មិនថាខ្ញុំស្លាប់នៅពេលណា ស្លាប់នៅកន្លែងណា ស្លាប់ដោយសារអ្វី ក៏ខ្ញុំសូមស្លាប់ទៅវិញក្នុងរូបរាងជាអ្នកសិល្បៈរបាំមួយនេះដែរ..  រឿង រាជនីភូមិគ្រឹះ កម្សត់ណាស់!

ភ្នំពេញ៖ រឿង រាជនីភូមិគ្រឹះ គឺជារឿងភាគខ្មែរខ្នាតធំរបស់ទូរទស្សន៍ហង្សមាស ដែលមានការចូលរួមសម្ដែង ពីកំពូលតារាសម្ដែង តារាចម្រៀងជាច្រើនដួង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

Screen Shot 2020 01 22 At 11.13.47 AM

ជាក់ស្ដែងភាគថ្មីមួយនៃរឿងនេះ ដែលសម្ដែងដោយអ្នកនាងសុគន្ធនិសា ដែលបានតុបតែងខ្លួនជានារីរបាំ ជិះលើរទេះគោ អមជាមួយទឹកភ្នែកនិងពាក្យពេចន៍ «មិនថាខ្ញុំស្លាប់នៅពេលណា ស្លាប់នៅកន្លែងណា ស្លាប់ដោយសារអ្វី ក៏ខ្ញុំសូមស្លាប់ទៅវិញក្នុងរូបរាងជាអ្នកសិល្បៈរបាំមួយនេះដែរ..» ដែលអ្នកមើលជាច្រើនបានដក់ចិត្តអាណិតដល់តួអង្គ នាងឆវី ខ្លាំង ដោយសារតែការសម្ដែងប៉ិនប្រសព្វរបស់អ្នកនាង។

Screen Shot 2020 01 22 At 11.13.28 AM


រឿងរាជនីភូមិគ្រឹះ មានចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៩យប់ លើស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ដែលដឹកនាំរឿងដោយលោកកៅសីហា និពន្ធរឿងដោយលោក យូ សុភា និងបានសម្រិតសម្រាំងថត និងផលិតអស់រយៈពេលយ៉ាងយូរ៕

Screen Shot 2020 01 22 At 11.14.02 AM

ទស្សនាភាគខ្លីនេះនៅខាងក្រោម៖