ចំណាយតែ៥នាទី សាកក្បាច់ម៉ាស្សាម្រាមដៃងាយៗបែបជប៉ុន ដឹងតែអាចជួយសម្រាលបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តបាន

ប្រទេសជប៉ុនក៏មានក្បួនព្យាបាលអាការឈឺចាប់ និងជំងឺផ្សេងៗតាមរយៈចលនារាងកាយ និងការម៉ាស្សាសរីរាង្គមួយចំនួន ដោយនៅក្នុងចំណោមវិធីសាស្រ្តព្យាបាលទាំងនេះ ក្បួនម្យ៉ាងមានឈ្មោះថា Jun Shin Jitsu ។

ក្បួននេះ គឺជាការព្យាបាលដែលទទួលបានភាពល្បីល្បាញ និងពេញនិយមជាងគេនៅក្នុងប្រទេសជប៉ុន ដោយប្រើវិធីរំញោចទៅលើម្រាមដៃ ដែលប្រជាជានជប៉ុនជឿថា រាល់ចំណុចលើម្រាមដៃសុទ្ធតែផ្សារភ្ជាប់ និងមានទំនាក់ទំនងទៅកាន់សរីរាង្គផ្នែកខាងក្នុងរាងកាយ ហើយអាចជួយសម្រាលការឈឺចាប់មួយចំនួន ថែមទាំងអាចទាក់ទងនឹងបញ្ហាអារម្មណ៍ និងផ្លូវចិត្តទៀតផង។

ការអនុវត្តក្បួន Jun Shin Jitsu

ការព្យាបាល គឺអនុវត្តតាមវិធីងាយៗ ដោយគ្រាន់តែអ្នកយកម្រាមដៃទាំង៥ម្ខាង ទៅក្តោប ម្រាមដៃនីមួយៗម្ខាងទៀតឱ្យជាប់ប្រមាណជា ៥នាទី ឬអាចលើសពីនេះ។ (មើលរូបន្ថែម) ។

បន្ទាប់មកដកដង្ហើមឱ្យជ្រៅៗ និងបន្ធូរមកវិញមួយៗជាការស្រេច។ អ្នកអាចចាប់ផ្តើមអនុវត្តគ្រប់ម្រាមដៃទាំងអស់ ហើយអ្នកក៏ត្រូវតែដឹងផងដែរថា ម្រាមដៃនីមួយៗសុទ្ធតែទាក់ទងនឹងស្ថានភាពជំងឺ និងអារម្មណ៍ផ្សេងៗពីគ្នា។

ដូច្នេះ ដើម្បីឱ្យការអនុវត្តវិធីនេះ កាន់តែមានប្រសិទ្ធភាពដើម្បីសម្រាលការឈឺចាប់ផ្សេងៗឱ្យចំគោលដៅដែលអ្នកចង់បាន មកតាមដានបន្តថា តើម្រាមដៃនីមួយៗអាចជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តដូចម្តេចខ្លះខាងក្រោមនេះ៖

# ម្រាមមេដៃ

ម្រាមមេដៃ មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងក្រពះ និងផាល(អវយវៈស្រដៀងនឹងផាលនៅចុងឆ្អឹងជំនីរ) ថែមទាំងអាចជួយដល់បញ្ហាព្រួយបារម្ភ ថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្ត។ បន្ថែមពីនេះ ថែមទាំងអាចបំបាត់អាការតានតឹងក្នុងអារម្មណ៍ ឈឺក្នុងពោះ ឈឺក្បាល គេងមិនលក់ និងបញ្ហាស្បែកផ្សេងៗ។

Hold Your Hand In This Position You Won T Believe What Follows 01

# ម្រាមចង្អុលដៃ

ម្រាមចង្អុលដៃ ភ្ជាប់ទំនាក់ទំនងទៅកាន់តម្រងនោម ប្លោកនោម ថែមទាំងអាចជួយសម្រួលដល់បញ្ហាភ័យខ្លាច ភាន់ច្រលំ និងសេចក្តីខកចិត្តជាដើម។ បន្ថែមពីនេះម្រាមចង្អុលដៃថែមទាំងអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ ឈឺឆ្អឹងខ្នង ឈឺធ្មេញ និងបញ្ហាឈឺសាច់ដុំផងដែរ។

Hold Your Hand In This Position You Won T Believe What Follows 02


# ម្រាមដៃកណ្តាល (ម្រាមចង្អុលខ្មោច)

ម្រាមដៃកណ្តាល ឬខ្មែរយើងចំណាំហៅថាម្រាមចង្អុលខ្មោចមានទំនាក់ទំនងទៅកាន់ថ្លើម និងប្រមាត់ថែមទាំងអាចជួយសម្រួលអារម្មណ៍ខឹង មួរម៉ៅ និងឆេវឆាវបាន។ ម្យ៉ាងវិញទៀតវិធីម៉ាស្សាត្រង់ម្រាមដៃកណ្តាលនេះ ថែមទាំងអាចជួយបំបាត់អាការឈឺក្បាល ឈឺក្បាលប្រកាំង ភាពអស់កម្លាំង បញ្ហាសម្ពាធឈាម អាការឈឺចាប់ពេលមករដូវ និងបញ្ហារបត់ឈាមជាដើម។

Hold Your Hand In This Position You Won T Believe What Follows 03

# នាងដៃ

ម្រាមនាងដៃ ឬម្រាមពាក់ចិញ្ចៀន មានការផ្សារភ្ជាប់ទៅកាន់សួត និងពោះវៀនធំ ថែមទាំងអាចបំបាត់អារម្មណ៍ភ័យខ្លាច កើតទុក្ខ និងអារម្មណ៍ដែលគិតក្នុងផ្លូវអវិជ្ជមានផងដែរ។ ហើយការធ្វើម៉ាស្សានៅលើម្រាមដៃនាងនេះ ក៏ត្រូវបានគេដឹងថាអាចព្យាបាល បញ្ហាផ្លូវដង្ហើមបានដូចជា ជំងឺហឺត ប្រព័ន្ធរំលាយអាហារ សួត ពោះវៀនធំ និងបញ្ហាស្បែកទៀតផង។

Hold Your Hand In This Position You Won T Believe What Follows 04

# កូនដៃ

កូនដៃ ផ្សារភ្ជាប់ទៅកាន់បេះដូង និងពោះវៀនតូច ថែមទាំងអាចបំបាត់អារម្មណ៍ព្រួយបារម្ភ និងភ័យតក់ស្លុតផងដែរ។ ជាពិសេសថែមទាំងអាចសម្រាលការឈឺចាប់ត្រង់ឆ្អឹងឆ្អែង ឈឺបំពង់ក ហើមពោះ ព្រមទាំងរាល់បញ្ហាទាក់ទងនឹងពោះវៀនតូច និងសរសៃឈាមបេះដូងផងដែរ។

Hold Your Hand In This Position You Won T Believe What Follows 05

# បាតដៃ

អ្នកក៏អាចចុច ឬសង្កត់លើបាតដៃបន្ថែមប្រសិនជាអ្នកមានអាការហត់នឿយ និងអស់កម្លាំង៕

Hold Your Hand In This Position You Won T Believe What Follows 06