ចង់ឬមិនចង់! ក្នុងឆ្នាំ២០២០ បច្ចេកវិទ្យាថ្មីៗពេញនិយម ទាំង១០នេះនឹងជះឥទ្ធិពលដល់ការរស់នៅរបស់អ្នកជាមិនខាន

ឆ្នាំ ២០២០ វាជាពេលដែលពិភពលោកនឹងឃើញការ ផ្លាស់ប្តូររបៀបដែលបច្ចេកវិទ្យាជះឥទ្ធិពលដល់ជីវិតរស់នៅរបស់យើង។ សូមក្រឡេកមើល បច្ចេកវិទ្យាថ្មីបំផុតទាំង១០ ដែលនឹងជះឥទ្ធិពលដល់ការរស់នៅរបស់យើង។

១ សម័យនៃការរីកចម្រើនខ្លាំងនៃ ភាពឆ្លាតវៃសិប្បនិមិ្មត Artificial Intelligence (AI) ក្នុងវិស័យនៃការផលិត

បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ដែលត្រូវបានជំរុញអោយមានការប្រើប្រាស់ តាមរយៈការលេចចេញនូវឧបករណ៍ប្រព័ន្ធអេកូឡូស៊ី រួមមាន កម្មវិធីបច្ចេកវិទ្យា Alexa Siri និង Google Assistant។ នៅឆ្នាំ ២០២០ បច្ចេកវិទ្យានៃ ការទទួលស្គាល់អារម្មណ៍ (emotion recognition) និង ចក្ខុស្វ័យប្រវត្តិកុំព្យួទ័រ  (computer visionនឹងក្លាយជារបស់អស្ចារ្យ ហើយបច្ចេកវិទ្យា AI នឹងក្លាយជារបស់ពេញនិយមបំផុតក្នុងវិស័យការផលិត។

Top 5 Trends In Artificial Intelligence That May Dominate 2020

សហរដ្ឋអាមេរិកបាន ចាប់ផ្ដើមអភិវឌ្ឍន៍បច្ចេកវិទ្យា AI សម្រាប់មនុស្សយន្ត  ដូចជា Vicarious Kindred និង Osaro អោយប្រសើរជាងមុន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការផលិត។ បច្ចេកវិទ្យារបស់ Kindred ត្រូវបានប្រើដើម្បីធ្វើស្វ័យប្រវត្តិកម្ម លើផ្នែកនៃការចែកចាយ ផ្គត់ផ្គង់ សម្លៀកបំពាក់តាមប្រភេទម៉ាក ដូចជា ក្រុមហ៊ុនផលិតផលធំមួយឈ្មោះ GAP ដែលបានប្រើប្រាស់វា។ បច្ចេកវិទ្យា Vicarious កំពុងទាក់ទាញការវិនិយោគពីស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg ស្ថាបនិក Amazon លោក Jeff Bezos និង ស្ថាបនិក SpaceX លោក Elon Musk ។

 ២ ការដាក់ពង្រាយប្រព័ន្ធបច្ចេកវិទ្យា បញ្ជូននិងទទួលព័ត៌មាន Internet of Things (IoT) ប្រកបដោយប្រសិទ្ធភាព

អាយអូធី (IoT) គឺបច្ចេកវិទ្យាថ្មី ប៉ុន្តែវាមិនសូវ មានកម្មវិធីច្រើនដូចអ្នកព្យាករណ៍មួយចំនួនលើកឡើងទេ បើប្រៀបធៀបជាមួយកម្មវិធីដែលយើងប្រើសព្វថ្ងៃ ។ យើងរំពឹងថាជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា Wireless ជំនាន់ទី៥ 5G ចំនួននៃឧបករណ៍ដែលបានតភ្ជាប់ ជាមួយនឹង កម្មវិធី IoT ដែលមនុស្សប្រើប្រាស់ច្រើនទូទៅ នឹងឈានដល់កម្រិតអតិបរមា។

 

