នោះដឹងហើយ! នេះជាដើមចមនៃបញ្ហារវាង ​អាមេរិក និងអ៊ីរ៉ង់

បើនិយាយពីបញ្ហា គេត្រូវងាកទៅមើលដើមចមនៃបញ្ហា។ ដើមចមវាមិនមែនទើបតែកើតឡើងម្សិលមិញនោះទេ។ ដើម្បីឲ្យមិត្តអ្នកអានកាន់តែយល់ច្បាស់ យើងខ្ញុំសូមបែងចែកចំណុចមួយចំនួនដូចខាងក្រោម ៖

+នៅខែវិច្ឆិកា ឆ្នាំ១៩៧៩ ស្ថានទូតសហរដ្ឋអាមេរិចនៅទីក្រុងតេអេរ៉ង់ ត្រូវបានគ្រប់គ្រង និងចូល លុក លុយ ដោយក្រុម បា/ តុ/ ករ/ ប្រទេសអេរ៉ង់ ហើយមានជនជាតិអាមេរិចចំនួន ៥២នាក់ ត្រូវបានចាប់ក្នុងស្ថានទូតអស់រយៈពេល ៤៤៤ថ្ងៃ។

ក្រោយមកចំណាប់ / . ខ្មាំង / ជនជាតិអាមេរិចទាំង៥២ នាក់ ត្រូវបានដោះលែងនាខែមករាឆ្នាំ១៩៨១ ស្របពេលនៃការឡើងកាន់តំណែងនៃប្រធានាធិបតីអេមរិចរ៉ូណាល់ រីហ្គែន។ ក្នុងបញ្ហានេះ តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) ពុំបានមានសមត្ថភាព និងឥទ្ធិពលគ្រប់គ្រាន់ដើម្បីដោះស្រាយ/ វិវា/ ទនេះឡើយ។ ហើយវាក៏ជាភាពដ៏អា / ម៉ា. ស/ មួយរបស់សហរដ្ឋអាមេរិចនាពេលនោះដែរ។

+នៅឆ្នាំ ១៩៨៥ដល់១៩៨៦ អាមេរិកបញ្ជូន អា /វុធទៅអ៊ីរ៉ង់ជាសម្ងាត់ដោយខុស / / ច្បាប់ ដើម្បីជាថ្នូរនឹងការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលតេអេរ៉ង់ក្នុងការ ដោះលែង ចំណា/ ប់ ខ្មាំង អាមេរិក ដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់ (Hezbollah militants in Lebanon)។

+នៅឆ្នាំ១៩៨៨ នាវាចម្បាំងអាមេរិក USS Vincennes បានបាញ់/ ទម្លាក់ជើងហោះហើរអេរ៉ង់ អ៊ែរហ្វ្លាច (Iran Air flight) នៅឈូងសមុទ្រ កាលពីថ្ងៃទី៣ខែកក្កដាឆ្នាំ១៩៨៨ ដោយបាន សំ / /. លា/ ប់ មនុស្សទាំងអស់ចំនួន២៩០នាក់នៅលើយន្ដហោះ។ បន្ទាប់មកសហរដ្ឋអាមេរិកបានត្រឹមនិយាយថា យន្តហោះ AirbusA300ដែលត្រូវបានបាញ់ទម្លាក់នោះ ត្រូវបានគេយល់ច្រឡំថាជាយន្តហោះចម្បាំង។

+នៅឆ្នាំ២០០២ លោកប្រធានាធិបតីអាមេរិច ចច ដាបឺលយូប៊ូស បានប្រកាស និងចោទអ៊ីរ៉ង់ថាជាពួកបិ. / សាច ដ៏អាក្រក់ (axis of e_ vil) ដែលពាក្យមួយនេះ មនុស្សរាល់គ្នាដឹងថា ភាគច្រើនគឺអាមេរិចប្រើសម្រាប់គូសត្រូវរបស់ខ្លួនដូចជាអេរ៉ាក់ អេរ៉ង់ កូរ៉េខាងជើង ស៊ីរី ជាពិសេសគឺបណ្ដាពួកប្រទេសកុំមុយន្នីស។

