ដើម្បីសុភមង្គលក្នុងគ្រួសារ អ្នកមិនគួរអូសរំលងឡើយ! រឿងរ៉ាវទាំង ១១ដែលគូស្វាមី ភរិយាត្រូវធ្វើមុនពេលចូលគេង!

វាពិតជាមានសារៈសំខាន់ ក្នុងការចំណាយពេលខ្លះជាមួយដៃគូស្នេហារបស់អ្នកមុនពេលអ្នកចូលគេងនោះ។ មិនសំខាន់ទេ ថាតើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោងជាមួយគ្នា គឺមិនថាមួយម៉ោង ឬពីរបីនាទីនោះឡើយ។ ការផ្តល់អោយគ្នានូវភាពរីករាយ ការនិយាយគ្នាលេង និងបង្ហាញសេចក្តីស្រឡាញ់របស់អ្នក នោះហើយជាអ្វីដែលដៃគូរបស់អ្នកត្រូវការ។

នៅទីនេះគេហទំព័រ Kalib9 នឹងលើកយកនូវដំបូន្មានសាមញ្ញៗមួយចំនួន ប៉ុន្តែមានប្រសិទ្ធភាពបំផុតមកបង្ហាញដល់អ្នកទាំងអស់គ្នា។ យើងក៏បានរៀបចំរង្វាន់ពិសេសសម្រាប់អ្នកនៅចុងបញ្ចប់នៃអត្ថបទនេះផងដែរ។

១. កំណត់ទូរស័ព្ទរបស់អ្នកទៅជាសំលេងស្ងាត់ ឬញ័រ ហើយដាក់វាអោយឆ្ងាយពីខ្លួនអ្នក

1

ភាពអាស្រ័យទាក់ទងនៃប្រព័ន្ធផ្សព្វផ្សាយសង្គមអាចទប់ស្កាត់ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីននៅក្នុងខ្លួនយើង។ អ័រម៉ូននេះទទួលខុសត្រូវចំពោះភាពស្និទ្ធស្នាលខាងអារម្មណ៍ និងការផ្សារភ្ជាប់ទំនាក់ទំនង។ វិជ្ជបណ្ឌិតចិត្តសាស្ត្រឈ្មោះ Carol Carey បានណែនាំថា អ្នកគួរតែបិទទូរស័ព្ទរបស់អ្នក ឬដាក់សំលេងញ័រ ហើយទុកវាអោយឆ្ងាយពីខ្លួន ចាប់ពីម៉ោង ៩ យប់ទៅ។

២. ត្រូវបំភ្លេចរាល់ការងាររបស់អ្នក

2

ព្យាយាមបំភ្លេចពីការងារ ហើយឈប់ឆែកអ៊ីមែលការងាររបស់អ្នកពេលអ្នកគេង។ វាល្អប្រសើរជាងនេះ ប្រសិនបើអ្នកចំណាយពេលជាមួយដៃគូរបស់អ្នក និងធ្វើការសម្រាកខ្លះ ដូច្នេះអ្នកអាចនឹងមានកំលាំងគ្រប់គ្រាន់សម្រប់ផលិតភាពការងារនៅថ្ងៃស្អែក។ ការនិយាយពីការគេងបានផ្សារភ្ជាប់ទំនាក់ទំនងរវាងគូស្នេហ៍របស់អ្នកដោយអារម្មណ៍មួយដែរជួយអ្នកឱ្យភ្លេចអំពីបញ្ហា និងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ។ ចៀសវាងនិយាយពីការងារ បញ្ហាហិរញ្ញវត្ថុ ឬអ្វីផ្សេងទៀតដែលអាចធ្វើឱ្យដៃគូរបស់អ្នកព្រួយបារម្ភ។

៣. ត្រូវចូលគេងក្នុងពេលតែមួយជាមួយដៃគូរបស់អ្នក

3

គូស្វាមីភរិយាជាច្រើនមិនបានជួបគ្នាពេញមួយថ្ងៃ ហើយមានទម្លាប់ចូលគេងនៅពេលវេលាផ្សេងៗគ្នា។ យោងតាមអ្នកចិត្តវិទ្យា Curt Smith បានអោយដឹងថាគូស្នេហ៍ដែលមានភាពសប្បាយរីករាយ គឺដុសធ្មេញជាមួយគ្នាហើយចូលគេងក្នុងពេលតែមួយ។ វាជួយឱ្យពួកគេរក្សាភាពកក់ក្តៅ និងភាពស្និទ្ធស្នាលនៃទំនាក់ទំនងរបស់ពួកគេ។

