និស្ស័យមែន! ​សុំប្តូរតំណែងពីលោកគ្រូក្លាយទៅជាប្តីស្របច្បាប់ ខំស្រលាញ់កូនសិស្សតាំងពីថ្នាក់ទី១១ ចប់បាក់ឌុបភ្លាមសារភាពស្នេហ៍ភ្លែតហ្មង

ស្នេហាកើតពីនិស្ស័យ ​បើនិស្ស័យស្នេហ៍មកដល់ហើយ  មិនថាតែឋានៈ បុណ្យស័ក្ត ​អាយុ ​ពណ៌ សម្បុរទេ ​វាលែងក្លាយទៅជារឿងសំខាន់ហើយ ​ដែលសំខាន់គឺអារម្មណ៍ និងបេះដូងមនុស្សពីរនាក់។

ជក់ស្តែងគូស្នេហ៍មួយគូ ​ដែលគ្រោងនឹងដឹកដៃគ្នាចូលរោងការឆាប់ៗ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែចំណងស្នេហាមានភាពខុសប្លែកពីគេ ​ពោលគឺខាងប្រុសគឺជាគ្រូរបស់ខាងស្រី ​តែហេតុតែនិស្ស័យធ្វើឱ្យលោកគ្រូរំលងចំណងមិត្តភាពលួចលាក់ស្នេហាសិស្សឯងតែមិនទាន់ហ៊ានសារភាព ​ទាល់តែរៀនចប់ទើបសុំស្នេហ៍តែម្តង។

6

តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Lii Laa បានរៀបរាប់ថា៖ « សុំប្តូរតំណែងពីលោកគ្រូ មកក្លាយជាលោកប្តីឆាប់ៗនេះ លួចស្រលាញ់កូនសិស្សតាំងពីទី11​ ដល់ជិតបាក់ឌុបបានសារភាព ខ្ញុំក៏មិនបានមានចិត្តស្រលាញ់គាត់ទេ តែខ្ញុំគោរពគាត់បើស្រលាញ់គេពិតចូលសួរដល់ប៉ាម៉ាក់ខ្ញុំទៅ ចុងក្រោយបានសម្រេចរហូតមានចិត្តអាណិតស្រលាញ់គាត់ខ្លាំងបំផុត(ខ្វះគ្នាមិនបាន) 04/01/2020 ស្អប់ជំពប់លើ Thanks you teacher I love you forever»៕


2

1

3