រើចែក ១០០% ទៅ ២ វិញតើវាទៅជាយ៉ាងណា?

ក្បួនចាប់ប្លង់ជាច្រើនមានប្រសិទ្ធភាពខ្ពស់ពេលដែលយើងរួមវាបញ្ចូលគ្នា។ ច្បាប់ Rule of third ជាមួយនឹង តិចនិច Leading line តិចនិច negative space ជាមួយcolour contrast និងតិចនិចផ្សេងទៀត។ នៅពេលអ្នកចាប់ផ្តើមយល់ពីក្បួនផ្សំចាប់ប្លង់បញ្ចូលគ្នា អ្នកនឹងឃើញមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការថតរូបរបស់អ្នក។

ដោយចំណាយពេលគិតច្រើនអំពីការជ្រើសរើសប្លង់អ្នកនឹងឃើញមានជម្រើសនៃការថតយកប្លង់ស្អាតច្រើន ។ ទោះយ៉ាងណាក៏ដោយរឿងមួយទៀតដែលអ្នកអាចកែប្រែនោះ គឺការបំលាស់ទី ។ ការផ្លាស់ប្តូរ ៥ ម៉ែត្រទៅខាងឆ្វេងឬទៅស្តាំអាចផ្លាស់ប្តូរទម្រង់ប្លង់របស់បានយ៉ាងច្រើនវាអាចនាំយកប្លង់ដើមឈើ ជាស៊ុម ឬអ្វីមួយនៅលើដីដើម្បីធ្វើជាប្លង់ដឹកនាំភ្នែក។

ការផ្លាស់ប្តូរបន្តិចបន្តួច ទាំងនេះនៅក្នុងទិសដៅណាមួយទៅចំហៀងទៅមុខ / ថយក្រោយ ឬឡើងលើ ឬចុះក្រោមហាក់ដូចជាមិនសូវសំខាន់ ប៉ុន្តែវាអាចផ្លាស់ប្តូរប្លង់រូបភាពដែលមើលទៅទំនងស្អាត។

Ru3

 

អភិវឌ្ឍការកម្រិតពន្លឺថ្ងៃរបស់អ្នក

ជាការពិត ពន្លឺថ្ងៃគឺទាក់ទងទៅនឹងការកម្រិតចំនួនពន្លឺជាលេខ ។ យើងមានប្រព័ន្ធកំណត់ជាចំនួនលេខដូចជា f stops ប្រព័ន្ធកំណត់ រយៈពេលកាម៉េរ៉ា ប៉ះពន្លឺ shutter speed និង ប្រព័ន្ធកំណត់ពន្លឺ ISO ប្រពន្ធទាំងអស់នេះធ្វើការជាមួយគ្នាដើម្បីបានរូបភាពគុណភាពល្អ។ ម៉ាស៊ីនថតត្រូវបានធ្វើការកំណត់ពន្លឺស្វ័យប្រវត្តិ ដើម្បីផ្តល់ឱ្យយើងនូវកម្រិតមួយដែលវាជឿថាមានពន្លឺគ្រប់គ្រាន់ត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយការកំណត់ដោយខ្លួនឯងនេះ ប្រហែលអាចមិនមែនជាការកម្រិតពន្លឺល្អដែលយើងចង់បាននោះ ទេ។


ត្រលប់ទៅប្រធានបទនៃការចំណាយពេលវេលាម្តងទៀត ចំណាយពេលបន្តិចគិតអំពីររបៀបដែលអ្នកចង់ឱ្យការថតរបស់អ្នកមើលទៅទំនង។ សម្រាប់ជា ឧទាហរណ៍ ប្រសិនបើអ្នកកំពុងថតនរណាម្នាក់នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ប្រហែលជាអ្នកនឹងចង់អោយរូបថតនោះមានកម្រិតពន្លឺភ្លឺស្អាតជាងមុន។ ប្រព័ន្ធកំណត់ពន្លឺស្វ័យប្រវត្តិរបស់ កាមេរ៉ា នឹងមិនកំណត់អោយអ្នកបានត្រឹមត្រូវនោះទេ ពន្លឺអាចមានទំនោរទៅរកភាពងងឹតបន្តិចបន្តួច។ តាមរយៈការតំឡើងកម្រិតពន្លឺសមស្រប អ្នកផ្លាស់ប្តូររូបភាពទៅរកកម្រិតពន្លឺអោយស៊ីទៅនឹងរូបភាព។

មានការកំណត់តួលេខជាក់លាក់មួយ ក្នុងអនុវត្តកម្រិតភាគរយចំពោះពន្លឺ។ នោះគឺជាការកំណត់លើ ក្រាបតំណាងតួលេខ ឬ histogram។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកកំពុងថតរូបប្រភេទ RAW អ្នកអាចធ្វើការកំណត់ចំនួនមួយ ឬពីរភាគរយ អោយលើសពីដែនកំណត់នៃ ក្រាបកំណត់ពន្លឺ ឬ histogram ហើយកំណត់ កម្រិតស្រមោល Shadow ឬ Highlight។

Ru4

 

