តំណមមួយចំនួនដែលយើងមិនដែលដឹងនៅថ្ងៃចូលឆ្នាំចិន សម្រាប់សែស្រលាយចិន (គួរអាន)

[ប្រទេសចិន] ពិធីបុណ្យចូលឆ្នាំចិនកាន់តែកៀកចូលមកដល់ តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ទទួលអបអរសាទរ និងបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មី? ជាក់ស្ដែងប្រជាជននៃប្រទេសចិន ជាប្រជាជនដែលពោរពេញទៅដោយជំនឿ គេតែងជឿថាការចាប់ផ្ដើមឆ្នាំថ្មី ជាពិសេសនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី គេត្រូវធ្វើរឿងល្អៗ និងរឿងដែលនាំលាភសំណាង ព្រោះនៅពេលគេធ្វើអ្វី វានឹងជះឥទ្ធពល់ដល់ខ្លួន នៅក្នុងឆ្នាំនេះពេញមួយឆ្នាំ។ ខាងក្រោមនេះជា ប្រការជាមួយចំនួនដែលប្រជាជនចិនហាមដាច់ខាតមិនឱ្យធ្វើនៅអំឡុងពិធីបុណ្យចូលឆ្នាំចិន និងបុណ្យនិទាឃរដូវ (Spring Festival)៖

11

១. ហាមបោសផ្ទះ និងយកសំរាមទៅចោល

ក្នុងអំឡុងពេលចូលឆ្នាំ ចាស់ៗហាមផ្ដាច់មិនឱ្យ ​បោស​សំរាម ព្រោះការបោសសំរាម តំណាង​ឲ្យ​បោស​ទ្រព្យសម្បត្តិ​ចេញ​ពី​ផ្ទះ ប្រសិនបើ​បោស​សំរាម​ យើងត្រូវ​បោស​ចូល​ក្នុង​ និង​កើប​ទុក​មួយ​កន្លែង​ ក្រោយចប់ពិធី ទើបអាចយកទៅចោលបាន។ រី​ឯ​ការ​បោះ​ចោល​សំរាម ក៏​តំណាង​ឲ្យ​បោះ​ចោល​សំណាង ឬ ឱកាស​ល្អ​ចេញ​ពី​ផ្ទះ​ដែរ។

Woman Cleaning Her House

២. ហាម​ទទួល​ទាន​បបរ និងសាច់ សម្រាប់​អាហារ​ពេល​ព្រឹក

បបរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​តែ​ប្រជាជន​ក្រីក្រ​ប៉ុណ្ណោះ ដែល​ទទួល​ទាន​វា ជា​អាហារ​ពេល​ព្រឹក។ ចំណែក​ឯ​ការ​មិន​ទទួលទាន​សាច់ គឺ​ដើម្បី​គោរព​ដល់​ព្រះពុទ្ធ ដែល​មិន​ប្រព្រឹត្តិ​អំពើ​កាប់​សម្លាប់។

3

៣. ចៀសវាងការទទួលទានថ្នាំ។

ហាមដាច់ខាតក្នុងការទទួលទានថ្នាំនៅអំឡុងពេលចូលឆ្នាំ ព្រោះគេជឿថាបើសិនយើងប្រើប្រាស់ថ្នាំនៅថ្ងៃដំបូងនៃឆ្នាំ គាត់នឹងមានជំងឺពេញមួយឆ្នាំ។

4

៤. មិនត្រូវធ្វើការដេរប៉ាក់ឡើយ

ការ​ប្រើប្រាស់​កាំបិត និង កន្ត្រៃ ត្រូវ​ធ្វើ​យ៉ាង​ណា ជៀស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ណា​មួយ បើ​មិន​ដូច្នេះ នឹង​នាំ​ឲ្យ​មាន​រឿង​អពមង្គល និង បាត់​បង់​ទ្រព្យសម្បត្តិ ជា​មិន​ខាន។

5

៥. ហាមយំ៖ នាំឲ្យមានសំណាងអាក្រក់


6

៦. ហាមធ្វើឲ្យបែកចាន៖ នាំឲ្យមានសំណាងអាក្រក់

7

៧. ហាមប្រើកន្ត្រៃ និង កាំបិត៖ វាកាត់ទ្រព្យសម្បត្តិ

Pair_of_scissors_with_black_handle,_2015 06 07

៨. ហាមខ្ចី ឬឲ្យគេខ្ចីលុយ៖ នាំឲ្យមានបំណុលជាប់ខ្លួន

9

៩. ហាមសម្លាប់ (រួមទាំងសត្វ)៖ នាំឲ្យមានគ្រោះអកុសល

១០. ហាមស្លៀកពាក់ស ឬ ខ្មៅ៖ ពណ៌ដែលនាំសំណាងអាក្រក់

10

១១. ហាមមិនឲ្យមានចោរលួច៖ ឲ្យប្រផ្នូលអាក្រក់ថា ទ្រព្យសម្បត្តិនឹងត្រូវចោរលួចនៅក្នុងឆ្នាំថ្មី

១២ ហាមមិនឲ្យពាងអង្ករទទេ៖ ឲ្យប្រផ្នូលថា អាចកើតមានជំងឺនៅក្នុងឆ្នាំថ្មី

សូមជូនពរឱ្យអ្នកអានទាំងអស់គ្នា ទទួលបានអាំងប៉ាវធំៗទាំងអស់គ្នា!

12