+នៅក្នុងទសវត្សទី១នៃសតវត្សទី២១នេះ ក្រុម ប្ រឆាំងអ៊ីរ៉ង់មួយបានបង្ហាញថាអ៊ីរ៉ង់កំពុងអភិវឌ្ឍរោងចក្រ នុយ ក្លេ អ៊ែររួមទាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ ដែលជាសារធាតុសម្រាប់ផលិតអាវុធ នុយ//   ក្លេអ៊ែរ។ អាមេរិកចោទប្រកាន់អ៊ីរ៉ង់ពីកម្មវិធីអាវុធ នុយ ក្លេ អ៊ែរសម្ងាត់ ប៉ុន្ដែអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ។ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ប្រទេសអ៊ីរ៉ង់ និងអង្គការឃ្លាំមើល. នុយ/ ក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានធ្វើការជាមួយគ្នាអស់រយៈពេលមួយទសវត្ស។

ទោះយ៉ាងណាក៏ដោយ ទណ្ឌកម្មជុំទិសត្រូវបានដាក់ដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតីអភិរក្សនិយមលោក Mahmoud Ahmadinejad ។ នេះបណ្តាលឱ្យរូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ថ្លៃចំនួនពីរភាគបីក្នុងរយៈពេលពីរឆ្នាំ។

+នៅខែកញ្ញាឆ្នាំ២០១៣ មួយខែបន្ទាប់ពីប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់លោកហាសាន់រូហានី (Hassan Rouhani) បានឡើងកាន់តំណែង លោកនិងប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបាននិយាយគ្នាតាមទូរស័ព្ទដែលជាការសន្ទនាថ្នាក់ខ្ពស់លើកដំបូងបំផុតក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក។

បន្ទាប់មកនៅឆ្នាំ២០១៥ ឆ្លងកាត់ការកើនឡើងកម្ដៅដ៏ក្ដៅ គគុក នៃនយោបាយការទូត អ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងយូរអង្វែងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន (Iran's nuclear deal) ជាមួយក្រុមមហាអំណាចពិភពលោកចំនួន៦ គឺអាមេរិកអង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់។ កិច្ចព្រមព្រៀងនេះត្រូវបានមនុស្សទូទៅស្គាល់ថា P5+1 ។ (5 permanent members of UNSC and Germany)

នៅក្រោមកិច្ចព្រមព្រៀងនេះអ៊ីរ៉ង់យល់ព្រមកំណត់សកម្មភាពនុយ ក្លេ អ៊ែររបស់ខ្លួន និងអនុញ្ញាតឱ្យមានវត្តមានរបស់អ្នកឃ្លាំមើលអន្តរជាតិចូលក្នុងប្រទេសខ្លួន ដើម្បីជាថ្នូរ នឹង ការ ដក   ។ ទណ្ឌកម្មសេដ្ឋកិច្ច។

+កាលពីខែឧសភាឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានលុបចោលកិច្ចព្រមព្រៀងនុយ ក្លេ /អ៊ែរ មុនពេលដាក់ទណ្ឌកម្មឡើងវិញ ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ និងប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែអាក្រក់ទៅៗ។ សហរដ្ឋអាមេរិកបញ្ជូនក្រុមវាយ។ ប្រហារនាវាដឹកយន្តហោះ និងយន្តហោះ// ទម្លាក់. គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រ ដោយសារតែមានសញ្ញាណនៃការកើនឡើងកម្ដៅម្ដងទៀតនៃ ប្រទេសអ៊ីរ៉ង់។ បន្ទាប់មក នៅក្នុងខែឧសភា និងខែមិថុនាឆ្នាំ២០១៩ ធុងប្រេងចំនួន៦ដែលដឹកក្នុងឈូងសមុទ្រអូម៉ង់ត្រូវបានបំផ្ទុះ/ ខ្ទេចគ្មានសល់។ ហើយជុំវិញករណីនេះ សហរដ្ឋអាមេរិកចោទប្រកាន់ថា វាជាទង្វើរបស់ប្រទេសអ៊ីរ៉ង់។

