មួយរោងនេះមិនធម្មតា រៀបចំក្លោងទ្វាររោងការរបៀបខ្មែរ និងចាក់ចេកខ្មែរ ពិសេសពេលយប់រៀបចំឡើងអស្ចារ្យដូចរឿង ​Crazy Rich Asian (មានវីដេអូ)

នៅក្នុងមួយជីវិតមនុស្សម្នាក់ៗ ​ការរៀបការគឺជារឿងមួយដ៏សំខាន់ ​ហើយនរណាក៏ចង់រៀបចំកម្មវិធីធំដុំអធិកអធមដែរ ទៅតាមលទ្ធភាពដែលខ្លួនមាន ​និងតាមក្តីស្រមៃ។

ជាក់ស្តែងថ្មីៗនេះ ពិធីរៀបការមួយបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងនូវការរៀបចំមើលទៅសាមញ្ញ ​តែការរៀបចំសុទ្ធតែចំណាយខ្ពស់ដើម្បីទទួលបានអ្វីដែលកូនក្រមុំចង់បាន  ដោយគេសង្កេតឃើញថាគ្រាន់តែក្លោងទ្វាររៀបការមានការរៀបចំផ្កាយ៉ាងសន្ធឹក  ហើយដែលគួរឱ្យសរសើរក៏មានបន្ថែមក្បាច់ចាក់ចេករបស់ខ្មែរយើងទៀតផង។

82307155_10222543875491612_9091102480250437632_n

81937025_1599758176830006_2809930719311167488_o

82133133_2015743698571185_6190021710125727744_n

អ្វីដែលកាន់តែអស្ចារ្យការរៀបចំពិធីមង្គលការមួយនេះសុទ្ធតែរៀបចំដោយក្រុមលំដាប់ៗលេខ១ក្នុងប្រទេស ​ទាំងសម្អាង ​ចុងភៅ ​ភ្លេង  ជាងថតរូប និងការរៀបចំតុបតែងស្អាតប្លែក ដែលមិនធ្លាប់មាននៅស្រុកខ្មែរផងដែរ។

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក  Oum Chan Tevy ដែលជាកូនក្រមុំ ​បានបង្ហាញអារម្មណ៍រីករាយដែលបានរៀបចំកម្មវិធីពិសេសក្នុងក្តីស្រមៃរបស់ខ្លួនថា៖ « មិនដឹងថាត្រូវអគុណដោយរបៀបណាដើម្បីអោយសម ពីចិត្តដែលទទួលបានការស្រលាញ់ ការធ្វើអ្វីៗគ្រប់យ៉ាងដោយគ្មានលក្ខណ័បែបនេះពីពួកគាត់ កម្មវិធីមួយនេះជាកម្មវិធីដែលពួកយើងសាងឡើងជា អនុស្សាវរីយ៏ ជាការចងចាំ ដ៏ល្អ ពួកគាត់ពិតជាធ្វើអោយខ្ញុំរំភើបណាស់ ម្នាក់ៗសុទ្ធតែ​មានគំនិតមានជំនាញ ពិសេស​ៗ​ ម្យ៉ាងម្នាក់ លើកនេះការងារពិតជារលូន បានផលមកលើសពីការរំពឹងទុក កុំសួរពួកយើងថាជាអ្នកណា ម៉េចបាននឹកឃើញធ្វើអីប្លែកៗច្ចឹង ពួកយើងគ្រាន់តែជាមនុស្សធម្មតា ដែលស្គាល់ពាក្យថា ស្រឡាញ់​ មានន័យពិតប្រាកដ​ថាយ៉ាងម៉េច ❤️

