ខ្លោចចិត្ត! កូនស្រីលោក Por Trisadee គេងឱបរូបថតឪពុក និងច្រៀងបទ Happy Birthday ជូនឪពុកនៅថ្ងៃកំណើត!

ប្រទេសថៃ៖  អតីតតារាសម្ដែង Por Trisadee នៃប្រទេសថៃ ដែលបានស្លាប់កាលពីបួនឆ្នាំមុន បានបន្សល់ទុកតំណក់ឈាមចុងក្រោយ ដ៏គួរឱ្យស្រលាញ់ ជាមួយភរិយា ជាទីស្រលាញ់ ដែលធ្វើឱ្យអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុកជាច្រើនតក់ស្លុត និងសង្វេគជាពន់ពេក។

IMG_5543

ថ្មីៗនេះ​គណនី Instagram ផ្លូវការរបស់អតីតភរិយាលោក Por ដែលមានឈ្មោះថា Vanda Sahawong បានបង្ហោះវីដេអូមួយ ដែលបង្ហាញពី កូនស្រីជាទីស្រលាញ់របស់លោក Por  ឈ្មោះ Mali បានច្រៀងចម្រៀង រីករាយថ្ងៃកំណើត ជូនចំពោះលោកប៉ា របស់គេ​ ដែលក្នុងដៃមានកាន់កម្រងផ្កា និងនំខួបកំណើត។ ក្រោយពេលច្រៀងចប់ កូនស្រីរបស់លោក បានយកផ្លុំទៀនម្នាក់ឯង ហើយយកកម្រងផ្កាដាក់មុខរូបថត លោកប៉ាជាទីស្រលាញ់របស់នាង។ វីដេអូនេះ ហាក់ធ្វើឱ្យអ្នកគាំទ្រជាច្រើន ក្ដុកក្ដួល និងខ្លោចចិត្ត ចំពោះកូនស្រី របស់លោក ដែលនៅក្មេងនៅឡើយ តែត្រូវបាត់បង់លោកប៉ាជាទីស្រលាញ់។ រូបភាពផ្សេងទៀតក៏បង្ហាញពីកូនស្រីរបស់លោក Por គេងឱបរូបថតឪពុក ជាទីស្រលាញ់ផងដែរ ដែលរូបភាពទាំងអស់នេះ ពិតជាធ្វើឱ្យមហាជនមិនតិចដែលទប់ទឹកភ្នែកសឹងមិនបាន ខនៈនាងនៅតូចបែបនេះ បែរជាត្រូវបាត់បង់ឪពុកជាទីស្រលាញ់ ទាំងមិនបានលាសូម្បីមួយម៉ាត់។

Screen Shot 2020 01 25 At 9.44.42 PM

Screen Shot 2020 01 25 At 9.44.59 PM

គួរឱ្យដឹងផងដែរថា លោក  Por Trisadee អតីតតារាសម្ដែងនៃប្រទេសថៃ បានស្លាប់កាលពី ៤ឆ្នាំមុន ដោយសារជំងឺគ្រុនឈាម។  លោកបានបន្សល់ទុកដំណក់ឈាមចុងក្រោយ គឺកូនស្រីជាទីស្រលាញ់ នៅនឹងភរិយា គ្មានថ្ងៃវិលត្រឡប់វិញឡើយ៕

ទស្សនាវីដេអូខាងក្រោម៖

 

View this post on Instagram


 

A post shared by Bo Vanda (@vanda29) on

 

IMG_5542

IMG_5544

Screen Shot 2020 01 25 At 9.44.24 PM

Screen Shot 2020 01 25 At 9.44.50 PM

Screen Shot 2020 01 25 At 9.45.18 PM

Screen Shot 2020 01 25 At 9.45.29 PM