ពូកែទាំងបងទាំងប្អូនពិតមែន! មិននឹកស្មានថាមុខជំនួញហាងតែតៃវ៉ាន់ល្បីសាខាថ្មី ជារបស់ប្អូនស្រីអ្នកនាង ឱក ​សុគន្ធកញ្ញា ដោយមានការជួយជ្រោមជ្រែងពីអ្នកនាងផ្ទាល់សោះ

ភ្នំពេញ៖ ​អ្នកនាង ​ឱក ​សុគន្ធកញ្ញា ​សុទ្ធតែត្រូវបានមហាជនទទួលស្គាល់គ្រប់ៗគ្នាថា ​ជាតារាចម្រៀងលំដាប់ប្រទេស ​ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ  ថែមទាំងមានការងារជាច្រើនយ៉ាងមមាញឹកទាំងការងារច្រៀង ​សម្តែង ​និងការងារផ្សព្វផ្សាយផលិតផលនានាផងដែរ ​បើទោះបីជាអ្នកនាងបានរៀបការមានគ្រួសារ  និងមានបុត្ររួចទៅហើយក្តី។

ក្រៅពីការងារសិល្បៈដ៏មមាញឹកហើយនោះ ​អ្នកនាងក៏បានទទួលផ្សព្វផ្សាយផ្តាច់មុខផលិតផលល្បីៗជាច្រើនទាំងផលិតផលនាំចូលពីបរទេស ​និងផលិតផលក្នុងស្រុក  ដោយបច្ចុប្បន្នអ្នកនាងបានក្លាយជាផ្សព្វផ្សាយ ​របស់ហាង An Cha Taiwan Milk Tea ដ៏ល្បីល្បាញទៀតផង។

83337569_10156527486320124_2135720535735140352_o

79735281_2467899336755881_6556058090314137600_o

តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ​ការសម្ពោធសាខាថ្មី ​របស់ An Cha Taiwan Milk Tea កាលពីព្រឹកមិញនេះនៅលើផ្លូវ ​២០០៤ ​ក្រៅពីមានវត្តមានអ្នកនាង  ឱក ​សុគន្ធកញ្ញា ​និងតារាល្បីៗចូលរួមផងនោះ ​តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ​សាខាមួយនេះត្រូវបានទិញសិទ្ធ  ដោយប្អូនស្រី ​របស់អ្នកនាង ​ឱក សុគន្ធកញ្ញា  ​គឺកញ្ញា សុគន្តាណាស័ក្ក (ហៅ ​Sokun  Tana)  ដោយដើមទុន​ក្នុង​ការ​បើកហាង​ ​AN​ ​CHA​ ​នេះ​គឺ​ចំណាយ​អស់​ជិត​ ​៥​ ​ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​មានការ​ជួយ​ពី​បងស្រី​​គឺអ្នកនាង ​ឱក​ ​សុគន្ធ​កញ្ញា​ ​​ផង​ដែរ​ ​។​ ​

82177811_2499665520245929_1134529724500934656_o

83088177_2250591071908853_2245959495681310720_n

82767739_590396174839875_277679819053858816_n

82835341_2502689073276907_4427885165032767488_o

នេះពិតជាគ្រួសារដ៏ល្បីល្បាញ ​និងមានភាពជោគជ័យពិតមែន ​រហូតធ្វើឱ្យមហាជនមានការកោតសរសើរចំពោះ ​គ្រួសារបងប្អូនអ្នកនាង ​ឱក ​សុគន្ធកញ្ញា  ថាម្នាក់ៗពិតជាមនុស្សពូកែ ​និងសមត្ថភាពរៀងៗខ្លួនដូចគ្នា។

គួរឱ្យដឹងផងដែរថាហាង An Cha Taiwan Milk Tea សាខាថ្មីផ្លូវ ២០០៤នេះ មានទីតាំង ផ្ទះលេខ SHR03 អ័រគីដេ ផ្លូវ 2004 សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ (នៅលើផ្លូវ 2004 ទល់មុខសាលា CIA)៕


83029731_2502689133276901_5650945895059947520_o

82664014_601369140694086_6124432951015899136_n

82555977_2543082606018989_4184152548443160576_n

82539793_2502689196610228_5674397717871198208_o

82486171_997368743996270_18135207349583872_n

82536268_10216041337569639_7412381303921704960_o

82094786_2502689373276877_6416998783120310272_o

82106590_1765233236941068_1827721219688890368_n

81839993_600408807202689_2973462896186490880_n

82018855_1805433946258198_7192406960354885632_n