ប្រទេសអូស្រ្តាលី រកឃើញវិធីទប់ស្កាត់ការបំពុលដោយសំរាមទៅក្នុងទឹក

កាលពីរដូវក្តៅកន្លងទៅនេះអាជ្ញាធរមកពីទីក្រុង Kwinana នៃប្រទេសអូស្រ្តាលីបានតំឡើងប្រព័ន្ធចម្រោះទឹកថ្មីមួយនៅក្នុងសួនច្បារ Henley Reserve ។ ប្រព័ន្ធចម្រោះនេះគឺមានភាពសាមញ្ញ និងមានប្រយោជន៍មិនគួរឱ្យជឿ។ ទាំងរដ្ឋាភិបាលនិងប្រជាពលរដ្ឋបានមើលឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់វារួចហើយហើយពួកគេពួកគេពេញចិត្តនឹងប្រព័ន្ធនេះណាស់។

វាមានសំណាញ់មួយដែលត្រូវបានដាក់នៅផ្នែកខាងក្រៅនៃបំពង់បង្ហូរទឹកដែលអាចជួយចាប់យកកំទេចកំទីសំរាមធំ ៗ និងការពារបរិស្ថានពីការបំពុល។

R2 121212

R3 456434

បំពង់ទាំងនេះបង្ហូរទឹកចេញពីតំបន់លំនៅដ្ឋានទៅតំបន់ធម្មជាតិហើយសំរាមធំនិងតូចដែលចេញពីកន្លែងទាំងនេះអាចមានលើសលប់និងបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ លើសពីនេះទៀតសំរាមនេះជាធម្មតាត្រូវបានទឹកនាំទៅដោយទឹកភ្លៀងហើយ ទាញវាទៅប្រព័ន្ធបង្ហូរទឹក។

R4345325436

 

453432434

អាជ្ញាធរទីក្រុងបានចាប់ផ្តើមដំឡើងសំណាញ់ចំនួន ២ ហើយពួកគេមានការភ្ញាក់ផ្អើលចំពោះលទ្ធផលដែលប្រព័ន្ធថ្មីរបស់ពួកគេ ប្រពន្ធចម្រោះសម្រាមថ្មីនេះ អាចចាប់សំរាមបានជាង ៨០០ ផោនក្នុងរយៈពេលជាច្រើនសប្តាហ៍។

468785345

532534324

ដូច្នេះអន្ទាក់ចាប់សំរាមនេះ ត្រូវបានគេសម្រេចចិត្តតំឡើង ទូទាំងទីក្រុង ហើយវាកាត់បន្ថយការបំពុលដល់សត្វព្រៃនិងបរិស្ថានជុំវិញ។ ទោះបីការតំឡើងនិងផលិតសំណាញ់ទាំងនេះត្រូវការចំណាយលុយ (ប្រហែល ១០,០០០ ដុល្លារក្នុងមួយប្រព័ន្ធ) ប្រព័ន្ធទាំងមូលនៅតែទទួលបានផលចំណេញច្រើនពីព្រោះវាផ្តល់នូវការសន្សំការចំណាយយ៉ាងច្រើន។

នៅពេលដែលសំណាញ់ពេញដោយសំរាម ពួកគេនឹងត្រូវបានលើកឡើង ហើយសំរាមត្រូវបានគេបោះចោលទៅក្នុងឡានប្រមូលសំរាម ហើយដឹកទៅរោងចក្រច្នៃសំរាម។ នៅទីនោះសម្រាមទាំងអស់ត្រូវបានចែកទៅតាមប្រភេទទៅជាវត្ថុធាតុដើមដែលអាច កែច្នៃ និងសម្រាមដែលមិនអាចកែច្នៃ ហើយបន្ទាប់មកពួកវាត្រូវបានបញ្ជូនទៅដំណាក់កាលផ្សេងទៀត។


542354323

 

785678756

 

8786756767

សំណាញ់ត្រងសម្រាម ត្រូវបានចងភ្ជាប់ទៅផ្នែកខាងក្រៅ បំពង់បង្ហូរទឹកហើយវាបន្តរការចាប់សម្រាមរបស់វា។

565632321432

ប្រព័ន្ធត្រងថ្មីនេះបញ្ជាក់ជាថ្មីម្តងទៀតថារឿងតូចតាចពិតជាមានសារៈសំខាន់ហើយការផ្តោតលើពួកវាអាចមានឥទ្ធិពលធំនិងផលវិជ្ជមានទៅលើបរិស្ថាននិងមនុស្សជាតិជាទូទៅ។

តើប្រទេសរបស់អ្នកមានការច្នៃប្រឌិតអ្វីខ្លះ? សូមចែករំលែកវាជាមួយពួកយើងនៅក្នុងមតិយោបល់!

 

ប្រែសម្រួល Hanuman

ប្រភព beyondblindfold

Preview photo credit CITY OF KWINANA / FACEBOOKOld Castle InfrastructureStorm Water Systems