ឃើញហើយខ្លោចចិត្ត! ឪពុកបានបូជាជីវិតក្នុងការពន្លត់អគ្គីភ័យនៅអូស្រ្ដាលី​ កូនប្រុសឡើងទទួលមេដាយមាសជំនួស

ក្នុងរយៈពេលប៉ុន្មានខែនេះយេីងបានឃេីញថាអគ្គីភ័យកំពុងតែគម្រាមកំហែងដល់ប្រទេសអូស្រ្ដាលីជាខ្លាំងដោយបាត់បង់ព្រៃឈេី​ សត្វ​ និង​ លំនៅឋាន​ ជាច្រេីនលានខ្នងដែលបណ្ដាលឲ្យកេីតក្ដីបារម្ភចំពោះពិភពលោកជាខ្លាំង​ ។

81198187_1476311739193500_5275737891383803904_n 768x432

តែបេីយេីងក្រឡេកទៅមេីលបេសកកម្មរបស់ក្រុមពន្លត់អគ្គីភ័យក៏ពាក់លីមិនតិចដែរ ក្នុងបេសកកម្មនេះដោយលោក​ Geoffrey Keaton គឺជាអ្នកពន្លត់អគ្គីភ័យម្នាក់ដែលមានអាយុ​ ៣២​ ឆ្នាំ​ បានលះបង់ជីវិតក្នុងបេសកកម្មមួយនេះ​ ដែលនេះគឺជាការសោកស្ដាយធំបំផុតដែលបានបាត់បង់មនុស្សល្អដូចជាលោក​ ។

4 60 768x512

រដ្ឋាភិបាលអូស្ដ្រាលឺគឺបានដឹងគុណបុរសនោះជាខ្លាំងដោយបានបំពាក់មេដាយជូនគាត់ក៏ប៉ុន្តែកូនប្រុសរបស់គាត់ឈ្មោះថា​ Harvey ដែលមានអាយុទេីបតែ​ ១៩​ ខែបានមកទទួលមេដាយមាសមហាកិត្តិយសពីសំណាក់រដ្ឋាភិបាលអូស្រ្ដាលីជំនួនវិញ​ ដោយហេតុថាឪពុករបស់គេបានស្លាប់បាត់ទៅហេីយ​ ។


2 61 768x512

ក្នុងពិធីបុណ្យសពរបស់​ Geoffrey គេប្រទះឃេីញថាមានការចូលរួមពីសំណាក់មិត្តរួមការងារជាច្រេីនប្រកបដោយទឹកមុខ​មិនសូវល្អ​ ដោយសារបាត់បង់មនុស្សល្អមួយនៅក្នុងប្រទេសរបស់ខ្លួនដែលហ៊ានពលីដេីម្បីជាតិបែបនេះ ៕

5 59 768x512

6 53 768x512

3 62 768x512