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Amazon បាន ដាក់ឲ្យ ដំណើរការនូវកម្មវិធី Amazon Go ដែលជាប្រព័ន្ធមួយដែលប្រើបច្ចេកវិទ្យា IoT និងបច្ចេកវិទ្យាចក្ខុស្វ័យប្រវត្តិ ដើម្បីឱ្យអតិថិជនអាចទិញទំនិញដោយមិនចាំបាច់ពិនិត្យការបញ្ជារទិញដោយដៃ។ ផ្នែកបរិស្ថាននឹងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា (Sensors) និងបច្ចេកវិទ្យា ចក្ខុស្វ័យប្រវត្តិ បន្ថែមទៀតដែលអាចឱ្យមានដំណោះស្រាយដោយប្រើប្រព័ន្ធបច្ចេកវិទ្យា IoT កាន់តែច្រើន។ ការចាប់ផ្តើមដំណើរការ ប្រព័ន្ធបច្ចេកវិទ្យា Standard Cognition (របស់សហរដ្ឋអាមេរិក)  Accel Robotics (របស់សហរដ្ឋអាមេរិក) Trigo (របស់ប្រទេសអ៊ីស្រាអែល) Grabango (សហរដ្ឋអាមេរិក និងAiFi (សហរដ្ឋអាមេរិក) ផ្តល់សេវាកម្មស្រដៀងគ្នាដូច Amazon Go ដែរ។

៣ តំរូវការកើនឡើងសំរាប់ឧបករណ៍គ្រប់គ្រងដំណើរការទិន្នន័យលើប្រព័ន្ធ Internet

ឆ្នាំ ២០២០ ជាពេលដែលអ្នកនឹងឃើញពីតំរូវការសំរាប់ដំណើរការខ្ពស់ពីកម្មវិធី (Software) កំព្យូទ័រ ព្រោះថាឧបករណ៍ចាប់សញ្ញា និងម៉ូឌែលបច្ចេកវិទ្យា AI ប្រសើរជាងមុនធំ ៗជាច្រើនក្នុងពេលបច្ចុប្បន្នដែលអាច គ្រប់គ្រងដំណើរការកម្មវិធីថ្មីៗបាន។ មានតំរូវការកាន់តែខ្លាំងឡើងដើម្បីទាញយកទិន្នន័យបន្ថែមទៀត ហើយបន្ទាប់មកវាធ្វើការសំរេចចិត្តលើទិន្នន័យនោះដោយមិនចាំបាច់បញ្ជូនទិន្នន័យទៅ កាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យធំ (cloud ) ។

បន្ទះឈីប Startups សម័យថ្មីដូចជា SambaNova (សហរដ្ឋអាមេរិក) Graphcore (ចក្រភពអង់គ្លេស) Cerebras  (សហរដ្ឋអាមេរិក) Wave Computing (សហរដ្ឋអាមេរិក) (សហរដ្ឋអាមេរិក) និង Syntiant  (សហរដ្ឋអាមេរិក) បានអភិវឌ្ឍន៍ទ្រង់ទ្រាយពួកគេដើម្បីគ្រប់គ្រងទិន្នន័យ ស្របតាមតម្រូវការដែលកើនឡើង។ បន្ទះឈីប AI គ្រប់ដំណើរការខ្ពស់ ដែលត្រូវបានគេស្គាល់ថាជាបន្ទះសៀគ្វី សរសៃប្រសាទ ឬខួរក្បាលដែលដំណើរការដូចខួរក្បាលមនុស្ស ហើយ ដំណើរការក្បួនដោះស្រាយរបស់កំព្យូទ័រ (Algorithms) ដោយបច្ចេកវិទ្យា AI កម្រិតខ្ពស់។

៤ ការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់ប្រព័ន្ធគណនា Quantum Computing ក្នុងទ្រង់ទ្រាយធំ

យើងរំពឹងថាឆ្នាំ ២០២០ នឹងចាប់ផ្តើមយុគសម័យនៃប្រព័ន្ធ Quantum Computing ។ ខណៈពេលទិន្នន័យកាន់តែឡើង ប្រព័ន្ធគណនា Quantum Computing នឹងផ្តោតលើបញ្ហាធំបំផុតនៅក្នុងវិស័យឧស្សាហកម្ម ដូច quantum computing usage ជាការថែទាំសុខភាព និងថាមពល។ នៅឆ្នាំ ២០២០ នឹងមានតម្រូវការបច្ចេកវិទ្យាដែលមានសមត្ថភាពការគ្រប់គ្រងទិន្នន័យធំៗ សម្រាប់ការព្យាបាលជំងឺមហារីកការគ្រប់គ្រងថាមពលនុយក្លេអ៊ែរ និងការវិភាគ DNA ។

Quantum Computing

ក្រុមហ៊ុនធំៗដូចជា IBM Google Intel, Microsoft និង Alibaba បានអភិវឌ្ឍន៍ខ្លួនទៅប្រើប្រាស់ប្រព័ន្ធគណនា Quantum Computing នេះដែរ។

