ជោគតារាសី ឆ្នាំខាល ប្រចាំឆ្នាំំ ២០២០

អាជីព

សំណាងនឹងហូរចូលដូចភ្លៀងមកលើអ្នកនៅឆ្នាំនេះ! ការតំឡើងដំណែង ប្រាក់បៀវត្សន៍ និងរង្វាន់គ្រប់ប្រភេទនឹងកើតមានដល់អ្នកនៅពេញមួយឆ្នាំ ២០២០។ ទោះបីជាអ្នកមានក្តីសង្ឃឹមល្អបែបនេះក៏ដោយសូមកុំព្រងើយ នឹងការងាររបស់អ្នកឡើយ។ ធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីអោយខ្លួនឡើងជណ្តើរម្តងបន្តិចៗ។

ទំនុកចិត្តនៅក្នុងការិយាល័យ នឹងត្រូវបានទទួលពីអ្នកធ្វើការជាមួយ ឬចៅហ្វាយ។ អ្នករួមការងារនិងអ្នកធំ នឹងគិតពីអ្នកច្រើន។ ទោះយ៉ាងណាក៏ដោយកុំរំពឹងការទទួលបានជោគជ័យខ្លាំងពេក។ ការរក្សាទំនាក់ទំនងល្អនៅកន្លែងធ្វើការតែងតែមានអត្ថប្រយោជន៍។ អ្នកមិនដឹងទេថាមិត្តរួមការងារអាចជាអ្នកណែនាំអ្នកអោយបានឡើងតំណែង។

Tiger

 

ខែលាភសំណាង៖ ខែមីនា មិថុនា កញ្ញា និងតុលា។

ខែសំណាងអាក្រក់: ខែកុម្ភៈ មេសា កក្កដា សីហា និងវិច្ឆិកា។

ការអប់រំ

ឆ្នាំខ្លាដែលព្យាយាមសម្រេចគោលដៅការសិក្សានឹងទទួលបានលទ្ធផលល្អក្នុងការដែលផ្តោតលើការប្រាស្រ័យទាក់ទង។ ដើម្បីទទួលជោគជ័យក្នុងសាលាជារឿយៗអ្នកត្រូវពឹងផ្អែកលើមិត្តរួមការងារសម្រាប់ការជួយជ្រោមជ្រែងនៅក្នុងថ្នាក់ និងព្រឹត្តិការណ៍សង្គម។ ចំណាយពេលខ្លះដើម្បីសម្រាកការគិតរបស់អ្នកហើយបង្កើតមិត្តភាពបន្ថែម។

យោងទៅតាមការទស្សន៍ទាយការធ្វើដំណើរ ទៅកន្លែងផ្សេងៗ នឹងក្លាយជាការល្អសម្រាប់ឆ្នាំខាលនៅឆ្នាំនេះ។ ប្រសិនបើអ្នកមានឱកាស និងមធ្យោបាយចូរបន្តការសិក្សារនៅបរទេស! អ្នកមិនត្រឹមតែអាចយល់ដឹងពីវប្បធម៌ថ្មីប៉ុណ្ណោះទេប៉ុន្តែអ្នកក៏នឹងជួបមនុស្សថ្មីដែលអាចជួយអ្នកអោយជឿនលឿននៅក្នុងជីវិតបានដែរ។ចូរទាញយកថាមពលដ៏អង់អាចនៅក្នុងខ្លួនរបស់អ្នក!

សុខភាព

ដោយសារតែឆ្នាំខ្លាមាននឹងអាចកើតមានបញ្ហាចំពោះបញ្ហាសុខភាព វាចាំបាច់ណាស់ក្នុងការធ្វើអោយខ្លួនឯងមានសុខុមាលភាព ឆ្នាំនេះអ្នកនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់សុខភាពរបស់អ្នកដោយសារតែស្ត្រេសនឹងកើតឡើង។ ជំនួសឱ្យការព្រងើយកន្តើយនឹងជំងឺនៅពេលវាបញ្ចេញរោគសញ្ញាជាលើកដំបូងសូមប្រឹងប្រែងដើម្បីព្យាបាលវា។

ការទប់ស្កាត់ជម្ងឺ ពេលវាកើតឡើងបន្តិចម្តង នឹងជួយការពារកុំអោយជម្ងឺប្រែជាជម្ងឺរ៉ាំរ៉ៃ ។ ចូរផ្តោតលើការញ៉ាំអាហារត្រឹមត្រូវផងដែរ។ ចូរជៀសឱ្យឆ្ងាយពីបង្អែម និងអាហារមានជាតិខ្លាញ់ច្រើនពេក។ រក្សាថាមពលរបស់អ្នកឱ្យប្រសើរសម្រាប់ឆ្នាំដែលមមាញឹកនៅខាងមុខដោយបរិភោគផ្លែឈើបន្លែ និងប្រូតេអ៊ីន។

