ចាំក្មេង​ស្រី​ម្នាក់នេះ​អត់? ​តួអង្គស្ពតចម្រៀងអប់រំ តាក់ទីងណឹងណឹង ​ពេលធំឡើងស្អាតណាស់តើ (មានវីដេអូចម្រៀង)

កាលពីខ្ទង់អំឡុងឆ្នាំ ​២០០០ ​ស្តើង ​ស្ពតអប់រំរបស់ក្រសួងសុខាភិបាល ​សហការជាមួយអង្គការនានា ​ត្រូវបានផលិតជាច្រើនដើម្បីចាក់ផ្សាយតាមបណ្តាស្ថានីយប៉ុស្តិទូរទស្សន៍ស្រុកខ្មែរឱ្យប្រជាជនទាំងនៅទីក្រុង និងស្រុកស្រែចម្ការបានយល់ដឹងបន្ថែម។ ដោយស្ពតទាំងនោះសុទ្ធតែបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាឱ្យតាមដានសឹងតែមិនព្រិចភ្នែកតាមរយៈចម្រៀងខ្លីៗនៅក្នុងស្ពតវីដេអូទាំងនោះ ​មានទាំងស្ពតអប់រំការលាងដៃនឹងសាប៊ូ ​ការបំបៅទារកដោយទឹកដោះម្តាយឱ្យបានរយៈពេលយ៉ាងតិច៦ខែ ​រួមទាំងស្ពតអប់រំជាច្រើនទៀត។

S 15

នៅក្នុងនោះ ​វីដេអូចម្រៀង ​តាក់ទីងណឹងណឹង ​ដែលជាវីដេអូអប់រំពីការបំបៅដោះទារកដោយទឹកដោះម្តាយមួយមុខគត់ឱ្យបាន ៦ខែ ​ទទួលបានភាពល្បីល្បាញខ្លាំងក្នុងអំឡុងពេលនោះ ​អាចនិយាយបានថាអ្នកណាក៏ចេះចាំចម្រៀងនេះដែរ ​បូកផ្សំនឹងកាយវិការក្មេងស្រីតូចដ៏ក្រម៉ិចក្រមើមគួរឱ្យស្រលាញ់បន្ថែមទៀតនោះ​​ធ្វើឱ្យវីដេអូកាន់តែទទួលបានការចូលចិត្តច្រើន។

20495

អស់រយៈពេលជាច្រើនឆ្នាំ ​ថ្មីៗនេះមានគណនី និងផេកជាច្រើនបានបើកបង្ហាញរូបភាពបច្ចុប្បន្ននៃក្មេងស្រីតូចម្ចាស់ស្ពតនេះ ​ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ​ជាពិសេសថែមទាំងសរសើរថាពេលធមឡើងនាងមើលទៅស្អាតគួរឱ្យស្រលាញ់ដដែល៕

សូមទស្សនារូបភាពខាងក្រោម និងវីដេអូបទ ​តាក់ទីងណឹងណឹងៗ ៖


S 267

83193537_2401917199909389_7997396273869094912_n

80349665_596329077799743_9177376300074008576_n

83785197_2586608844945010_3088179411078348800_n