ជាប្រុសសោះមើលងាយស្រីបែបនេះ! ព្រោះតែសង្សារប្រុសមើលងាយខ្លួន ​នារីលក់អីវ៉ាន់តាមចិញ្ចើមថ្នល់អាចកែប្រែវាសនាក្លាយជាអ្នកមានត្រឹមតែរយៈពេល៥ឆ្នាំ

នារីជនជាតិម៉ាឡេស៊ី មួយរូបមានឈ្មោះថា Rozmiza Rozman អាយុ ២៥ ​បច្ចុប្បន្នបានក្លាយទៅជានារីដ៏ជោគជ័យខ្លាំងក្នុងការងារ ​ថែមទាំងអាចរកលុយទិញផ្ទះទិញឡានបានចិត្តប្រាថ្នាគួរជាទីមោទកភាពបំផុត ​ដោយជោកជ័យមួយនេះកើតឡើងដោយសារតែសម្តីមើលងាយមួយមុខគត់។

Rozmiza Rozman និងសង្សារប្រុសរបស់នាងដែលមិនបានបញ្ចេញឈ្មោះឱ្យដឹង ​បានស្រលាញ់ទាក់ទងគ្នាបែបច្បាស់លាស់តាំងពីពួកគេមានអាយុ ​១៦ឆ្នាំមកម្ល៉េះ ​ដោយកាលនោះពួកគេថែមទាំងរៀនសាលាមធម្យមសិក្សាជាមួយគ្នាទៀតផង។

219as89dfzcvx21

ក្រោយចូលសាកលវិទ្យាល័យ ​ដោយសារតែគ្រួសារក្រក្រី  នាងបានប្រកបរបរលក់អីវ៉ាន់តាមចិញ្ចើមផ្លូវបន្ថែមដើម្បីរកប្រាក់ ​ហើយក្រោយពីនាងទៅលេងគ្រួសារសង្សាររបស់នាងហើយដឹងថានាងមានជីវភាពបែបនេះពួកគេមើលងាយនាងយ៉ាងខ្លាំង ​ថែមទាំងសួរឌឺដងថា  ប្រសិនជាពួកគេរៀបការជាមួយគ្នាតើគេនឹងមានផែនការយ៉ាងណា។

នាងបានឆ្លើយយ៉ាងរីករាយថា ​នាងនឹងទិញផ្ទះ ​ទិញឡាន ​ដើម្បីរស់នៅជាមួយសង្សាររបស់នាងប្រកបដោយក្តីសុខបំផុត  តែពេលនោះសមាជិកគ្រួសារសង្សារនាងអស់សំណើចជាខ្លាំង ​ឯសង្សារនាងបានមើលងាយនាងថាជីវភាពនាងបែបនេះប្រឹងយ៉ាងណាក៏បានត្រឹមតែកូនឡានកញ្ចាស់ប៉ុណ្ណោះ។

បើទោះបីជាត្រូវគ្រួសារខាងប្រុស និងមនុស្សជាទីស្រលាញ់មើលងាយយ៉ាងណានាងនៅតែអត់ទ្រាំខាំមាត់ បង្ហាញទឹកមុខញញឹម ​ហើយក៏នៅតែថែរក្សាក្តីស្រលាញ់មួយនេះ ​តែក្រោយមកបុរសជាសង្សារបានលួចយកលុយនាងទៅចិញ្ចឹមសង្សារថ្មី ​ទើបនាងបានបែកគ្នាតែម្តងទៅ។


បើទោះបីជាឈឺចាប់នឹងការបោកប្រាស់យ៉ាងណាក៏ដោយ ក៏នាងនៅតែជម្នះឧបសគ្គជីវិត ​និងមិនអស់សង្ឃឹមឡើយ ​ផ្ទុយទៅវិញនឹងបានរៀនជំនាញបន្ថែម ​ថែមទាំងមានការងារល្អក្នុងក្រុមហ៊ុន  រួចសាងអ្វីៗគ្រប់យ៉ាងពីបាតដៃទទេររហូតសល់លុយទិញផ្ទះ ទិញឡាន មានជីវភាពសមរម្យគួរឱ្យសរសើរត្រឹមតែរយៈពេល៥ឆ្នាំប៉ុណ្ណោះ។

Asdf9zcxv8921

នាងបាននិយាយថា  នាងមិនដែលខឹង ​ឬគុំគួនស្អប់សង្សារនឹងឡើយ ​រហូតដល់សព្វថ្ងៃនាងមានកូនចិត្តលួចអរគុណគាត់ដែលបានពោលពាក្យសម្តីមើលងាយ ​និងបោកប្រាស់នាង ​រហូតធ្វើឱ្យនាងក្លាយជាមនុស្សរឹងមាំ ​ហើយប្រែខ្លួនជាមនុស្សស្រីជោគជ័យដល់សព្វថ្ងៃ៕

Sadf89z89vx12

Asdzc2112

Asdf98zcxv8921