ទម្រង់កម្មវិធី Quantum ដូចជា Rigetti  (សហរដ្ឋអាមេរិក) D-Wave Systems (កាណាដា) និង QC Ware (សហរដ្ឋអាមេរិក) កំពុងធ្វើឱ្យរំខានដល់ការប្រើប្រាស់ប្រព័ន្ធគណនា Quantum Computing ។ បច្ចេកវិទ្យានឹងរីកចម្រើនព្រោះវាកាន់តែងាយស្រួលក្នុងការប្រើកម្មវិធីមួយចំនួនដែលអាចប្រើបាស់ជាមួយ Computer ដូចជា Amazon Web Services នៅពាក់កណ្តាលឆ្នាំ ២០២០ ។

៥ ការវិវឌ្ឍន៍ នៃបច្ចេកវិទ្យាអវកាស

មនុស្សជាតិនឹងចាប់ផ្តើមវិលត្រឡប់ទៅកាន់ទីអវកាសវិញនៅឆ្នាំ ២០២០ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យឯកជន។ ចាប់តាំងពីសង្គ្រាមត្រជាក់បានផ្តើម ការជឿនលឿនផ្នែកបច្ចេកវិទ្យាបានថយចុះ។ បច្ចុប្បន្ន ក្រុមហ៊ុនដែលគួរឱ្យកត់សម្គាល់ជាច្រើន បានកំពុងធ្វើការអភិវឌ្ឍន៍ជឿនលឿនលើផ្នែកអវកាសរួមមានក្រុមហ៊ុន SpaceX និង Blue Origin ។

ក្រុមហ៊ុន SpaceX កំពុងអភិវឌ្ឍរ៉ុកកែត Starship ដែលនឹងប្រើប្រាស់តួរថយន្តទាំងមូលឡើងវិញ។ រ៉ុកកែត Starship អាចកាត់បន្ថយការរយៈពេលធ្វើដំណើរឆ្លងអន្តរទ្វីបលើលំហដល់ទៅ ២០-៣០ នាទី ។ នៅក្នុងប្រទេសចិនរដ្ឋាភិបាលនិងសហគ្រាសឯកជន កំពុងមានការរីកចម្រើននៅក្នុងផ្នែកអវកាស។

SpaceX Starship Mk1 17

៦ យុគសម័យថ្មីនៃអ៊ីនធឺណេត - ការដាក់ពង្រាយបច្ចេកវិទ្យាអ៊ីនធឺណេតល្បឿនលឿន 5G និង Starlink ក្នុងការបញ្ជូនទិន្នន័យរហ័ស


ការប្រកួតប្រជែងបច្ចេកវិទ្យាអ៊ីនធឺណេតល្បឿនលឿន 5G រវាងសហរដ្ឋអាមេរិក និងចិនកំពុងឈានដល់ដំណាក់កាលសំខាន់ក្នុងឆ្នាំ ២០២០។ នឹងមានការប្រកួតប្រជែងថ្មីមួយទៀតអំពីថាតើអ្នកណាអាចជំរុញអោយមានការអ្នកប្រើបា្រស់បច្ចេកវិទ្យា 5G ច្រើនជាង។ ប្រធានបទដ៏ក្តៅគគុកមួយទៀត គឺ អាជីវកម្មលើបច្ចេកវិទ្យាអ៊ីនធឺណេត Starlink ដែលបានគ្រោងទុកដោយក្រុមហ៊ុន SpaceX ។

រហូតដល់ឆ្នាំ ២០២០ ផ្កាយរណបយ៉ាងច្រើនជាង ២៥០០ នឹងត្រូវបាញ់បង្ហោះ។ នេះគឺជាសញ្ញាបង្ហាញពីសករាជថ្មីនៃបច្ចេកវិទ្យាបញ្ជូនទិន្នន័យរហ័ស សម្រាប់អ្នកប្រើប្រាស់មួយចំនួននៅអាមេរិកខាងជើង។ ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿនរបស់ Starlink នឹងរីកចម្រើនជាមួយផ្កាយរណប ១២,០០០ រហូតដល់ឆ្នាំ ២០២៣ បន្ទាប់មកនឹងមានផ្កាយរណបបន្ថែមចំនួន ៣ ម៉ឺនទៀត។ ក្រុមហ៊ុន SpaceX នឹងផ្តល់សេវាកម្មអ៊ីនធើណែតល្បឿនលឿនជាងមុនដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២០ ។

