តិចអត់ដឹង! ឆ្នាំនេះមានថ្ងៃឈប់សម្រាកត្រឹមតែ២២ថ្ងៃទេ មិនមែន២៨ថ្ងៃទៀតទេ

រដ្ឋាភិបាលបានសម្រេចកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកសាធារណៈសំរាប់ឆ្នាំ២០២០ ពី ២៨ថ្ងៃ មកត្រឹម ២២ថ្ងៃ។ នេះបើយោងតាមអនុក្រឹត្យដែលចេញដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ថ្ងៃឈប់សម្រាកចំនួន ៦ ដែលត្រូវកាត់ចេញនៅឆ្នាំ២០២០នេះ រួមមាន។

១. ពិធី​បុណ្យ​មាឃ​បូជា

២. ទិវា​ជាតិ​នៃ​ការ​ចង​ចាំ

៣. ទិវា​កុមារ​អន្តរ​ជាតិ

៤. ទិវារំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

៥. ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

៦. ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា(កាត់បន្ថយមកត្រឹម១ថ្ងៃ ហេីយបន្ថែម១ថ្ងៃសម្រាប់ ថ្ងៃចូលឆ្នាំខ្មែរ)


អញ្ចឹងសរុបទៅ គឺនៅសល់២២ថ្ងៃ។

ថ្ងៃឈប់សម្រាកសាធារណៈសំរាប់ឆ្នាំ២០១៩

Publicholiday_2019

ថ្ងៃឈប់សម្រាកសាធារណៈសំរាប់ឆ្នាំ២០២០

Publicholiday_2020

ប្រភពរូបភាព៖ acledabank.com.kh