ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនគួររៀបចំអ្វីខ្លះ? – Kalib9 ក្នុងស្រុក ក្រៅស្រុក គន្លឹះ ជីវិតកម្សាន្ត យល់ដឹង | Pelklas

ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនគួររៀបចំអ្វីខ្លះ?

 

ជារៀងរាល់ឆ្នាំបុណ្យចូលឆ្នាំចិនគេប្រារព្ធឡើងនៅក្នុងខែកុម្ភៈ ដោយឡែកឆ្នាំ២០២០នេះត្រូវបានលើកមកក្នុងខែមករាវិញ មានរយៈពេលលឿនជាងឆ្នាំមុនៗ។​ ចំពោះបងប្អូនដែលមានជាប់ខ្សែរស្រឡាយកាច់ចិនតែងតែ គិតគូ ទស្សន៍ទាយពីរាសីក្នុងឆ្នាំថ្មី ក្នុងការបំពេញការងារ អាជីវកម្មជួញដូរ​ បើកហាងថ្មី ឡើងផ្ទះថ្មី និងរៀបអាពាហ៍ពិពាហ៍ជាដើម។

តាមជំនឿ រាសីខែឆ្នាំតែងផ្លាស់ប្តូរទៅតាមពេលវេលា និងទិសលាភជ័យ ហេតុដូច្នេះហើយបានជាគេនិយមទៅមើលរាសីឲ្យដឹងថាអ្វីគួរធ្វើ អ្វីតែគួរធ្វើ។ ក្នុងពេលមួយឆ្នាំមួយៗវិលចុះវិលឡើងមានឆ្នាំខ្លះមានលាភ (រកស៊ីមានបាន ពង្រីកអាជីវកម្ម)ឯឆ្នាំខ្លះទៀតមានគ្រោះ(គ្មានហុងស៊ុយ រកស៊ីខាតដើមខាតចុង)។

រូបភាពពាក់ព័ន្ធ

រូបភាពពី ៖ https://www.travelbeginsat40.com

តាមជំននឿចិន​ ជ្រូកខ្វៃ តំណាងឲ្យការរស៊ីមានបាន ធូរធារ ហូបឆ្ងាញ់ ដេកស្រូល។ ម្យ៉ាងជ្រូកជាសម្លាញ់របស់ប្រជាជនចិន។ រីឯអ្នកខ្លះទៀតដែលកើតឆ្នាំជ្រូក គេមិនសែនជ្រូកខ្វៃទេ ព្រោះគិតថាហូបខ្លួនឯង គេងាកមកសែនមាន់ទាឬត្រីជាដើម។

គ្រឿងមង្គលនៃថ្ងៃបុណ្យចូលឆ្នាំចិនមានដូចជា៖ ដើមអង្គារ៍សីល ដើមក្រូចដែលមានផ្លែច្រើន។

នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំចិនគេនិយមលេង មោងសាយ ជូនអាំងប៉ាវ ដែលគេយល់ថាជាសិរីមង្គលក្នុងឆ្នាំថ្មី។

 

ដោយ៖​ស្រីណាង

ផ្តល់សិទ្ធិដោយ៖ Thesalekh