S 2

82810714_10222543874731593_6875365574214418432_o

ក្នុងកម្មវិធីនេះ អ្នកដែលបានមកចូលរួមគិតថា មិនដឹងចំណាយអស់ប៉ុន្មានទេ បើយ៉ាងៗនឹង ខ្ញុំមិនមែនអួតទេ គ្រា​ន់តែចង់ចែករំលែក គឺអស់ច្រើនណាស់ ព្រោះគ្រប់សេវាដែលមកចូលក្នុងកម្មវិធី​នេះ​ ពួកគាត់សុទ្ធតែលំដាប់លេខ1 ស្រុកខ្មែរ​ ចុងភៅ​ ភ្លេង​ សំអាង​ ផ្កា​ ថតរូប​ ជាងថត អ្នកផាត់មុខ ធ្វើសក់​ បាញ់ទឹក ទឹកហូរ​ទឹកធ្លាក់ តុបតែង​ ចាក់ចេក គូរគំនូរ​Digital ផ្សេង​ៗ​ថ្លៃៗណាស់ គឺ​ខ្ញុំចំណាយអស់ការស្រលាញ់ ពិតប្រាកដ​របស់ខ្ញុំ​ទៅពួកគាត់ កូនក្រមុំ​នេះ​គឺថា​ កុម្មង់គ្រប់ប្រភេទលើសពីអីដែលក្នុងកញ្ចប់ដែលគាត់ផ្តល់អោយ ហើយគាត់តែងតែផ្តល់អោយវិញ លើសពីអីដែលយើងចង់បានទៀត​ ❤️

ស្រឡាញ់​គឺឈ្នះនូវអ្វីៗ គ្រប់យ៉ាងទាំងអស់ ខ្ញុំតែងតែជឿហើយក៏ទទួលបានផលមកវិញរហូតមក អគុណផែនការរបស់ព្រះ ដែលមិនធ្វើអោយខ្ញុំបោះបង់ តស៊ូរហូតបានជួបតែមនុស្សល្អៗជុំគ្នាក្នុងថ្ងៃមង្គល របស់ខ្ញុំ​ ❤️ ដំណើរជីវិតនេះពោរពេញដោយក្តីសុខ 😍 »៕

83059937_10222545808739942_2515523720626307072_o

គួរឱ្យដឹងផងដែរថា ក្រៅពីការរៀបចំតុបតែងផ្កាស្រស់ និងដើមចេកតាមរបៀបខ្មែរ ​រោងការដ៏ពិសេសមួយនេះ ​ពេលជប់លៀងពេលរាត្រីគឺរឹតតែមានភាពអស្ចារ្យ ​ដោយកូនក្រមុំបានដើរនៅលើផ្ទៃទឹកដើម្បីទៅរកកូនកំលោះ ​ដែលការរៀបចំមួយនេះពិតជាពិសេសមិនធ្លាប់មាននៅស្រុកខ្មែរ ពោរពេញដោយអត្ថន័យមួយនេះ ​ថែមទាំងត្រូវបានគេប្រដូចបានទៅនឹងពិធីរៀបការដ៏ពិសេសរបស់គ្រួសារដ៏មានឋានៈខ្ពង់ខ្ពស់មួយនៅក្នុងសាច់រឿង ​Crazy  Rich  Asian  ផងដែរ។

Photo_2020 01 15_09 59 21

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Photo_2020 01 15_09 59 55

Photo_2020 01 15_09 59 41

Photo_2020 01 15_09 59 34


Photo_2020 01 15_09 59 33

Photo_2020 01 15_09 59 32

Photo_2020 01 15_09 59 31

Photo_2020 01 15_09 59 31 (2)

Photo_2020 01 15_09 59 26

Photo_2020 01 15_09 59 21

Photo_2020 01 15_09 59 17

Photo_2020 01 15_09 59 16

Photo_2020 01 15_09 59 16 (2)

Photo_2020 01 15_09 59 15

Photo_2020 01 15_09 59 08

Photo_2020 01 15_09 59 07

Photo_2020 01 15_09 59 03

82665873_10222543876971649_4827110857756377088_o

82607731_10222543875891622_2029894783534628864_o

82308249_2910547325668483_6418644249515917312_n

81965182_1602305053241985_5205417233659985920_o

81819503_2408122719461074_8528851743209947136_n

81800788_2647526198673852_7272189821873815552_n