ធ្លាប់តែស្អប់គ្នាដល់ឆ្អឹង ជួបនៅណាចង់តែវាយហ្នឹង ព្រោះខាងស្រីឈ្លើយពេក ​មានអីយូរៗទៅក្លាយជាពួកម៉ាកដល់មានស្នេហានឹងគ្នា ​គ្រោងចូលរោងការចឹងហ្មង

ចំណងស្នេហាដំបូងរបស់មនុស្សម្នាក់ៗសុទ្ធតែមានប្រវត្តិខុសៗគ្នា ​អ្នកខ្លះផ្តើមពីមនុស្សមិនធ្លាប់ស្គាល់គ្នា ​អ្នកខ្លះផ្តើមពីមិត្តភក្តិ ​តែអ្នកខ្លះបែរជាផ្តើមចេញពីមនុស្សស្អប់គ្នាខ្លាំង ​រហូតក្លាយជាចំណងស្នេហាទៅវិញ។

ជាក់ស្តែងគូស្នេហ៍មួយគូ បានធ្វើឱ្យគ្រប់គ្នាស្ញើចសរសេរផង ​អស់សំណើចផង ​ព្រោះតែពួកគេពីដំបូងជាមនុស្សដែលស្អប់គ្នាខ្លាំង ​រហូតខាងប្រុសស្អប់ចង់តែវាយព្រោះតែខាងស្រីឈ្លើយពេក ​តែយូរៗទៅក៏រាប់អានគ្នាជាមិត្តភក្តិ ​ហើយប្រែជាស្នេហា  រហូតពេលនេះបានដឹកដៃគ្នាចូលរោងជ័យ ​ភ្ជាប់ពាក្យពេញមុខពេញមាត់ គ្រោងនឹងចូលរោងការនៅថ្ងៃខាងមុខឆាប់ៗនេះផងដែរ។

4 81

6 70

យោងតាមរយៈម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Phi Laa បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា៖ ​« ដឹងទេថាទំរាំមានថ្ងៃនេះពួកខ្ញុំជួបអ្វីខ្លះ កាលមុន មិនដែលស្គាល់គ្នាទេ ខាងប្រុសស្អប់ខ្ញុំណាស់ ឃើញខ្ញុំនៅកន្លែងណា ក៏ចង់តែវៃខ្ញុំដែរ ព្រោះខ្ញុំចរិតឈ្លើយ គេគុំរកវៃរហូត។ដល់យូរៗទៅ ក៏កើតជាពួកម៉ាក ពួកម៉ាកយូរៗទៅ ក៏ស្រលាញ់គ្នា មិនដឹងស្រលាញ់ពីពេលណាទេ ទាល់តែដល់ពេលមួយបាត់គ្នាមួយថ្ងៃបានដឹងថានឹក បែកគ្នាមួយលានដងតែបែកមិនដាច់ ខាងប្រុសតាមស្អិតពេក ដ៏ចុងក្រោយ សុំត្រូវមិនបាន ក៏សុំម៉ាក់ សុំប៉ា អោយចូលដណ្ដឹងម៉ងទៅ ថាហើយកុំអោយស្អប់ តាស្អប់ជំពប់លើចឹងណា #19.01.2020 »៕

14 17

13 19

8 54


10 40

5 73

2 81

3 85

7 62

11 31

12 28