៧ ការវិវត្តន៍នៃសេវាថែទាំសុខភាព - ការព្យាករណ៍នៅកម្រិតហ្សែន

ក្រោមប្រធានបទនៃការការពារការថែរក្សាសុខភាព ប្រព័ន្ធឌីជីថលត្រូវបានគេមើលឃើញថាមានការច្នៃប្រឌិតជាច្រើន។ នៅសហរដ្ឋអាមេរិកការបានដំណើរការ កម្មវិធីវិភាគ ឈ្មោះ 23andMe និង Color ជាកម្មវិធីឈានមុខគេនៅក្នុងការវិភាគហ្សែនខណៈពេលដែល  Genesis Healthcare  ជាកម្មវិធីលេចធ្លោនៅក្នុងប្រទេសជប៉ុននិង  Genoplanនៅប្រទេសកូរ៉េ។ ក្រុមហ៊ុនទាំងនេះប្រើការវិភាគហ្សែនដើម្បីរៀនពីជំងឺនិងផ្តល់វិធីសាស្ត្រការពារ។

ការវិវឌ្ឍន៍នៃបច្ចេកវិទ្យា ឆ្លាតវៃសប្បនិម្មិត (AI) នឹងធ្វើអោយគុណភាពនៃការព្យាបាលជម្ងឺមានភាពប្រសើរឡើង។ នៅឆ្នាំ ២០២០ រូបភាពស្កេនក្នុងផ្នែកវេជ្ជសាស្ត្រជាច្រើនដែលបានថតដោយប្រើប្រព័ន្ធកាម៉េរា MRI កម្មវិធី ស្កេន CT និងកាំរស្មី អ៊ិច ដែលនឹងត្រូវបានធ្វើការប្រតិបត្តិការជាមួយបច្ចេកវិទ្យា ឆ្លាតវៃសប្បនិម្មិត (AI)។ បច្ចេកវិទ្យាស្កេនរាងកាយអ្នកជម្ងឺឈ្មោះ Enlitic និងZebra Medical Vision គឺជាបច្ចេកវិទ្យាលំដាប់ឈានមុខ ។

ការវិវឌ្ឍន៍នៅក្នុងវិស័យកសិកម្ម - បច្ចេកវិទ្យាដាំដុះដំណាំប្រកបដោយប្រសិទ្ធភាព

នៅក្នុងវិស័យកសិកម្ម ក្រុមហ៊ុនដែលផ្តល់ជូននូវផលិតផលដោយប្រើចក្ខុស្វ័យប្រវត្តិរបស់ កុំព្យូទ័រ (Computer vision) បច្ចេកវិទ្យា ឆ្លាតវៃសប្បនិម្មិត (AI) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យខ្នាតធំ ៗ នឹងកា្លយជាក្រុមហ៊ុនលេចធ្លោ។ នៅឆ្នាំ ២០២០ វានឹងក្លាយជារឿងធម្មតាក្នុងការតាមដាន និងត្រួតពិនិត្យ ការលូតលាស់របស់ដំណាំដោយប្រើបច្ចេកវិទ្យា ចក្ខុវិស្វ័យប្រវត្តិកុំព្យួទ័រ ឈ្មោះ  Ceres Imaging (សហរដ្ឋអាមេរិក) Taranis (អ៊ីស្រាអែល) Farmwise (សហរដ្ឋអាមេរិក) ។

មនុស្សយន្តមួយចំនួន ដូចជាមនុស្សយន្តដែលបង្កើតដោយក្រុមហ៊ុន Abundant Robotics ដែលប្រមូលផលរុក្ខជាតិ និងផ្លែឈើដោយប្រើគ្រឿងយន្ត នឹងក្លាយជារឿងសាមញ្ញ។

Smart Farming The Future Of Agriculture Technology

បច្ចេកវិទ្យាសម្រាប់អភិវឌ្ឍន៍ប្រសិទ្ធភាពនៃការលូតលាស់ដំណាំក៏ នឹងត្រូវបានធ្វើអោយប្រសើរឡើងដោយក្រុមហ៊ុនកសិកម្មមួយចំនួនដូចជា Bowery Farming (សហរដ្ឋអាមេរិក) ដែលឧបត្ថម្ភថវិកាដោយក្រុមហ៊ុនវិនិយោគ GV ។

