មនុស្សជាតិបានបំផ្លាញ ៦០ភាគរយនៃជីវិតសត្វលើពិភពលោក! អ្នកវិទ្យាសាស្រ្តបានប្រាប់យើងនូវអ្វីដែលនឹងកើតឡើងបន្ទាប់មកទៀត

អស់រយៈពេលជាង ២០ ឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រមកពី The Zoological Society of London ម្ចាស់មូលនិធិសត្វព្រៃពិភពលោកនិងអង្គការដទៃទៀតបានឃ្លាំមើលការផ្លាស់ប្តូរនៃចំនួន ប្រភេទសត្វផ្សេងៗគ្នានៅជុំវិញពិភពលោក។ ហើយជាអកុសលជារៀងរាល់ឆ្នាំប្រភេទសត្វកាន់តែ ផុតពូជច្រើនឡើង ៗ ។ យើងគួរតែមានវិធានការម៉ឺងម៉ាត់មួយចំនួនដើម្បីបញ្ឈប់បញ្ហានេះកុំអោយកើតឡើង។

អ្វីដែលកំពុងកើតឡើងឥឡូវនេះ

Spe1

យើង ដឹងថាមនុស្សជាតិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបរិស្ថាននិងសត្វដែលរស់នៅលើភពផែនដីហើយ យើងចង់ស្វែងយល់ពីរបៀបជួយសង្រ្គោះពូជសត្វចម្រុះ ដែលនៅរស់រានមានជីវិតនាពេលបច្ចុប្បន្ន។

 

មនុស្សមានឥទ្ធិពលលើផែនដីខ្លាំងជាងពពួកសត្វដទៃទៀត។ យើងកាប់ព្រៃឈើពីព្រោះយើងត្រូវការដីកសិកម្មដើម្បីផលិតចំណីសំរាប់ជ្រូកនិងមាន់ដែលយើងត្រូវការបរិភោគ។ យើងប្រើទឹកយ៉ាងច្រើន ពីទន្លេរបស់យើង យើងបោះចោលប្លាស្ទិចជាច្រើនទៅក្នុងមហាសមុទ្ររបស់យើង ហើយថែមទាំងធ្វើឱ្យសត្វជាច្រើនប្រភេទផុតពូជ។

Spe2

រមាសនៅប្រទេសស៊ូដង់ (១៩៧៣ - ២០១៨) គឺជាសត្វរមាសឈ្មោល សមួយនៅភាគខាងជើង ចុងក្រោយបង្អស់។

ខ្លារខិនពពក ត្រូវបានគេឃើញចុងក្រោយនៅឆ្នាំ ១៩៨៣ ហើយឥឡូវវាបានផុតពូជទៅហើយ។

ពពែភ្នំឈ្មោះ Pyrenean ibex បានផុតពូជនៅឆ្នាំ ២០០០

របាយការណ៍នាពេលថ្មីៗនេះបង្ហាញថាមនុស្សជាតិបានបំផ្លាញ ៨៣% នៃសត្វទាំងអស់និង ៥០% នៃរុក្ខជាតិទាំងអស់ក្នុងពិភពលោកចាប់តាំងពីការចាប់ផ្តើមលូតលាស់នៃអារ្យធម៌។ ហើយទោះបីយើងបញ្ឈប់ការបំផ្លិចបំផ្លាញ ពេលនេះក៏ដោយវានឹងត្រូវចំណាយពេលប្រហែល - លានឆ្នាំដើម្បីឱ្យពិភពលោកងើបឡើងវិញ។

 សត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សដូច្នេះការបង្ករឱ្យពួកវាស្ថិតក្នុងគ្រោះថ្នាក់គឺទជាង្វើអាក្រក់ដូចជាដែលយើងធ្វើអោយមានការប្រែប្រួលអាកាសធាតុដែរ។

មូលហេតុ

Spe3

ក្រៅពីកត្តាមនុស្សមានហេតុផលជាច្រើនទៀតដែលធ្វើឱ្យប្រភេទសត្វផុតពូជប៉ុន្តែកត្តាមនុស្ស យើងនៅតែធំបំផុត។

