រំភើបមែន! ថៅកែហាងពេជ្ររូបស្រស់មួយរូប បានជួបសិស្សស្រីដែលត្រូវគេ ព្រួ ​ត វា​យ ហើយ ថែមទាំងបានឱ្យខ្សែ​ក​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត

កាលពីមួយរយៈមុន ព័ត៌មានក្មេងស្រីស្លូតត្រង់មួយរូប ​ដែលត្រូវក្មេងស្រី ៤រូប ​ព្រួត វាយ ធ្វើបាបច្រំធាក់ បានធ្វើឱ្យរង្គោះរង្គើរពេញបណ្តាញទំនាក់ទំនងសង្គម  សម្តែងការអាណិតក្មេងស្រីមួយរូបនេះជាខ្លាំង ។

ដោយការអា ណិត អា សូរ ​ពេលនោះមានម្ចាស់ហាងពេជ្រមួយរូប  ដែលល្បីថា ជាថៅកែស្រីចិត្តធម៌តែងតែចេញមុខជួយដល់ជនខ្វះខាត ​គ្មានទីពឹង ​និងមានជីវភាពទីទាល់ក្រ ​ហាក់មានចិត្តអាណិត ជាខ្លាំងចំពោះក្មេងស្រី រង គ្រោះ ដែលត្រូវគេវាយធ្វើ បា ប ​បានប្រកាសស្វែងរកប្អូនស្រី ដើម្បីផ្តល់រង្វាន់លើកទឹកចិត្តបន្តិចបន្តួចទៀតផង។

ហើយពេលនេះថៅកែស្រីរូបនេះបានជួបនាងដូចបំណងហើយ ថែមទាំងបានប្រគល់ខ្សែកពេជ្រ ​និងម៉ូតូមួយគ្រឿងដល់ប្អូនស្រី​​ធ្វើឱ្យមហាជនមានការកោតសរសើរខ្លាំងនូវទឹកចិត្តថៅកែស្រីរូបនេះទៀតផង។

82306392_153346182744971_7243211699002540032_o

81768404_154679555944967_2067328172298338304_n

តាមរយៈគណនីហ្វេសប៊ុកថៅកែស្រីរូបស្រស់ Dana Try បានរៀបរាប់រូបភាព​ និងសារយ៉ាងរំភើបចិត្តថា៖ « ក្រោយការជួប😰😰

ស្ដាប់​ឪពុក​ម្ដាយ​គាត់​រៀប​រាប់​ទាំង​រលីង​រលោង ខ្ញុំ​រន្ធត់​ចិត្ត​ណាស់។ ធម្មតា​កូន​ស្រី ស្រលាញ់​ស្ទើរ​លេប បែរ​ត្រូវ​គេ​វាយ​ដំ​ច្រំ​ធាក់ ហើយ​ឃើញ​ស្រស់​ៗ​ក្នុង​វីដេអូ​ទៀត មាន​អារម្មណ៍​បែប​ណា​ទៅ? 😢😢😢

ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ឪពុក​ម្ដាយ និង​ក្មេង​ស្រី​ដ៏​គួរ​អាណិត​នេះ​ហើយ ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ខ្លាច កុំ​ខ្វល់​តទៅ​ទៀត អ្នក​ណា​ធ្វើ​អី​ដាក់​បែប​ហ្នឹង​ទៀត ត្រូវ​ហ៊ាន​ប្រាប់ ហ៊ាន​និយាយ ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ ក្លាហាន និង​ព្យាយាម​តស៊ូ​រៀន​សូត្រ។

Screenshot Www.facebook.com 2020.01.19 15_18_22 1

ខ្ញុំ​អាណិត​គាត់ ខ្ញុំ​គិត​ដល់​ជីវិត​ខ្ញុំ​ដែល​ធ្លាប់​នៅ​ម្នាក់​ឯង ធ្លាប់​រង​ការ​ភ័យ​ខ្លាច​សព្វ​គ្រប់​បែប​យ៉ាង តែ​ខ្ញុំ​មិន​ដែល​ចុះ​ចាញ់​ទេ ខ្ញុំ​តែ​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​តែ​ជម្នះ ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ ទោះ​មាន​រឿង​អី​កើត​ឡើង​ក៏​ដោយ។

ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​ប្រឹង​រៀន​សូត្រ ហើយ​ផ្ដល់​ខ្សែ​ក​ឱ្យ​គាត់​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត។ តែ​ខ្ញុំ​ឱ្យ​គាត់​សន្យា​ថា ប្រឹង​រៀន​សូត្រ ឈប់​ភ័យ​ខ្លាច ហើយ​មាន​រឿង​អី​ត្រូវ​ប្រាប់​ឪពុក​ម្ដាយ ហើយ​បើ​មាន​គេ​គំរាម ត្រូវ​ប្រាប់​គ្រូ តែ​បើ​នៅ​តែ​គេ​ធ្វើ​បាប​ទៀត អាច​ប្រាប់​ខ្ញុំ​បាន។ គាត់​ថា ឈប់​ឱ្យ​គេ​ធ្វើ​បាប​ហើយ!😊😊

ចាប់ពីពេលនេះទៅនៅពេលដែលអូ​នលេីកខ្សែរករពាក់និងជិះម៉ូតូគឺនឹកឃេីញដល់បងដាណាប្រាប់ថាអូនត្រូវតែខ្លាហ៊ាននិងរឹងមាំជានិច្ច​ ព្រោះបងដាណាស្រលាញ់អ្នករឹងមាំ💪💪 »៕


83642905_158655845547338_8178035357023993856_o

83979767_158654308880825_635311545244450816_o

82973116_158654895547433_97936550112788480_o

82417820_158654612214128_8862563495154024448_o 540x800

82626483_158655882214001_3272808308397834240_o 540x800

82698376_158654332214156_6667970760360853504_o 540x800

82775261_158654865547436_8047777550216200192_o 720x800

83372693_158656038880652_4318313295112044544_o 720x800

83410116_158655875547335_6834016584026030080_o 540x800

83661812_158654418880814_5939505377375682560_o 720x800

84106333_158656078880648_4838133431760060416_o 720x800

83154420_158655172214072_7684580310914170880_o