​​​​​​​​​​​​​​​​​​​​​​​​​ល្អទាំងប្តីទាំងប្រពន្ធ រហូតប្រពន្ធសំពះអរគុណប្តី ដែលរ​​​​​​​​​​​​​​​​​​​​​​​​​​​​យៈពេល៤ឆ្នាំ មើលថែ និងផ្តល់ក្តីស្រលាញ់ប្រៀបដូចជាឪពុក

ជិវិតប្តីប្រពន្ធ ​រមែងតែងតែមានក្តីស្រលាញ់ ​យោគយល់ និងត្រូវមើលថែរក្សាគ្នាទៅវិញទៅមក ​ទើបគ្រួសារមានក្តីសុខ និងពោរពេញទៅដោយសុភមង្គពេញលេញ។

ជាក់ស្តែងនារីមួយរូប ​ដែលត្រូវបានគេដឹងថាជាអ្នកលក់ផលិតផលអនឡាញមួយរូបដែលមានស្វាមីជាជនជាតិចិននោះ ​ត្រូវបានគេដឹងថាមានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង ​សូម្បីតែពេលប្រពន្ធឡាយលក់ផលិតផលក៏តែងតែបង្ហាញមុខបង្ហាញក្តីស្រលាញ់ចំពោះប្រពន្ធដែរ។

លើសពីនេះថ្មីៗនេះ  នារីលក់អនឡាញបានបង្ហោះរូបភាពសំពះអរគុណប្តីចំពោះរយៈពេលរស់នៅជាមួយគ្នាកន្លងមក  និងរូបភាពកាដូដែលប្តីបានជូនទៅប្រពន្ធមើលទៅរំភើបពោរពេញទៅដោយភាពផ្អែមល្ហែមខ្លាំងមែនទែន។

ថេ 4 7

នេះបើយោងតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Benguet BelaShop Corporation បានរៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ការសំពះដែលលេីសពីពាក្យថា អរគុណ 🙏🏻 អរគុណសំរាប់ការអោយតំលៃក្នុងនាមជាភរិយារបស់គាត់❤️ រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យះពេល4ឆ្នាំនៃការមេីលថែររបស់គាត់ប្រៀបដូចជាឪពុកដែរមិនដែរអោយប្រពន្ធពិបាកចិត្តសូម្បីតែ1​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដង 🙏🏻 My Everything ❤️ Bela Lee Terence Lee »។


នេះពិតជាគូស្វាមីភរិយាដែលមើលទៅមានក្តីសុខ ​និងសុភមង្គលមែន៕

ថេ 2 8

ថេ 1 8

ថេ 3 8