គ្រាន់តែរៀបការយឺតមិនមែនមិនរៀបការ! រស់នៅជាប្តីប្រពន្ធ១ឆ្នាំទើបសន្សំលុយរៀបការ ទោះជួបមាត់ចាបមាត់ព្រាបច្រើន តែនៅតែជន្នះរហូតទទួលសុភមង្គល

ជិវិតជាគូសង្សារដែលស្រលាញ់គ្នា ​ច្បាស់ណាស់ប្រាកដជាចង់កាន់ដៃគ្ានចូលរោងការតាមប្រពៃណី  រស់នៅជាមួយគ្នាពេញដោយមុខមាត់ និងការអបអរសារទរពីញាតិមិត្តបងប្អូនជាមិនខាន។

តែការរៀបចំពិធីរៀបការនៅក្នងសម័យនេះមិនមែនជារឿងងាយស្រួលនោះទេ  ក្រៅពីមានប្រាក់រៀបចំកម្មវិធីឱ្យសមរម្យនឹងគេហើយ ការងារ  មុខរបរដ៏ប្រសើរសម្រាប់កសាងគ្រួសារក៏ជារឿងមួយដែលត្រូវគិតគូជាមុនដែរ ​ដូច្នេះហើយបានជាវាក្លាយជាភាពរាំងស្ទះនៅក្នុងផ្លូវអាពាហ៍ពិពាហ៍។

ជាក់ស្តែងគួឱ្យសរសើរគូស្នេហ៍មួយគូ  បានប្រឹងជម្នះពាក្យចាស់ៗ  មាត់ចាបមាត់ព្រាបដែលរិះគន់  បានចាប់ដៃគ្នាជាប្តីប្រពន្ធបើទោះបីជាត្រូវគេនិន្ទាក៏ដោយ  ហើយក៏បានប្រឹងរកស៊ីរហូតមានប្រាក់គ្រប់គ្រាន់ចូលរោងការដោយខ្លួនឯង  ដោយបានពោលថា ពួកយើងរៀបការគ្រាន់តែរៀបការយឺតប៉ុណ្ណោះ។

81590484_2456506547897411_4219862452730331136_n

តាមរយៈគណនីហ្វេសប៊ុក Ah Ka  បានរៀបរាប់ថា៖ « អ្នកណាក៏ចង់ល្អ តែមនុស្សយើងរស់នៅក្នុងស្ថានភាពផ្សេងគ្នា ផ្លូវជីវិតផ្សេងគ្នា 1ឆ្នាំជាងដែលយើងរស់នៅជាប្ដីប្រពន្ធ យើងចាប់ដៃគ្នារកស៊ី សន្សំលុយរៀបការជាមួយគ្នា មិនពឹងលុយប៉ាម៉ាក់ តែក៏នៅតែចៀសមិនផុតពី មាត់ចាបមាត់ព្រាប ដែលអត់បានជួយប្រយោជន៍អីសោះ និយាយដើមមាត់ចុងមាត់ដែរ

S 1


តែចង្កៀងផ្ទះ អ្នកណា ភ្លឺផ្ទះអ្នកនោះ ខ្ញុំរស់នៅល្អរឺអត់ សុខរឺអត់ ខ្ញុំដឹងខ្លួនឯងច្បាស់ វាមិនបានស្ថិតលើមាត់អ្នកណានិយាយទេ ហើយយើងរស់នៅជាមួយគ្នា ក៏មិនបានប៉ះពាល់អីដល់អ្នកណាដែរ កុំជាន់ខ្ញុំ បើអ្នកខ្លះគ្រាន់តែ លាដៃសុំលុយម៉ែឪការ ទាំងដែលគ្មានសមត្ថភាពសាងគ្រួសារដោយខ្លួនឯងផងនោះ ព្រោះខ្ញុំអត់បានរំពឹងទ្រព្យម៉ែឳដូចគេទេ ហើយក៏កុំវាយតំលៃអ្នកដទៃ ដោយសំអាងលើអាពាហ៍ពិពាហ៍ 1ថ្ងៃ មានកូន2-3ចាំការក៏មិនហួសពេលដែរ អោយតែធ្វើអ្វីមិនរំលង ចាស់ទុំទាំងសងខាង

81670173_2456506497897416_3093969327641067520_n

ខ្ញុំគ្រាន់តែរៀបការយឺត តែមិនមែនមិនរៀបការ ហើយក៏មិនមែនមិនអោយតំលៃលើអាពាហ៍ពិពាហ៍ប្រពៃណីដែរ តែវាកាន់តែមានតំលៃ នៅពេលដែលអ្វីទាំងអស់ សុទ្ធតែជាញើសឈាមរបស់យើងទាំងពីរ អរគុណគ្រួសារទាំងសងខាង សំរាប់ពេលវេលា4ឆ្នាំមកនេះ #BrideToBe #SaveTheDate #19_01_2020 ​»។

សូមជូនពរគូស្នេហ៍ភរិយាថ្មីនៅថ្ងៃមង្គលខាងមុខជួបប្រទះតែភាពរីករាយ ​និងមានសុភមង្គលតទៅ៕

81491678_2456509611230438_4671975174441009152_n

82026625_2456506607897405_8055306541986742272_n