៤. អនុវត្តតាមទម្លាប់

4

ត្រូវទម្លាប់គេងពេលដដែលជារៀងរាល់ថ្ងៃ វាជួយឱ្យអ្នកគេងលក់ស្រួល។ នៅពេលធ្វើតាមទម្លាប់គេងតាមពេលវេលាទៀងទាត់ជួយអោយខួរក្បាលរបស់អ្នកទទួលបានសញ្ញានៃការងងុយគេងបានជាក់លាក់។ ប្រសិនបើអ្នកធ្វើតាមទម្លាប់ដដែលៗជាមួយដៃគូអ្នកនឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែជិតស្និទ្ធ និងគួរឱ្យទុកចិត្ត។

៥. មានការនិយាយពីរឿងក្នុងបេះដូង

5

  • យកចិត្តទុកដាក់លើអារម្មណ៍របស់គ្នាទៅវិញទៅមក។ អ្នកមិនចាំបាច់ត្រូវផ្តល់ដំបូន្មាន ឬស្វែងរកដំណោះស្រាយភ្លាមៗចំពោះបញ្ហាទេ។ ពេលខ្លះយើងគ្រាន់តែចង់និយាយពីរឿងក្នុងចិត្ត ទទួលបានអារម្មណ៍ពីការយកចិត្តទុកដាក់ និងការគាំទ្រពីមនុស្សជាទីស្រឡាញ់របស់យើងតែប៉ុណ្ណោះ។
  • អ្នកចិត្តសាស្រ្តឈ្មោះ Ryan Howes បានណែនាំឱ្យអ្នកលះបង់ពេលវេលាពីរ បីនាទីមុនពេលចូលគេងដើម្បីបង្ហាញអារម្មណ៍វិជ្ជមានដល់ដៃគូរបស់អ្នក។ កាធ្វើបែបនេះនឹងជួយឱ្យដៃគួរបស់អ្នកមានអារម្មណ៍ធូរស្រាល។ វាក៏មានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍ទូទៅរបស់អ្នកផងដែរ។
  • ព្យាយាមបំភ្លេចអ្វីៗទាំងអស់ដែលបានកើតឡើងនៅពេលថ្ងៃ ហើយទុកបញ្ហានិងកង្វល់ទាំងអស់របស់អ្នកនៅខាងក្រៅទ្វារបន្ទប់គេងរបស់អ្នក។ ប្រាប់ដៃគូរបស់អ្នកថាអ្នកស្រឡាញ់គាត់ខ្លាំងប៉ុណ្ណា។ វាសំខាន់ណាស់ដែលត្រូវមានភាពម៉ឺងម៉ាត់ និងស្មោះត្រង់នៅពេលអ្នកបង្ហាញអារម្មណ៍នោះ។

៦. កុំឈ្លោះប្រកែកគ្នា មុនពេលចូលគេង

6

លោក Curt Smith បានរំលឹកយើងថា កុំព្យាយាមចូលរួមក្នុងការឈ្លោះប្រកែកគ្នាមុនពេលចូលគេងអោយសោះ។ ការឈ្លោះប្រកែងគ្នានៅពេលគេងមិនអាចជួយដោះស្រាយបញ្ហាបានទេ។ លើសពីនេះទៅទៀតវាពិបាកសម្រាប់អ្នកទាំងពីរ ក្នុងការគេង ហើយអ្នកនឹងមានអារម្មណ៍អន់ចិត្តនឹងគ្នានៅថ្ងៃបន្ទាប់។

៧. អោយកូនៗគេងដាច់ដោយឡែកពីអ្នក

8

យោងទៅតាមអ្នកចិត្តសាស្រ្ត Michael Viner-Davis បានឱ្យដឹងថា ពេលវេលាតែមួយគត់ដែលអ្នកអាចឱ្យកូនៗ របស់អ្នកគេងនៅលើគ្រែរបស់អ្នកគឺនៅពេលពួកគេមានសុបិន្តអាក្រក់។ គ្រប់ពេលវេលា បន្ទប់គេងរបស់អ្នកគួរតែជាកន្លែងដែលឯកជនរបស់អ្នក។ អ្នកត្រូវមានកន្លែងបែបនេះសម្រាប់អ្នកទាំងពីរដើម្បីរក្សាភាពស្និទ្ធស្នាលរបស់អ្នក។


