ប្រវត្តិកីឡាម៉ារ៉ាតុង

 

និយាយពីកីឡាម៉ារ៉ាតុង យើងដឹងបានថាកីឡានេះជាប្រភេទជាប្រភេទកីឡារត់ ចំងាយ ក្នុងប្រវែង ជាច្រើនគ.ម.។ កីឡានេះផងដែរគេនិយមយកមកលេងក្នុងកម្មវិធីសម្បុរធម៌។ តែបើនិយាយពីប្រវត្តិកីឡានេះវិញប្រហែលពុំសូវមានអ្នកដឹងប៉ុន្មានទេ។ ចង់ដឹងពីប្រវត្តិកីឡានេះកាន់តែច្បាស់តោះមកតាមដានទាំងអស់គ្នា។

លទ្ធផល​រូបភាព​សម្រាប់ មារ៉ាតុន

យោងតាម ទស្សនាវដ្តីគ្រូបង្រៀន ប្រែសម្រួលពីអត្ថបទលោក DOMINIQUE GODINEAU, OKAPI 1994 ដោយលោក ឱ សាវ៉ាន់ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមបានសរសេររៀបរាប់យ៉ាងក្បោះក្បាយអំពីប្រវត្តិកីឡានេះដូចខាងក្រោម៖

ចាប់ពីឆ្នាំ ១៨៩៦ រត់ម៉ារ៉ាតុងជាវិញ្ញាសានៃកីឡាអូឡាំពិក ដែលបានប្រតិស្ថនាមឡើងជានិមិត្តរូបនៃបេសកម្មដ៏ធំធេង របស់ទាហានជនជាតិក្រិករត់ពីតំបន់ម៉ារ៉ាតុងដល់ទីក្រុងអាថែន។ ម៉ារ៉ាតុងមានដំណាលដូចតទៅ៖


ចម្បាំងមួយបានកើតឡើងរវាងអាណាចក្រពែរស៍និង ក្រិក។ ចំនួនកងទ័ពនៃអាណាចក្រពែរស៍មានចំនួនច្រើនជាងកងទ័ពប្រទេសក្រិក ប៉ុន្តែកងទ័ពក្រិកនៅតែព្យាយាមប្រយុទ្ធតតាំងជាមួយកងទ័ពពែរស៍ ដោយការតស៊ូ ព្យាយាម ស្មារតីស្រលាញ់ជាតិ ជាហេតុនាំឲ្យកងទ័ពក្រិកយកឈ្នះចម្បាំងជាមួយកងទ័ពពែរស៍បាន។ បន្ទាប់មកមានកងទ័ពក្រិកម្នាក់បានរត់ពីតំបន់ម៉ារ៉ាតុងដល់ទីក្រុងអាថែន ដែលមានចម្ងាយប្រមាណ ៤០គ.ម. ដោយបាននិយាយថា (យើងឈ្នះហើយ)។ នេះហើយជាអត្ថន័យដ៏សែនមានន័យរបស់ កីឡាម៉ារ៉ាតុង។

 

ដោយ៖ ស្រីណាង

ផ្តល់សិទ្ធិដោយ៖  thesalekh