ឆ្នាំនេះអ្នកនឹងឈានចូលឆ្នាំដ៏មមាញឹក។ ទោះបីជាអ្នកកើតឆ្នាំខ្លាអាចត្រៀមខ្លួននឹងការប្រឈមជាមួយបញ្ហា ការសម្រេចចិត្តលឿនពេកអាចក្លាយជាបញ្ហា។ ស្ថានភាពផ្លូវចិត្តរបស់អ្នកគឺមានសារៈសំខាន់ដូចសមត្ថភាពរាងកាយរបស់អ្នកដែរ។ ចូរសម្រាកនៅពេលចាំបាច់ សាកល្បងដើរកំសានត្តចុងសប្តាហ៍ដើម្បីកាត់ស្រ្តេស និងបន្ធូរអារម្មណ៍។

ទំនាក់ទំនង

ជោគជតារាសីស្នេហានៅឆ្នាំនេះគឺមិនសូវមានភាពរំភើបច្រើនទេ។ ទាំង អ្នកឆ្នាំខាលដែលនៅលីវ និងរៀបការ នឹងត្រូវចងភ្ជាប់ចំណងស្នេហ៍រហូតដល់ឆ្នាំផុតឆ្នាំក្រោយ។ សម្រាប់អ្នកនៅលីវការជួបគ្នាអាចមានជាមួយមិត្តភក្តិ។ ចូរទទួលយកការពិតថាភាពស្និទ្ធស្នាលរវាងមិត្តភក្តិច្រើនតែបង្កើតឱ្យមានជីវិតរីករាយហើយនៅទីបំផុតមិត្តភាពអាចប្រែទៅជាអ្វីមួយបន្ថែមទៀត។

ចូរធ្វើអារម្មណ៍ធម្មតា ដើម្បីណាត់ជួបនណាម្នាក់លើកដំបូង ប៉ុន្តែចូរកុំរំពឹងថាអ្នកនឹងរកឃើញសេចក្ដីស្រឡាញ់ពិតរបស់អ្នក។

សម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហារួចហើយការប្រាស្រ័យទាក់ទងនឹងមានសារៈសំខាន់ណាស់សម្រាប់អាពាហ៍ពិពាហ៍ដែលមានសុភមង្គល។ ដោយសារតែឆ្នាំនេះនឹងក្លាយជាឧបសគ្គសម្រាប់ជីវិតស្នេហារបស់អ្នករួចហើយចូរបង្ហាញលក្ខណៈបុគ្គលិកលក្ខណៈល្អបំផុតដល់ដៃគូរបស់អ្នក។

ភាពស្មោះត្រង់និងការជឿទុកចិត្តត្រូវបានវាយតម្លៃខ្ពស់នៅក្នុងគ្រប់ការទំនាក់ទំនងទាំងអស់ ហើយជាពិសេសនៅក្នុងទំនាក់ទំនងស្នេហា។ ចូរព្យាយាមដោះស្រាសយបញ្ហាណាមួយដែលកើតមានជាមួយនឹងប្តីឬ ប្រពន្ធរបស់អ្នក។ ការចូលរួមដោះស្រាយបញ្ហាអាចជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងពីរ។ ចូរខំប្រឹងធ្វើអោយជីវិតស្នេហា អោយត្រលប់ទៅដូចពេលដែលយើងស្រលាញ់គ្នាដំបូង

របៀបរស់នៅ

ឆ្នាំនេះជាឆ្នាំដែលអ្នកទទួលបានពរជ័យចំពោះអ្នកកើតឆ្នាំខ្លា ។ ចរិតវិជ្ជមានរបស់អ្នកនឹងត្រូវបានបង្ហាញជាភាពគំរូនៅក្នុងការិយាល័យ ការសិក្សានិងទំនាក់ទំនងស្នេហារបស់អ្នក។ ការជឿជាក់លើអ្វីគ្រប់យ៉ាងដែលអ្នកធ្វើនឹងនាំមកនូវជោគជ័យដ៏អស្ចារ្យប៉ុន្តែត្រូវប្រយ័ត្ននឹងភាពក្រអឺតក្រទមរបស់អ្នក។

ចូរសម្រាកខ្លះដើម្បីផ្តោតលើសុខុមាលភាពរបស់អ្នកហើយមិនត្រឹមតែសុខភាពរាងកាយរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែអ្នកក៏មានស្ថានភាពផ្លូវចិត្តល្អផងដែរ។

ចូរបង្កើនភាពសិទ្ធស្នាលក្នុងទំនាក់ទំនងស្នេហារបស់អ្នក។ ឆ្នាំនេះអាចជាឆ្នាំដែលអ្នកត្រូវានសាកល្បងសមត្ថភាព។ សូមចាំថាមនុស្សទូទៅតែពេញចិត្តចំពោះការសន្ទនាល្អ ចិត្តល្អ និងភាពស្មោះត្រង់ពិតប្រាកដ។ ចូរអបអរសាទរចំពោះឆ្នាំថ្មី និងភាពល្អប្រសើររបស់អ្នក!

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