៨. កុំអនុញ្ញាតអោយសត្វចិញ្ចឹមរបស់អ្នកដេកក្នុងបន្ទប់ជាមួយអ្នក

9

យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ នៃរដ្ឋ Kansas បានបង្ហាញថា មានមនុស្ស ៦៣ ភាគរយដែលគេងជាមួយសត្វចិញ្ចឹមរបស់ពួកគេ ហើយពួកគេមិនបានគេងគ្រប់គ្រាន់ទេ។ សត្វចិញ្ចឹមរបស់អ្នកមិនអាចគេងលក់ពេលមួយយប់នោះទេ ហើយជារឿយៗពួកវាបានរំខានដល់ដំណេករបស់អ្នក។

៩. កុំផឹកស្រា ឬជក់បារីមុនពេលចូលគេង

10

គូស្វាមីភរិយាជាច្រើនចូលចិត្តញ៉ាំស្រាមួយកែវមុនពេលចូលគេង ដើម្បីបង្កើតបរិយាកាសរ៉ូមែនទិក។ ទោះជាយ៉ាងណាក៏ដោយខណៈពេលដែលរាងកាយរបស់អ្នកកំពុងរំលាយជាតិអាល់កុល ធ្វើអោយរាងកាយរបស់អ្នកបានសម្រាក់ក្នុងរយៈពេលខ្លី។ មិនតែប៉ុណ្ណោះវាធ្វើឱ្យអ្នកមានក្លិនរំខានដល់ដៃគូរបស់អ្នក។ ជាងនេះទៅទៀត ជាតិអាល់កុលក៏ធ្វើឱ្យអ្នកគេងស្រមុក ព្រមទាំងជាតិនីកូទីននៅក្នុងបារីជំរុញអោយមានការគេងមិនលក់ុ។

១០. ម៉ាស្សាអោយគ្នាទៅវិញទៅមក

11

អ្នកឯកទេសមកពីអង្គការ National Foundation of Sleep បានបញ្ជាក់ថាការម៉ាស្សាស្រាល និងបន្ធូរអារម្មណ៍មុនពេលចូលគេងធ្វើឱ្យមានគុណភាពនៃការគេងរបស់អ្នក ជួយកាត់បន្ថយការថប់បារម្ភ និងធ្វើឱ្យគូស្នេហ៍កាន់តែជិតស្និទ្ធ។

១១. កុំភ្លេចអំពីការឱប និងការថើប

12

កុំភ្លេចថើបដៃគូរបស់អ្នកមុនពេលចូលគេងក៏ដូចជាការឱបពីរបីនាទីនៅពេលអ្នកគេង។ នេះគឺជាការបន្ធូរអារម្មណ៍យ៉ាងខ្លាំង ហើយបង្កឱ្យមានអារម្មណ៍វិជ្ជមាន។ អ្នកចិត្តសាស្រ្តជឿជាក់ថាប្រសិនបើអ្នកឱបគ្នានៅពេលដេកលក់នោះទំនាក់ទំនងរបស់អ្នកនឹងមិនមានបញ្ហាទេ។

រង្វាន់

13

ប្រសិនបើអ្នកទទួលរងនូវការគេងមិនលក់ សូមព្យាយាមធ្វើការផ្លាស់ប្តូរបន្តិចបន្តួចចំពោះរបៀបរស់នៅរបស់អ្នក។

  • កុំផឹកកាហ្វេបន្ទាប់ពីថ្ងៃត្រង់។
  • ភ្ញាក់ពីព្រលឹម។
  • កុំញ៉ាំអាហារសម្រន់មុនពេលចូលគេង។
  • ទិញសំភារៈគេងស្អាតៗ និងថ្លៃៗ មួយចំនួនអាចជួយឱ្យអ្នកឆាប់ងងុយគេង។
  • កុំគេងពេលថ្ងៃ នៅថ្ងៃចុងសប្តាហ៍។
  • ទុករឿងរ៉ាវកង្វល់ទាំងអស់នៅខាងក្រៅទ្វារបន្ទប់គេងរបស់អ្នក។
  • សូមឱ្យមានខ្យល់បរិសុទ្ធចូលក្នុងបន្ទប់គេងរបស់អ្នក។
  • ងូតទឹកក្តៅមុនពេលចូលគេង។
  • ព្យាយាមមិនធ្វើការបន្ទាប់ពីម៉ោង ៩ យប់។
  • កុំផឹកទឹកច្រើនពេកមុនពេលចូលគេង។

តើអ្នកយល់យ៉ាងណាចំពោះការបង្ហាញនេះ? ចូរប្រាប់យើងទាំងអស់គ្នាពីគំនិតរបស់អ្នក នៅក្នុងប្រអប់មតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side