ទោះ​បីជា​ក្រុមគ្រូពេទ្យនៅចិន កំពុង​ប្រឈម​នឹង​ជំងឺ​ដ៏​កាចសាហាវ​ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើនដែលបាន​ធ្វើ​ឱ្យ​ដួង​ចិត្ត​មនុស្ស​កក់​ក្តៅ និង​​​គួរ​ឱ្យ​សរសើរ​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ

វីរុសថ្មី ​Corona  ដែលជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដូចជាជំងឺសារ និងមានរោគសញ្ញា ​ស្រដៀងនឹងជំងឺផ្តាសាយធំ បាននឹងកំពុងតែរាតត្បាតទៅកាន់ប្រទេសជាចិន  ដោយជំងឺនេះផងដែរមានប្រភពផ្ទុះឡើងពីខេត្ត  Wuhan  ប្រទេសចិន ​ដែលគេសង្ស័យថាឆ្លងតាមរយៈហាងលក់សាច់សត្វព្រៃខុសច្បាប់នៅក្នុងហាងទីក្រុងនោះតែម្តង។

Medical Staff Transfer A Patient At The Jinyintan Hospital, Where The Patients With Pneumonia Caused By The New Strain Of Coronavirus Are Being Treated, In Wuhan

ក្រៅពីប្រជាជននៅក្នុងខេត្ត  Wuhan  និងទូទាំងប្រទេសចិនផ្ទាល់ កំពុងតែជូបហានិភ័យ និងរងការភ័យខ្លាចយ៉ាងណាក៏ដោយ ​តែអ្នកដែលប្រឈមមុខនឹងការឆ្លងវីរុសនេះខ្ពស់ ​ថែមទាំងប្រឹងទាំងកម្លាំងកាយចិត្តថែទាំងអ្នកជំងឺ រួមទាំងស្រាវជ្រាវវិធីព្យាបាលផងនោះ ​គឺជាក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិនទៅវិញទេ។

25china Briefing 1 VideoSixteenByNine3000

តែទោះបីជានឿយហត់ និងប្រឈមមុខនឹងការឆ្លងខ្ពស់ ​តែមានរឿងរ៉ាវតូចៗជាច្រើនបានធ្វើឱ្យបេះដូងក្រុមគ្រូពេទ្យកក់ក្តៅ និងមានកម្លាំងចិត្តប្រឈមមុខនឹងវីរុសនេះជាបន្តទៅទៀតផងដែរ។

ដោយ ថ្ងៃទី ២៤ ខែមករា លោក ​Peng Zhiyong ដែលជាប្រធាន​ការិយាល័យ​វេជ្ជសាស្រ្ត​ផ្នែក​ជំងឺ​ធ្ងន់​ នៃ​មន្ទីរ​ពេទ្យ​ចុងណាន​នៃ​សកល​វិទ្យាល័យ​ Wuhan​ និង​សហការី​របស់​លោក​បាន​ព្យាបាល​អ្នក​ជំងឺ​ នៅ​បន្ទប់​ដេក​ពេទ្យ​សម្រាប់​អ្នក​ជំងឺ​ធ្ងន់​​នៃ​មន្ទីរ​ពេទ្យ​​មួយ​នេះ​ គ្រូពេទ្យ​ដែល​បាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ការពារ​ក្រាស់​ ពិបាក​ស្គាល់​មុខ​គ្នា ហេតុដូច្នេះ​ ពួក​គាត់​បាន​សរសេរ​ឈ្មោះ​របស់​ខ្លួន​លើ​សម្លៀក​បំពាក់​ការពារ ដើម្បី​ស្គាល់​គ្នា ជាង​នេះ​ទៅ​ទៀត​ ពួក​គាត់​នៅ​បាន​គូរ​គំនូរ​មួយ​ចំនួន​លើ​សម្លៀក​បំពាក់​ដែរ​ ដើម្បី​ផ្ញើ​ការ​ជូន​ពរ​ដ៏​ល្អ​ប្រសើរ​ដល់​គ្នា​ទៅវិញ​ទៅមក​ ​។


84120150_1502827016538807_6435449275429158912_n

នេះសបង្ហាញឱ្យឃើញថា ទោះ​បីជា​ពួកគាត់កំពុង​ប្រឈម​នឹង​ជំងឺ​ដ៏​កាចសាហាវ​ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើនដែលបាន​ធ្វើ​ឱ្យ​ដួង​ចិត្ត​មនុស្ស​កក់​ក្តៅ និង​​​គួរ​ឱ្យ​សរសើរ​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ៕

ប្រភព៖ Cri ccfr

83149120_1502827073205468_4738242383764783104_n

83397775_1502827046538804_3903844248058855424_n