ថ្មីចែស! មិនមែនទាល់តែការប្ដីទើបរៀបចំកម្មវិធីបាននោះទេ នារីម្នាក់ធ្វើពិធីជប់លៀងមេម៉ាយច្បាស់លាស់ ដើម្បីប្រកាសថាបេះដូងនៅទំនេរចែសហ្មង

ជិវិតមនុស្សស្រីគ្រប់រូប  មានស្នេហា ​រហូតដល់ឈានទៅរកវិថិអាពាហ៍ពិពាហ៍​ហើយនោះ ​ច្បាស់ណាស់គ្មានអ្នកណាម្នាក់ចង់បែកបាក់ លែងលះ និងមានឈ្មោះជាស្រីមេម៉ាយឱ្យគេមើលងាយឡើយ  តែពាក្យចាស់ថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។

ជាការពិតណាស់ ​ពេលខ្លះការទ្រាំរស់នៅទាំងជីវិតគ្រួសារមានបញ្ហា ​គ្មានសុភមង្គល និងរកការឈឺចាប់កើតទុក្ខ ការលែងលះមិនប្រាកដថាមិនមែនជារឿងមិនល្អដែរ ​អាចថាជាការដោះលែងខ្លួនឯងពីទុក្ខទោស​ និងផ្តល់ឱកាសឱ្យខ្លួនឯងសាងជីវិតសារជាថ្មី។

Ew34

ហេតុនេះហើយបានជារឿងរ៉ាវរបស់ស្ត្រីម្នាក់បានធ្វើឱ្យគ្រប់គ្នាកោតសរសើរជាខ្លាំង ​បើទោះបីជាបែកបាក់គ្រួសារមានឈ្មោះជាស្ត្រីមេម៉ាយបែរជាមានភាពរឹងមាំខ្លាំង  ថែមទាំងរៀបចំកម្មវិធីជប់លៀងផ្តល់ភាពរីករាយខ្លួនឯងផងដែរ។

នេះបើតាមគណនីហ្វេសបុកឈ្មោះថា Kanha Om បានបង្ហោះរូបកម្មវិធី រួចរៀបរាប់ថា៖ « ដោះលែងបានក៏ដោះលែងទៅ💔💔ចប់បានក៏ចប់ទៅ ព្រោះរឿងខ្លះ🤫🤫រឹតតែចង់ផ្អោបរឹតតែមានទុក្ខ រឹតតែឈឺចាប់💔💔💔😂😂😂 » ។

១២

ក្រោយពីបានឃើញការបង្ហោះរូបខាងកម្មវិធីខាងលើ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ថែមទាំងកោតសរសើរជាខ្លាំងនូវភាពរឹងមាំរបស់នារីម្នាក់នេះ ​ព្រមទាំងមានការខមមិនលើកទឹកចិត្តជាច្រើនទៀតផង៕


Dssd

We22 1

4544

2 1

4554