តោះ! មកដឹងអំពីប្រទេសកំពូលទាំង១០ដែលផលិតប្រេងកាតច្រេីនជាងគេនៅលើពិភពលោក(ប្រទេសអ៊ីរ៉ង់ឈរនៅលេខ៥)

ប្រេងនឹងនៅតែជាធនធានធម្មជាតិដ៏សំខាន់បំផុតមួយដែលសេដ្ឋកិច្ចប្រទេសជាច្រើនត្រូវការ។ ប្រទេសទាំងនេះសំបូរទៅដោយប្រេងជាហេតុមួយដែលធ្វេីឱ្យប្រទេសទាំងនេះរីកចម្រេីនខ្លាំង។

ការផ្គត់ផ្គង់ប្រេងភាគច្រើននៅជុំវិញពិភពលោកគឺត្រូវឆ្លងកាត់ប្រទេសទាំងនេះ។ បេីយោងទៅតាមបរិមាណផលិតកម្មប្រេងរាល់ថ្ងៃពួកគេកាល់ពីឆ្នាំ២០១៩ យេីងអាចបង្ហាញប្រទេសដែលផលិតប្រេងច្រេីនជាងគេដូចខាងក្រោម។

១០. ប្រទេសគុយវ៉ែត

10 Kuwait

គុយវ៉ែតគឺជាប្រទេសដែលផលិតប្រេងកាតលំដាប់កំពូលមួយដែលគេបានស្គាល់ចាប់តាំងពីឆ្នាំ ១៩៣៨ មក។ ប្រទេសនេះផលិតប្រេងប្រមាណ៣%នៃផលិតកម្មប្រេងសរុបនៅលើពិភពលោក ដែលក្នុងនោះប្រទេសគុយវ៉ែតផលិតប្រេងចំនួន ២.៧៥លានបារ៉ែលជារៀងរាល់ថ្ងៃ។ ប្រេងនេះបានកំពុងនឹងបន្តធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រទេសនេះឱ្យប្រសើរឡើង។

៩. ប្រទេសប្រេស៊ីល

9 Brazil

ប្រទេសនេះផលិតប្រេង ២.៨លានបារ៉ែលជារៀងរាល់ថ្ងៃ ព្រមទាំងមានកន្លែងជីកយកប្រេងកើនឡើងទៀងផងដែរ។ កត្តានេះនឹងធ្វេីឱ្យប្រទេសនេះរីកចម្រេីនលឿន។

៨. ប្រទេសម៉ិចស៊ីកូ

8 Mexico

ប្រទេសនេះអាចផលិតប្រេង ២.៩៥លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសនេះមានឱកាសរកប្រាក់ចំណូលនៅក្នុងវិស័យនេះជាច្រេីន និងមានអណ្តូងជាច្រើន ការផលិតនឹងកើនឡើង នេះនឹងធ្វេីឱ្យពួកគេក្លាយជាអ្នកផលិតឈានមុខគេមួយនៅក្នុងទីផ្សារអន្តរជាតិ។

៧. ប្រទេសអារ៉ាប់រួម

7 The United Arab Emirates

ប្រទេសនេះជាកន្លែងដែលសម្បូរប្រេង ដោយមានការផលិតកើនឡើងជារៀងរាល់ឆ្នាំ។ ប្រទេសនេះផលិតប្រេងបាន៣.២៣លានបារ៉ែលរាល់ថ្ងៃ។

៦. ប្រទេសកាណាដា

6 Canada

ប្រទេសនេះអាចនាំចេញប្រេងជាច្រើន ហើយក្នុងនោះគេអាចផលិតប្រេងបាន ៣.៩២លានបារ៉ែលរាល់ថ្ងៃ។

៥. ប្រទេសអ៊ីរ៉ង់

5 Iran

ប្រទេសនេះក៏ដើរតួនាទីសំខាន់ក្នុងការនាំចេញប្រេងទៅកាន់ប្រទេសផ្សេងៗផងដែរ។ ផលិតកម្មប្រេងសរុបដែលចេញពីប្រទេសនេះ គឺ៤.១៣លានបារ៉ែលរាល់ថ្ងៃ។

៤. ប្រទេសចិន

4 China

ប្រទេសនេះកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជាប្រទេសមហាអំណាចជាពិសេសផ្នែកសេដ្ឋកិច្ចទី១។ ប្រទេសចិនផលិតប្រេងបានចំនួន៤.១៩លានបារ៉ែលក្នុងមួយថ្ងៃ។

៣. ប្រទេសរូស្ស៊ី

3 Russia

ប្រទេសនេះមានអណ្តូងរ៉ែប្រេងជាច្រើន ហើយអណ្តូងរ៉ែទាំងនោះអាចផលិតប្រេងបានចំនួន១០.៣លានបារ៉ែលក្នុងមួយថ្ងៃ។

២. សហរដ្ឋអាមេរិក

2 United States

សេដ្ឋកិច្ចលំដាប់ពិភពលោក និងបច្ចេកវិទ្យាវិទ្យសាស្រ្តដ៏ល្អបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងពិភពលោក។ ជាក់ស្តែង ប្រទេសនេះអាចផលិតប្រេងបានចំនួន ១០.៥៩លានបារ៉ែលក្នុងមួយថ្ងៃ។

១. ប្រទេសអារ៉ាប់ប៊ីសាអូឌីត

1 Saudi Arabia

នេះជាប្រទេសដែលផលិតបានច្រើនជាងគេ ដោយអាចផលិតប្រេងរហូតដល់ ១៣.២៤%នៃផលិតកម្មប្រេងសរុបនៅជុំវិញពិភពលោក។ រាល់ថ្ងៃប្រទេសនេះអាចផលិតចំនួន១១.៧៥លានបារ៉ែលក្នុងមួយថ្ងៃ។

ប្រភព៖ thedailyrecords.com