គួរឱ្យសរសើរខ្លាំង! សាលារៀនមួយកន្លែងនៅប្រទេសថៃ ​សិស្សៗសុទ្ធតែខ្ចប់បាយមកសាលាដោយប្រើចានស្រាក់ដើម្បីកាត់បន្ថយថង់ប្លាស្ទិក

ថៃ៖ ថ្មីៗនេះ សាលាបឋមសិក្សាមួយកន្លែងនៅក្នុងប្រទេសថៃ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរខ្លាំង ដោយសិស្សសាលាមួយនេះ មានសំលៀកបំពាក់សមសួន ​ថែមទាំងដៃម្នាក់ៗយួរចានស្រាក់ ដើម្បីធ្វើពិធីប្រគេនចង្ហាន់ព្រះសង្ឃក្នុងកម្មវិធីបុណ្យសាលាផងដែរ។

Bens3

Bens4

តាមរយៈការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុក Piyapat Boonprakorb ដែលជាគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សា Banchang Kanchanakulwittaya ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានសរសេររៀបរាប់ថា ទាំងនេះ​ជារូបភាពរបស់សិស្សបឋមសិក្សា ដែលកំពុងតែឈរតម្រង់ជួរគ្នា ដោយសិស្សស្រីស្លៀកសារុងបុរាណថៃ កាត់សក់ខ្លី ពាក់ស្បែកជើងផ្ទាត់ ចំនែកឯសិស្សប្រុសបានពាក់ក្រម៉ាជាប់នឹងចង្កេះ សូម្បីតែគ្រូៗទាំងអស់ក៏សុទ្ធតែស្លៀកសំលៀកបំពាក់បុរាណថៃដែរ ដើម្បីរៀបចំពិធីធ្វើបុណ្យកុសល និងប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃដើម្បីអបអរដល់ឆ្នាំថ្មី។


គួរឱ្យដឹងផងដែរថា ​ការដែលសិស្សម្នាក់ៗសុទ្ធតែមានចានស្រាក់ជាប់ដៃសម្រាប់ប្រគេនចង្ហាន់ព្រះសង្ឃ ​គឺមិនមែនសម្រាប់តែពិធីបុណ្យសាលានោះទេ ​តែតាមការឱ្យដឹងពីលោកគ្រូម្នាក់នេះ ​សាលាបានចេញវិន័យឱ្យសិស្សទាំងអស់ខ្ចប់បាយមករៀនដោយប្រើចានស្រាក់គ្រប់ៗគ្នា  ដើម្បីសុខភាពសិស្សផង ​និងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចផងដែរ ​ពិតជាគួរឱ្យសរសើរមែន៕

Bens1

Bens2