ចូលរួមសោកស្តាយផង! ខំរក្សា និងមើលថែអ្នកជំងឺ​ ចុងក្រោយលោកគ្រូពេទ្យដែលនៅជួរមុខ បានស្លាប់ដោយវិរុស Corona

ថ្មីៗនេះវីរុសថ្មី ​ដែលមានរោគសញ្ញាស្រដៀងនឹងជំងឺសារ  បានធ្វើឱ្យគ្របគ្នាខ្លាចរអារ ​ដោយជំងឺថ្មីនេះមានប្រភពមកពីទី​ក្រុង​ Wuhan ​ភាគ​កណ្តាល​ប្រទេស​ចិន ត្រូវ​គេ​ជឿ​ថា ជា​ប្រភព​នៃ​​មេរោគ​រលាក​សួត​ថ្មី​មួយ ​ឬ​ កូរ៉ូណា​វីរុស​ (Coronavirus)។

រហូតមកទល់ពេលនេះ ​ជំងឺកាចសាហាវមួយនេះបាន ឆ្លងមកកាន់មនុស្ស និងសម្លាប់អាយុជីវិតមនុស្សជាច្រើន ​ថែមទាំងបន្ត​​រាតត្បាត​នៅ​ក្នុង​ប្រទេស​ចិន​ និង​​​ឆ្លង​ចេញ​ទៅ​ប្រទេស​ដទៃ​កាន់​តែ​ច្រើន​ទៀត​ អាជ្ញាធរ​ចិន​បាន​សម្រេច​បិទ​ចរាចរណ៍​​និង​សកម្មភាព​នានា​ក្នុង​ទី​ក្រុង​​អ៊ូហាន​ដែល​មាន​ប្រជាជន​១១​លាន​នាក់​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​មុននេះ។

Df

កាន់តែសោកស្តាតពេលនេះ វេជ្ជបណ្ឌិតមួយរូប ​ដែលត្រូវបានគេដឹងថាជាវេជ្ជបណ្ឌិតមួយរូបស្ថិតនៅក្នុងជួរមុខ ​មើលថែទាំ និងព្យាបាលអ្នកជំងឺនេះដំបូងគេដែលបានកើតឡើងនៅក្រុង ​Wuban  ត្រូវបានគេដឹងថាបានឆ្លងជំងឺមួយនេះកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ​តែពេលនេះ​ថែមទាំងបានបាត់បង់ជីវិតហើយនៅថ្ងៃនេះ ។


រេ២៣

វេជ្ជបណ្ឌិតដែលបានបំពេញតួនាទីគួរឱ្យសរសើររហូតបាត់បង់ជីវិតរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ  Liang Wudong អាយុ ៦២ឆ្នាំ មកពីខេត្តHubei ដោយវេជ្ជបណ្ឌិតមួយរូបនេះបានស្លាប់ ក្រោយពីឆ្លងជំងឺវីរុសនេះរយៈពេល៩ថ្ងៃប៉ុណ្ណោះ៕

1_doctor