កែប្រែលើ ការផ្តោតលើចំនុចច្បាស់នៃរូបថត (Focus) របស់អ្នក

ជាការពិតណាស់ប្រធានបទមួយនេះគឺថាតើយើងកំណត់ការផ្តោតលើចំណុចរូបច្បាស់ ឬអត់។ ទោះយ៉ាងណាក៏ដោយ ជាថ្មីម្តងទៀតដោយចំណាយពេលច្រើនគិតអំពីការផ្តោតលើចំនុចរូបច្បាស់ របស់អ្នក អ្នកអាចធ្វើឱ្យប្លង់នៃរូបភាពរបស់អ្នកប្រសើរឡើង។

ចាប់ផ្តើមជាមួយចំនុចនេះ ចូរចំណាយពេលមួយភាគ នៃពេលវេលារបស់អ្នកពិចារណាលើចំនុចណាដែល អ្នកគិតថាចង់អោយច្បាស់ពិតប្រាកដ។ ជាទូទៅ ប្រសិន ថតរូបបញ្ឈរ ភ្នែកគួរតែជាចំណុចដែលត្រូវ ផ្តោតខ្លាំងបំផុត។ ទេសភាព អាចត្រូវបាន ផ្តោតលើចំណុចដែលមានចំងាយជិតនិងសមស្រប បំផុត។

នៅពេលដែលអ្នកបានបង្កើតការផ្តោតលើចំនុចរូបជាក់លាក់ណាមួយ អ្នកត្រូវចំណាយពេលគិតអំពីចំណុចផ្សេងទៀតដែលអ្នកចង់ផ្តោតផងដែរ។ សម្រាប់រូបបញ្ឈរ ដែលរូបទេសភាពជុំវិញប្រហែលជារាងតូច វាអាចពិបាកក្នុងការធ្វើអោយរូបទាំងមូលស្អាត ។ ដូចនេះវានាំអោយយើងមកគិតអំពីការកំណត់ aperture របស់ Len និងគិតរវាងចំណុចទីជិត និងចំណុចទីឆ្ងាយរបស់រូប (Depth of field)។

Ru5

 

រចនារូបបន្ទាប់ពីថតរួច

ក្នុងដំណាក់ការកែរូបនេះ គួរតែជាការប្រមូលផ្តុំនៃការកែលម្អចំនុចតូចៗទាំងអស់ដែលអ្នកបានធ្វើនៅក្នុងដំណាក់កាលដែលយើងថត។ ជាការពិតអ្នកនៅតែត្រូវការកែលម្អរូប ដើម្បីទទួលបានរូបភាពល្អបំផុតប៉ុន្តែជាមួយនឹងការកែរូបទាំងអស់ដែលអ្នកបានធ្វើនៅកំឡុងដំណាក់កាលថត អ្នកគួរតែត្រូវការធ្វើវាតិចជាងមុនប៉ុន្តែជាមួយនិងគុណភាពរូបភាពល្អប្រសើរ។ នេះដោយសារតែ បើយើងប្រើពេលកាន់តែតិចកែរូប យើងក៏ធ្វើអោយរូបបាត់សោភ័ណភាពកាន់តែតិចដូចគ្នា ។

មានវិធីមួយក្នុងចំណោមវិធីល្អបំផុតដែលយើងអាចកែលំអររូបដែលថតហើយ របស់យើង ដើម្បីកុំអោយចំណាយពេលវេលាច្រើនពេក។ ដំបូងអ្នកត្រូវ ទុករូបចោលសិន បន្ទាប់មក ធ្វើការកែសម្រួលដំបូងរបស់អ្នក បន្ទាប់មកទុកវាចោល មួយម៉ោង ឬពីរម៉ោងទៀត។ ការកែរូបអាចធ្វើអោយយើងវក់ ហើយអ្នកអាចឃើញថាខ្លួនអ្នកកំពុងកែរហើយកែទៀតដើម្បីអោយបានរូបល្អតាមដែលអ្នកចង់ ។ ដោយបោះជំហានថយឈប់បន្តិច រួចមកកែរលម្អវាបន្តរទៀត អ្នកអាចនឹងទទួលបានរូបភាពយ៉ាងពេញចិត្តជាងនេះ ចំពោះការដែលអ្នកបានកែរជាថ្មី។

Ru6

 

ផ្សំតិចនិចទាំងអស់បញ្ចូលគ្នា

គន្លឹះដើម្បីអនុវត្តច្បាប់ ១% អោយបានជោគជ័យ គឺការកែលម្អបន្តិចម្តងៗលើគ្រប់ផ្នែកនៃការថតរូបរបស់អ្នក។ អ្នកត្រូវគិតអំពីរាល់ជំហាននៃដំណើរការថតរូប ហើយគិតសួរនូវអ្វីដែលអ្នកអាចកែលម្អនៅក្នុងជំហាននីមួយៗ។ ប្រសិនបើ អ្នកអនុវត្តគ្រប់ជំហានដែលបានលើកឡើងខាងលើអ្នកនឹងកែប្រែរូបថតរបស់អ្នក ពីរូបភាពធម្មតា ទៅរូបភាពដ៏ស្រស់ស្អាតអស្ចារ្យ។

នៅពេលដែលអ្នកចេញទៅក្រៅថតរូបលើកក្រោយទៀត សូមគិតអំពីច្បាប់ ១ ភាគរយហើយអនុវត្តវាគ្រប់នីតិវិធីនៃការថត។ អ្នកអាចនឹងមានការភ្ញាក់ផ្អើល និងរីករាយជាមួយនឹងប្រសិទ្ធភាពរបស់វាអ្នកទទួលបាន។

 

ប្រែសម្រួល Hanuman

ប្រភព Lightstalking.com