៩ ការវិវឌ្ឍន៍នៃបច្ចេកវិទ្យាបើកបរយានយន្តស្វ័យដោយប្រវត្តិ

ការបើកបរដោយស្វ័យភាពគឺជាប្រធានបទក្តៅរួចទៅហើយ ទោះបីស្វ័យភាពរបស់រថយន្តកម្រិត ៥ (ស្វ័យភាពពេញលេញ fully autonomous) មិនទាន់ត្រូវបានគេដឹងក៏ដោយ។ រថយន្តម៉ាក Tesla មួយចំនួនអាចត្រូវបានប្តូរដំណើរការទៅជារបៀបបើកបរស្វ័យប្រវត្តិ (autopilot mode) នៅលើផ្លូវជាតិ ប៉ុន្តែវាអាចធ្វើទៅបានដល់ត្រឹមកម្រិតទី ២ (ការជំនួយការរបើកបរ supporting driver) ឬកម្រិត ៣ (ដំណើរការដោយអ្នកបើកបរនៅពេលមានអាសន្ន operated by the driver in an emergency) ។

Interest In Fully Autonomous Cars Concerns Still Remain Social Fb

បច្ចេកវិទ្យាសម្រាប់ការយល់ដឹងអំពីស្ថានភាពផ្លូវលម្អិតដោយប្រើបច្ចេកវិទ្យា ភាពឆ្លាតវៃសប្បនិម្មិត AI កំពុង វិវឌ្ឍន៍។ ប្រព័ន្ធបច្ចេកវិទ្យាប្រភេទទាំងនេះដែលមានភាពលេចធ្លោជាងគេមានដូចជា Prophesee (បច្ចេកវិទ្យាបារាំង) Perceptive Automata (សហរដ្ឋអាមេរិក) និងHumanising Autonomy  (របស់ចក្រភពអង់គ្លេស) ។ បច្ចេកវិទ្យាលេធ្លោទាំងអស់នេះនឹងចូលរួមចំណែកឆ្ពោះទៅរកការសម្រេចបានការអភិវឌ្ឍន៍ស្វ័យភាពយានយន្ត ដល់កម្រិត ៥ នៅឆ្នាំ ២០២០ ។

១០ សហរដ្ឋអាមេរិកនិងចិនបានដាក់បច្ចេកវិទ្យារក្សា និងកត់ត្រាទុកទិន្នន័យជាប្រភេទទ្យព្យសម្បត្តិបែបឌីជីថល blockchain ក្នុងការប្រើប្រាស់ជាក់ស្តែង

នៅពេលបច្ចេកវិទ្យា blockchain រីកចម្រើនក្រុមហ៊ុនរកស៊ីប្រភេទទូទាត់សាច់ប្រាក់ និងក្រុមហ៊ុនបណ្តាក់ទុនក្នុងសន្តិសុខដូចជាបច្ចេកវិទ្យា Chainalysis ដែលអភិវឌ្ឍបច្ចេកវិទ្យាលាងលុយកខ្វក់កំពុងទាក់ទាញការយកចិត្តទុកដាក់។

នៅឆ្នាំ ២០២០ ស្ថាប័នធំ ៗ នឹងណែនាំពីការប្រើប្រាស់បច្ចេកវិទ្យា កត់ត្រាទុកទិន្នន័យជាប្រភេទទ្យព្យសម្បត្តិបែបឌីជីថល blockchain ដើម្បីការពារការ បែកធ្លាយព័ត៌មានទ្រង់ទ្រាយធំនិងការលួចបន្លំតាមអ៊ីនធើណេត។ ក្រុមហ៊ុន IBM បង្កើតកម្មវិធីបង្កើនល្បឿនដែលមានឯកទេសខាងបច្ចេកវិទ្យា blockchain ។ ប្រទេសចិនបានអនុម័តការណែនាំអោយប្រើប្រាស់ blockchain នៅក្នុងសេវាកម្មដូចជាធនាគារ ICBC (ធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន) ក្រុមហ៊ុន Alibaba Group ក្រុមហ៊ុនអាកាសចរណ៍China Southern Airlinesជាដើម។ នៅឆ្នាំ ២០២០នេះបច្ចេកវិទ្យា blockchain នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាក់ស្តែង។

បច្ចេកវិទ្យាទាំង ១០ នេះនឹងផ្លាស់ប្តូរពិភពលោកនៅឆ្នាំ ២០២០។ ខណៈពេលដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់កម្លាំងពលកម្ម មានការងឿងឆ្ងល់បន្តិចបន្តួចថាឆ្នាំ ២០២០ នឹងជាពេលវេលានៃការបង្កើតថ្មីខណៈដែលប្រជាជនប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរ។

ប្រែសម្រួល៖ ហនុមាន

ប្រភព៖ Venturebeat.com