 ការបំផ្លាញទីជម្រកធម្មជាតិគឺជាមូលហេតុចម្បងដែលសត្វ និងសត្វល្អិតផុតពូជ។ ព្រៃឈើត្រូវបានបំផ្លាញហើយដីជាច្រើនត្រូវបានប្រើប្រាស់សម្រាប់កំណើនកសិកម្ម។

ការសំលាប់ដើម្បីយកមកធ្វើជាអាហារគឺជាហេតុផលដ៏ធ្ងន់ធ្ងរបំផុតទីពីរ។ សត្វចំនួន ៣០០ ប្រភេទត្រូវបានសម្លាប់សម្រាប់ការបរិភោគរបស់មនុស្សនិងដូចគ្នាសម្រាប់ត្រីនៅមហាសមុទ្រដែរ។

ការបំពុលដោយសារធាតុគីមីក៏ជាការគំរាមកំហែងដ៏ធំផងដែរ។ ៥០% នៃត្រីបាឡែន ត្រូវវិនាសដោយសារការបំពុល។

ទំនប់មួយចំនួនធំក៏បង្ករអោយមានការថយចុះចំនួនត្រីនិងសត្វដទៃទៀតនៅក្នុងទន្លេនិងបឹងផងដែរ។

តើមានអ្វីកើតឡើងបន្ទាប់?

Spec4

រឿងដំបូងដែលសំខាន់គឺថាតើមនុស្សយើងត្រូវបានប្រាប់អោយដឹងយ៉ាងដូចម្តេច។ យើងភាគច្រើនមិនដឹងថាមានអ្វីកើតឡើងចំពោះសត្វទេ។ ឧទាហរណ៍នៅឆ្នាំ ២០១៨ ក្រុមហ៊ុនបារាំងមួយ ឈ្មោះ Lacoste បានផលិតឈុតអាវយឺតដែលមានសត្វជិតផុតពូជចំនួន ១០ ប្រភេទជំនួសឱ្យ ឡូហ្គូ ក្រពើបុរាណដើម្បីដាក់ការចាប់អារម្មណ៍ និងផ្តល់ការគាំទ្រដល់សត្វទាំងនេះ។

ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃការបំផ្លាញចំនួននៃជីវចម្រុះដើម្បី ធ្វើអោយមនុស្សជាតិមានជីវិតរស់នៅ ការផ្លាស់ប្តូរជាសកលត្រូវតែធ្វើជាចាំបាច់។

 រដ្ឋាភិបាលនៃប្រទេសផ្សេងគ្នាកំពុងធ្វើការជាបន្តបន្ទាប់លើកិច្ចព្រមព្រៀងទាក់ទងនឹងការទទួលខុសត្រូវថ្មីសម្រាប់ច្បាប់ការពារបរិស្ថាន។

ប្រទេសជាច្រើនមិនត្រឹមតែកំពុងធ្វើការដើម្បីសង្រ្គោះពពួកសត្វជាច្រើនប៉ុណ្ណោះទេប៉ុន្តែថែមទាំងកំពុងធ្វើការលើការបង្កើនចំនួនពួកវាផងដែរ។ ឧទាហរណ៍នៅក្នុងប្រទេសឥណ្ឌាចំនួនសត្វខ្លាបានកើនឡើង ២០% ជាលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំ។

Spec6

ហើយប្រទេសចិនបានប្តេជ្ញាចិត្តការពារចំនួនខ្លាឃ្មុំផេនដារបស់ពួកគេ។

 នេះគឺជាភស្ដុតាងមួយចំនួនទៀតដែលយើងអាចធ្វើបានច្រើនកន្លងមកក្នុងការការពារពពួកសត្វ។

 តើអ្នកត្រៀមខ្លួនផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកសង្រ្គោះសត្វនៅលើភពផែនដីរបស់យើង ឬនៅ?

 

ប្រែសម្រួល ហនុមាន

ប្រភព Brightside.me

Preview photo credit depositphotosdepositphotosdepositphotos