រូបភាពក្តុកក្តួលនៃក្តីស្រលាញ់ម្តាយ និងកូន! កូនខ្លាឃ្មុំកូឡាស ឱបម្តាយមិនលែងនៅក្នុងបន្ទប់វះកាត់សង្គ្រោះបន្ទាន់ ​

រូបភាពប៉ុន្មានសន្លឹកនៃកូនខ្លាឃ្មុំកូឡាស ( koalas)  ឱបម្តាយមិនជាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បានធ្វើឱ្យទាំងគ្រូពេទ្យក្តុកក្តួលខ្លាំង ​ហើយវាក៏បានក្លាយទៅជារូបភាពដែលល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គមអ៊ីនធើណេតផងដែរ ក្រោយពេលដែលរូបភាពទាំងនេះត្រូវបានចែកចាយពាសពេញពិភពលោក។

81465125_3195600690468762_6852617249866383360_n

មេខ្លាឃ្មុំកូឡាមួយក្បាល ​ត្រូវបានគេដឹងថារងគ្រោះដោយរថយន្តបុក  និងរងគ្រោះជាទម្ងន់ ​តែកូនខ្លាឃ្មុំកូឡាសមិនបានរងរបួសនោះទេ  ហេតុនេះហើយទាំងមេទាំងកូន ​ត្រូវបានគេបញ្ជូនទៅមន្ទិរពេទ្យសង្គ្រោះសត្វព្រៃអូស្ត្រាលី។

Koala Surgery 1024x535

តែដោយមេឃ្មុំកូឡាសរងរបួសខ្លាំងពេក ក៏ត្រូវបានក្រុមគ្រូពេទញ្យយកទៅសង្គ្រោះបន្ទាន់ដោយការធ្វើការវះកាត់  ហើយកូនខ្លាឃ្មុំកូឡាសបែរជារត់ចូលទៅឱបមេរបស់ខ្លួន ​ពោរពេញទៅដោយក្តីស្រលាញ់ និងបារម្ភខ្លាំងបើទោះបីជាមានវិចារណញ្ញាណជាសត្វក៏ដោយ ​ធ្វើឱ្យក្រុមគ្រូពេទ្យមានចិត្តអាណិតក្តុកក្តួលខ្លាំង។


ហេតុតែនឹកអាណិត ​និងចង់ឱ្យកូនកូឡាសផ្តល់កម្លាំងចិត្តឱ្យមេទៀតនោះ ​ក្រុមគ្រូពេទ្យ ក៏សម្រេចចិត្តធ្វើការវះកាត់ដោយមានកូនកូឡាសឱ្យម្តាយជាប់មិនលែងតែម្តង  ហើយវាជារឿងមួយដ៏រីករាយណាស់ ​ដោយការវះកាត់បានបញ្ចប់ដោយភាពជោគជ័យ។

Koalak 2

បើទោះបីជាមើលទៅមានភាពក្តុកក្តួលក៏ពិតមែន ​តែទីបំផុតពួកគេក៏ត្រូវបានគេដឹងថាសុទ្ធតែមានសុវត្ថភាព ​ឯមេកូឡាសក៏បានជាសះស្បើយមានសុខភាពល្អ  ហើយទីបញ្ចប់ពួកគេទាំងមេទាំងកូនក៏ត្រូវបានយកទៅព្រលែងនៅទីលំនៅខ្លួនក្នុងព្រៃវិញពោរពេញដោយភាពរីករាយ៕

29A8CDB300000578 3126043 Image M 2_1434443433818