ស្អាតខ្លាំងណាស់! «រំដួលអង្គរ» ជាឈ្មោះម្កុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ ច្នៃចេញជាផ្ការំដួលនិងដាំត្បូងខ្មែរជិត ៦០០០ពាន់គ្រាប់

ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់កញ្ញាឯក ភពផែនដីកម្ពុជា ឆ្នាំ២០២០ បានធ្វើការបង្ហោះរូបភាពម្ដុដថ្មីមួយរបស់ខ្លួន ដែលបានច្នៃឡើងយ៉ាងពិសេស អមជាមួយរចនាបទបែបខ្មែរ និងមានការដាំរំលេចត្បូងដ៏ស្រស់ស្អាត ពិតជាស្រស់ស្អាតខ្លាំងមែនទែន។

75311706_419943795592170_8058845689527926784_o

មុននេះបន្តិចទំព័រ កញ្ញាឯកភពផែនដីកម្ពុជា​ (Miss Planet Cambodia) បានបង្ហោះរូបភាពម្កុដរបស់ខ្លួន អមជាមួយពាក្យថា ម្ដុដឆ្នាំ២០២០ នេះត្រូវបានរចនាយ៉ាងពិសេសដោយកញ្ញារំដួលលេចទឹក ដែលគេសុទ្ធតែដឹងថាកញ្ញាពូកែក្នុងការរចនាវត្ថុជាច្រើន ជាពិសេសការតុបតែងខ្លួន និងម្ដុដដ៏ស្រស់ស្អាត។  សារនោះមានអត្ថន័យទាំងស្រុងថា៖ « រំដួលអង្គរ » ជាឈ្មោះម្កុដ កញ្ញាឯក ភពផែនដីកម្ពុជា ២០២០

ដែលច្នៃនិងរៀបចំម៉ូដដោយ កញ្ញា រំដួលលិចទឹក Romdoul Lich Tek ម៉ូដម្កុដនេះគឺច្នៃចេញពីលោហៈធាតុស្ពាន់ ស្រោបមាស ច្នៃចេញជាផ្ការំដួល តូចធំ ក្រពុំនិងរីកចំនួន ៥២ ផ្កាដែលមានដាំត្បូងខ្មែរតូចៗចំនួនប្រមាណជិត៦០០០ពាន់គ្រាប់ ដោយមានលាយជាមួយនិងក្បាច់ក្បាលនាគអមដោយក្បាច់ភ្ញីអង្គរ ផងដែរ...ការរចនាឡើងគឺចង់បង្ហាញពីស្នាដៃកូនខ្មែរក្នុងការរចនសម៉ូដម្កុដសំរាប់កញ្ញាឯកភពផែនដីកម្ពុជា២០២០ នេះតែម្តង ក្រោមការ ឧមត្ថម្ភដោយហាងសំលៀកបំពាក់ PDM Closet Premium សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតសំរាប់ការគាំទ្រនិងជួយឧបត្ថម្ភដល់កម្មវិធី Miss planet Cambodia 2020 នេះ 🙏🥰👸💐🇰🇭 តើបេក្ខនារីរូបណានិងក្លាយជាម្ចាស់ម្កុដដ៏ស្រស់ស្អាតមួយនេះ ?»

82167618_474909903428892_4504826678052126720_o

82172413_474910263428856_2357899391525715968_o


គួររំលឹកផងដែរថា រាត្រីគ្រងមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ មករា ឆ្នាំ២០២០ នៅ មណ្ឌលវប្បធម៌ភ្នំពេញ ( ចេនឡា ) ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់  ហើយក៏មានផ្សាយផ្ទាល់ពីហ្វេសប៊ុកផេក Miss Planet Cambodia ផងដែរ។

ទស្សនាវីដេអូពីម្កុដ រំដួលអង្គរ ខាងក្រោមនេះ​ថាតើស្រស់ស្អាតប៉ុនណា៖

82937431_474909636762252_8382065025346437120_o

83162404_474909243428958_621543138518892544_o