ចូលរួមសោកស្តាយផង! បុរសកម្ពស់ទាបជាងគេបំផុតរហូតជាប់កំណត់ត្រាឯកត្តកម្មពិភពលោក បានទទួលមរណភាពហើយ

នេប៉ាល់ ៖  ជារឿងដ៏គួរឱ្យសោកស្តាយបំផុត  ដែលកាលពីប៉ុន្មានម៉ោងមុននេះ  មានដំណឹងច្បាស់ការណ៍បានឱ្យដឹងថា  បុរសដែលមានកម្ពស់ទាបជាងគេលើពិភពលោករហូតបានជាប់នៅក្នុងកំណត់ត្រាឯកត្តកម្មពិភពលោក (Guinness World Records )  បានទទួលមរណភាពហើយដោយជំងឺ។

បុរសដែលមានកម្ពស់ទាបជាងគេមួយរូបនេះមានឈ្មោះថា  Khagendra Thapa Magar កើតនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៩២ នៅស្រុក Baglung ប្រទេសនេប៉ាល់ ដែលជាកូនប្រុសច្បងរបស់លោក Roop Bahadur និងអ្នកស្រី Dhan Maya ។

Shortest Man Living Mobile With Marco And Certificate_tcm25 606502

នៅឆ្នាំ  ២០១០ ​ក្នុងថ្ងៃគម្រប់ខួបអាយុ  ១៨ឆ្នាំរបស់គាត់ គាត់ត្រូវបានគេដឹងថាមានកម្ពស់ត្រឹមតែ ៦៧,០៨ សង់ទីម៉ែត្រ (២ ហ្វីត ២,៤១ អ៊ីញ) តែប៉ុណ្ណោះ  ហើយដើមឆ្នាំ  ២០១០នេះ  លោកក៏បានចូលរួមកម្មវិធីឯកត្តកម្មពិភពលោក (Guinness World Records ) រហូតទទួលបានជ័យលាភីក្លាយជាបុរសដែលមានកម្ពស់ទាបជាងគេបំផុតលើលោកដែលមានជីវិត និងអាចដើរបានដោយខ្លួនឯង។

PA 9619916 390x285

តាមរយៈព័ត៌មានបានឱ្យដឹងថា  កម្មវិធី Guinness World Records  បានជួបជាមួយនឹង Khagendra ​ជាលើកចុងក្រោយនៅក្នុងឆ្នាំ ​២០១៨  ដើម្បីថតវីដេអូខ្លីមួយស្តីពីការរស់នៅរបស់គាត់ ​ដោយកាលនោះលោកមានសុខភាពល្អអាចរត់លេងជិះម៉ូតូ ​លេងហ្គីតា ​និងចំណាយពេលនៅក្នុងហាងរបស់គ្រួសាររបស់លោកដោយសុខភាពល្អជាប្រក្រតី។

Shortest Man Living Mobile Playing Drum_tcm25 606503


តែស្រាប់តែថ្មីៗនេះ យោងទៅតាមការរៀបរាប់របស់មិត្តភក្តិ Khagendra បានឱ្យដឹងថា ​គេបានរកឃើញថា Khagendra  មានបញ្ហាទាក់ទងបេះដូង ជំងឺហឺត និងជំងឺរលាកសួតគួរឱ្យបារម្ភ និងដុនដាបយ៉ាងឆាប់រហ័ស។ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមករា ឆ្នាំ ២០២០ នេះ ជំងឺរបស់លោកស្រាប់តែធ្វើទុក្ខយ៉ាងខ្លាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យ Manipal នៅប្រទេសនេប៉ាល់ ជាបន្ទាន់ ហើយជាអកុសល លោកក៏បានទទួលមរណភាពនៅម៉ោង ៣ រសៀល ថ្ងៃសុក្រ ​ទី ​១៧ ​ខែមករា ​ឆ្នាំ ​២០២០ នេះតែម្តង។ ​

យើងខ្ញុំសូមធ្វើការចូលរួមរលែកទុក្ខដ៏ក្រៀមក្រំនេះផង!

ដោយ៖ ​Kalib9

Shortest Man Living Header_tcm25 603799