ប្រពៃមែន! ​លោកជំទាវ ភរិយាអភិបាលខេត្តសៀមរាប បានចេញមុខផ្សព្វផ្សាយឧបករណ៍ភ្លេងបុរាណខ្មែរ គួរឱ្យសរសើរខ្លាំង

ថ្មីៗនេះលោកជំទាវ ទាង អេង ទៀ សីហា ភរិយាលោកអភិបាលខេត្តសៀមរាប បានទទួលការកោតសរសើរខ្លាំង ពេញបណ្តាញសង្គមហ្វេសប៊ុក  ដោយលោកជំទាវបានធ្វើកិច្ចការងារសង្គម និងសប្បុរសធម៌ជាច្រើន ​ដើម្បីសង្គម និងជាតិខ្មែរ។ ហើយពេលនេះលោកជំទាវបានបង្ហាញរូបថត ​និងសំណេរជាច្រើនចូលរួមផ្សព្វផ្សាយឧបករណ៍ភ្លេងបុរាណខ្មែរ គួរឱ្យសរសើរខ្លាំង។

10

8

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោកជំទាវ មានឈ្មោះថា ទាង អេង ទៀ សីហា បានរៀបរាប់ថា ៖ « ខ្មែរជាជាតិសាសន៍មួយដែលមានភាពវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់ ជាលក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែរសិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិត ខ្មែរក៏មាន សិល្បៈតូរ្យតន្រ្តីរបស់ខ្លួនដែលបានថែរក្សាគង់វង្សស្ថិតស្ថេរតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ ។

នៅពេលដែលនាងខ្ញុំបានមកឃើញឧបករណ៍ភ្លេងខ្មែរទាំងអស់នេះ ខ្ញុំមិននឹកស្មានថាការពិតទៅឧបករណ៍ភ្លេងខ្មែរយើងមានច្រើនណាស់ ដែលភាគច្រើនខ្ញុំមិនបានស្គាល់ឈ្មោះ និងមិនធ្លាប់ឃើញពីមុនមក ដូច្នេះថ្ងៃនេះនាងខ្ញុំ និងយករូបភាពឧបករណ៍ទាំងអស់នោះ មកបង្ហាញជូន ហើយរៀបរាប់ពីឈ្មោះឧបករណ៍នីមួយៗជូនបងប្អូនបានឃើញ និងស្គាល់ ។

82154863_815772565604647_3685342296590516224_o

82935516_815772672271303_1929175463981219840_o

ភ្លេងបុរាណខ្មែរបានរក្សាទុកនៅនិរន្តរភាពរបស់ខ្លួនអាចអោយគេចងចាំតាមរយៈឧបករណ៍ ៤ ប្រភេទដែលគេប្រើខ្សែសំរាប់ដេញ កេះ កូត និងឧបករណ៍សំរាប់ផ្លុំ ឧបករណ៍សំរាប់វាយបង្កើតស្នូរដែលឧបករណ៍ទាំងនោះមានដូ​ចជា ស្គរ(ស្គរដៃ ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត(រនាតឯក រនាតធុង) ពិណ ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង់តូច គងវង់ធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។

ឧបករណ៍ប៉ុន្មានប្រភេទទាំងនេះហើយដែលធ្វើអោយ អន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៍ភ្លេងខ្មែរ ជាមួយនិងឧបករណ៍ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជុំបិណ្ឌ និងការសំដែងសិល្បៈសម័យ​ជាដើម។ ភ្លេងខ្មែរមានច្រើន

ប្រភេទទៅតាមវង្សភ្លេងនីមួយៗមានដូចជាៈ

ភ្លេងពិណ្យពាទ្យ

ភ្លេងខ្មែរ​

ភ្លេងក្លងឆ្នាក់

ភ្លេងមហោរី


ភ្លេងព្រះរាជទ្រព្យ

ភ្លេងឆៃយុំា

ភ្លេងគងស្គរ

ភ្លេងការ

សូមជួយលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ អរិយធម៌ និងឧបករណ៍ភ្លេងខ្មែរយើងទាំងអស់គ្នាផង ។ សូមអរគុណ សន្តិភាព🙏💙🇰🇭🕊 សៀមរាបផ្ទះខ្ញុំ ​»៕

82561784_815772742271296_7086641075703513088_o

82186669_815772632271307_4669597940107444224_o

82222475_815772805604623_2545500217235472384_o

82519021_815772555604648_1083297189930729472_o

82983133_815772755604628_3726302798397046784_o

82935516_815772672271303_1929175463981219840_o

83391803_815772818937955_5848222783871385600_n

83172624_815772868937950_242907501832437760_n

83486124_815772678937969_1307949525977006080_n