ហើយបន្ទាប់មកទៀត នៅថ្ងៃទី២០ខែមិថុនា កងកម្លាំងអ៊ីរ៉ង់បានបាញ់/ ។ ទម្លាក់យន្តហោះ ចម្បាំង គ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿងនៅលើច្រកសមុទ្រអរម៉ូស (Strait of Hormuz)។ ជុំវិញករណីនេះ សហរដ្ឋអាមេរិកនិយាយថា ទីតាំងនៃដ្រូនរបស់ខ្លួនគឺស្ថិតលើដែនទឹកអន្តរជាតិ ប៉ុន្ដែអ៊ីរ៉ង់និយាយថាវាស្ថិតក្នុងដែនអធិបតេយ្យរបស់ពួកគេ។

ខាងលើនេះគ្រាន់តែជាការសង្ខេបខ្លីជុំវិញប្រវត្តិទំនាក់ទនងការទូតដ៏អាប់អួររវាងប្រទេសទាំងពីរ។ ថ្មីៗនេះ ការឌឺដងផ្នែកសម្ដី និងការវាយ ប្រហារ ទៅវិញទៅមក រវាងលោកដូណាល់ត្រាំ និងមេដឹកនាំអ៊ីរ៉ង់រូហានី ក្លាយជាប្រធានបទដ៏ក្ដៅរបស់អ្នកវិភាគព្រឹត្តិការណ៍ពិភពលោក។ តើសង្រ្គាមធំរវាងប្រទេសទាំងពីរអាចនឹងកើតឡើងដែរឬទេ? យើងខ្ញុំគិតថា សង្គ្រាមអាចនឹងកើតឡើងភាគច្រើន ព្រោះ

+ប្រវត្តិនៃការទូតដ៏ជូរចត់រវាងប្រទេសទាំងពីរបានបន្ដអស់រយៈពេលជាច្រើនទសវត្សមកហើយ

+ចរិតក្នុងការដឹកនាំរបស់លោកដូណាល់ត្រាំវិញ គឺមានលក្ខណៈ កម្ទេច និយម

+អ៊ីរ៉ង់ជាប្រទេសកាន់សាសនាម៉ូស្លីម ដែលប្រជាជន និងទាហានមានភាពជ្រុលនិយមខ្លាំង

+ការលើកទង់ក្រហមលើកទី១បំផុត ក្នុងប្រវត្តិសាស្រ្ដអ៊ីរ៉ង់ ដែលជាសញ្ញាណនៃសង្រ្គាម

+ការស្លាប់របស់មេទ័ពអ៊ីរ៉ង់ គឺជាការប្រមាថដ៏ខ្លាំងចំពោះអ៊ីរ៉ង់

+ប្រជាជនអ៊ីរ៉ង់ជាកម្លាំងចលករដែលនាំអ៊ីរ៉ង់ធ្វើ សង្គ្រា មប្រឆាំងអាមេរិច

+ដូណាល់ត្រាំទំនងជាចង់សងសឹកនូវភាពអា ម៉ាស របស់អេមរិចនាឆ្នាំ១៩៧៩​ ព្រោះការដាក់គោលដៅកម្ទេចទាំង៥២របស់ដូណាល់ត្រាំ វាស៊ីគ្នាជាមួយតួលេខនៃចំនួន ចំ ណា ប់ខ្មាំងជនជាតិអាមេរិចនាឆ្នាំ១៩៧៩។

+មានមតិមួយចំនួនទៀតថា ឆ្លៀតក្នុងឱកាសនៃបញ្ហាដកដំណែងរបស់ដូណាល់ត្រាំ លោកត្រាំប្រហែលជាចង់សាងស្នាដៃក្នុងការបញ្ចប់វិបត្តិអាមេរិចអ៊ីរ៉ង់ ឬចង់បន្ដតំណែងរបស់ខ្លួន ឬមួយចង់ទាញទឹកចិត្តប្រជាជនដោយប្រើវិធីសាស្រ្ដជាតិនិយម។

តើអស់លោកអ្នកគិតយ៉ាងណាដែរ? សូមចូលរួមបញ្ចេញយោបល់ ដើម្បីបង្កើនវប្បធម៌វិភាគ និងការគិតបែបស៊ីជម្រៅនៅកម្ពុជា!

ប្រភព៖ Edu_Write