ស្ទើរមិនគួរឱ្យជឿថា ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ប្រកាសលាចេញពីតំណែងខ្សែរាជវង្សនៃចក្រភពអង់គ្លេសដោយសារតែបែបនេះ

ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស និងព្រះនាង Meghan ត្រូវបានគេដឹងថាជាគូស្នេហ៍មានភាពផ្អែមល្ហែមខ្លាំង ​និងជាគូស្នេហ៍ដំបូងដែលហ៊ានយកនារីធម្មតាធ្វើជាមហេសីនៃសែរាជវង្សអង់គ្លេស។

តែថ្មីៗនេះជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ស្រាប់តែព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan បានសម្រេចចិត្តលាលែងក្នុងនាមជាសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្ស ​ធ្វើឱ្យមហាជនទូទាំងពិភពលោកមានចម្ងល់ជាខ្លាំង ។

Prince Harry Marries Ms. Meghan Markle   Windsor Castle

នៅក្នុងនោះតាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃពុធ ដោយវិមាន Buckingham បានឱ្យដឹងថា  ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មានបំណងចង់ក្លាយជាអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុ និងដើម្បីធ្វើឱ្យមានតុល្យភាពរវាងពេលវេលារបស់ព្រះអង្គនៅចក្រភពអង់គ្លេស និងអាមេរិកខាងជើង ​ទើបធ្វើការសម្រេចចិត្តលាលែងចេញពីតំណែងបែបនេះ ក្រោមការត្រិះរិះ និងការពិភាក្សាផ្ទៃក្នុងអស់រយៈពេលជាច្រើនខែ។

200108171832 Buckingham Palace Statement Harry Meghan 0108 Exlarge 169


Harry Meghan 1

គួរឱ្យដឹងផងដែរថា ​បើទោះបីជាទ្រង់ទាំង២ បានលាលែងក្នុងនាមជាសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្ស និងធ្វើការដើម្បីឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ តែទ្រង់នៅតែបន្តគាំទ្រព្រះមហាក្សត្រិយានី ​Elizabeth យ៉ាងពេញទំហឹងដដែល ​ដោយការលាលែងនេះថែមទាំងធ្វើឱ្យយព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ចិញ្ចឹមកូនប្រុសរបស់ពួកគេកាន់តែប្រសើរជាងមុនផងដែរ៕

Harry And Meghan

Prince Harry Meghan Markle Archie Sussex Royal