ទំពាំងស្នងឫស្សីច្បាស់ណាស់​ ! សិស្សានុសិស្សថ្នាក់ទី​ ១១​ មួយក្រុមបានរួមគ្នាសម្ដែងរឿងព្រះវេស្សន្ដរបានយ៉ាងល្អគួរឱ្យសរសើរ (មានវីដេអូ) 

អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ហេីយអំពីរឿងរ៉ាវរបស់ព្រះវេស្សន្ដរដែលនេះគឺជារឿងរ៉ាវមួយនៅក្នុងទសជាតកថ្លែងពីជាតិមួយក្នុងចំណោមជាតិដទៃទៀតរបស់ព្រះពុទ្ធព្រះបរមគ្រូនៃយេីងទាំងឡាយ​ ។ ហេីយនៅក្នុងសៀវភៅអប់រំរបស់សិស្សានុសិស្សយេីងក៏មានដាក់បញ្ចូលរឿងនេះដេីម្បីឲ្យពួកគេស្វែងយល់ផងដែរ​ ។

ដោយឡែកពិតជាគួរឱ្យសរសើរខ្លាំង ដិយកាលពីថ្ងៃទី​ ២២​ ខែមករា​ កន្លងទៅយេីងបានឃេីញសិស្សមួយក្រុមរៀនថ្នាក់ទី​ ១១​A នៅឯ​ វិទ្យាល័យទួលទំពូងបានធ្វេីការសម្ដែងរឿងព្រះវេស្សន្ដរបានយ៉ាងល្អ​ ។

នេះបេីយោងតាមការបង្ហោះជាលក្ខណៈ​វីដេអូរបស់ម្ចាស់គណនីហ្វេសមុកមួយឈ្មោះថា​ Reaksmey SEK ហេីយបានភ្ជាប់ពាក្យពេជន៍មកថា​៖ «សិស្សានុសិស្សថ្នាក់ទី១១A វេនរសៀល នៃវិទ្យាល័យទួលទំពូងបានពោលនិងសម្តែង រឿងព្រះវេស្សន្តរតាមកណ្ឌនីមួយៗ។ សូមសរសើរដល់ប្អូនៗពិតជាមានការខិតខំមែន។ ថ្ងៃ២២ ខែមករា ឆ្នាំ២០២០ ​»។

ហេីយយោងតាមវីដេអូខាងលេីយេីងក៏បានឃេីញថាពួកប្អូនៗពិតជាមានការខិតខំប្រឹងប្រែងណាស់ក្នុងការសម្ដែងនេះព្រោះថាការសម្ដែងនេះគឺអាចជាការដាស់តឿនមួយសម្រាប់សិស្សដទៃទៀតងាកមកចាប់អារម្មណ៍អំពីការសិក្សារឿងរ៉ាវប្រវត្តិសាស្រ្ដផ្សេងៗជាដេីម​ ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖

 

1

2


3

4

5

6

7

8

9

10

11

12