រកឃើញហើយ ​មេរោគ​កូរ៉ូណាឆ្លងមកពីហាងសាច់កណ្តុរ ប្រចៀវ និង​សាច់​សត្វព្រៃដែលនៅកណ្ដាល​ក្រុង Wuhan រហូតហាមឃាត់ប្រជាជនប្រមាណ ​១១លាននាក់ចេញពីក្រុងដាច់ខាត

ថ្មីៗនេះ មេរោគ​កូរ៉ូណាវីរុសផ្លូវដង្ហើម ដែលស្រដៀងនឹងមេរោគសារ  បាននឹងកំពុងតែ​ផ្ទុះ​ឡើងកើតចេញ​ពី​កណ្ដាល​ក្រុង Wuhan ថែមទាំងកំពុងតែរីកសាយភាយពេញប្រទេសចិន ​និងក្រៅប្រទេសចិនផងដែរ។

មកទល់ពេលនេះមេរោគដ៏សាហាវនេះបាន ​សម្លាប់​មនុស្ស​អស់​ចំនួន​៩​នាក់ និង​បាន​ឆ្លង​រាលដាល​ដល់មនុស្ស​រាប់រយ​នាក់​នៅក្នុង​ប្រទេស​ចិន​ និង​នៅ​ក្រៅ​ប្រទេស​ចិន ដោយ​ការ​ផ្ទុះ​មេរោគ​នេះ ​បាន​កើតចេញ​ពី​កណ្ដាល​ក្រុង Wuhan ឆ្លង​រាល​ដាល ដល់​ទីក្រុង​ប៉េកាំង ទីក្រុង​សៀងហៃ និង​ខេត្ត Guangdong ក៏​ដូចជា​បាន​ឆ្លង​រាល​ដាល​ដល់​ប្រទេស​ជប៉ុន​ កូរ៉េខាងត្បូង ថៃ កោះ​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​។

6B0EB1B3 0ADB 4115 B71B A86805E3CA21_w1023_r1_s

ការ​ផ្ទុះ​មេរោគ​ថ្មី​នេះ ត្រូវបានគេដឹងថា​បាន​កើត​ចេញ​ផ្សារ​លក់​សាច់សត្វព្រៃ​ខុសច្បាប់នៅក្នុង​ក្រុង Wuhan ដែល​មានដាក់លក់​សាច់​សត្វ​ផ្សេង​ទៀត ដូចជា​សាច់កណ្តុរ សត្វ​ប្រចៀវ និង​សាច់​សត្វព្រៃ​ជាដើម  ដោយសត្វព្រៃទាំងអស់នេះហើយជាភ្នាក់ងារចម្លងវីរុសថ្មីនេះពីសត្វមកមនុស្ស។

23755714 0 Image A 4_1579747844908

ទោះជាយ៉ាងណាមកដល់ពេលនេះខាងជំនាញសុខាភិបាលប្រទេសចិន ​បាននឹងកំពុងតែសិក្សាស្រាវជ្រាវ ពីហាងសាច់សត្វទាំងនោះ ​ដោយហាងខ្លះក៏កំពុងតែប្រឈមមុខនឹងការបិទចោលម្តងមួយៗ ​ដើម្បីបង្ការការឆ្លងរីករាលដាលបន្ថែមទៀតផងដែរ។ ​ជាពិសេសនោះ បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​និយាយ​ថា ប្រជាជន​ក្រុង  Wuban  ទាំង​១១​លាន​នាក់ នឹង​ពុំ​អាច​ចាក​ចេញពី​ទីនោះ ដោយ​គ្មាន​ហេតុផល​ពិសេស​នោះ​ឡើយ​ ដើម្បីបង្ការការឆ្លងរាលដាលទៅកន្លែងដទៃ៕


FILES CHINA HEALTH VIRUS

Bthuanan20200122

Bat

Bat2

Bat3

Bat4